ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សួន​តេជោ​ឈ្នះ​ឈ្នះ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ប្រវែង​ជាង ២៥០ ម៉ែត្រ​រ៉​ប​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ០៥ ចាប់ផ្ដើម​ចេញ​ជា​រូបរាង​ឆាប់ៗ​នេះហើយ

​សួន​តេជោ​ឈ្នះ​ឈ្នះ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ប្រវែង​ជាង ២៥០ ម៉ែត្រ​រ៉​ប​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ០៥ ចាប់ផ្ដើម​ចេញ​ជា​រូបរាង​ឆាប់ៗ​នេះហើយ

​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ព្រហស្បតិ៍​រោច​ខែផល្គុន​ឆ្នាំឆ្លូវ​ត្រី​ស័ក​ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៤​ខែ​មីនា​ឆ្នាំ ២០២២ លោក​ង៉ោ ម៉េង​ជ្រួន​អភិបាលរង​ខេត្ត​បន្ទាយមានជ័​យ លោក​គាត ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត ព្រមទាំង​ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​ទីតាំង​ដើម្បី​ត្រៀម បើក​ការដ្ឋាន​ស្ថាបនា គម្រោង​សួន​ប៉ោយប៉ែ​ត​តេជោ ឈ្នះ​ឈ្នះ ប្រវែង ២៥០ ម៉ែត្រ រ៉​ប​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ០៥ ចាប់ពី​ចំណុច​មុខ​ផ្លូវ​សហព័ន្ធ​រហូតដល់​ច្រកចូល​បុរី​ខេ​អិន​។​

​គម្រោង​ស្ថាបនា​សួន​តេជោ ឈ្នះ​ឈ្នះ នេះ​ត្រូវបាន​លេច ជា​រូបរាង​ឡើង​បន្ទាប់ពី​មាន​ការសម្របសម្រួលរ​វាង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ដែល​បាន តាំង​លំនៅ​លើ​ចំណី​ផ្លូវ​សាធារណៈ ក្នុង​ពេល​កន្លងមក​ដោយ​ពួក​គាត់​យល់​ព្រម​រុសរើ​និង​ដោយ​ស្ម័គ្រចិត្ត​ចេញពី​ទីតាំង​នេះ​ដើម្បី​ឲ្យ​អាជ្ញាធរ​ធ្វើ​ការអភិវឌ្ឍនិ៍ តំបន់​នេះ​ទៅ​ជា​ប្រយោជន៍​សាធារណៈ​រួម ហើយក៏​ទទួលបាន​ការសណ្តោសប្រណី ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន នៅ​ដី​កាន់កាប់​ដោយ​ស្របច្បាប់​ក្នុង​មួយ​គ្រួសារ​១​ឡូតិ៍ ក្បាល​ដី​នៅ​ភូមិ​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ​តាមរយៈ​ឯកឧត្តម​ប៉ាន់ ខែម​ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្ដេច​តេជោ​ផងដែរ​។​

​គំរោង​សួន​ប៉ោយប៉ែ​ត​តេជោ​ឈ្នះ​នឹង​បាន​លើក​មុខមាត់​ទីក្រុង​ប៉ោយប៉ែ​ត​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាពប្រសើរ​ថែម​មួយកម្រិត​ទៀត​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​បងប្អូន​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ក៏ដូចជា​នៅ​តាម​បណ្ដាល​ឃុំ​ស្រុក​មួយចំនួន​បាន​សម្ដែង​នៅ​ការរីករាយ​សប្បាយចិត្ត​អបអរ​គម្រោង​សួន​តេជោ​ឈ្នះ​ឈ្នះ ពួកគាត់​បាន​លើកឡើង​ថា នឹង​ទទួលបាន​ទីកន្លែង​កម្សាន្ត ហាត់ប្រាណ​ដើម្បី​សុខភាព​ទាំងអស់​គ្នា​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com