ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កម្លាំង​វរ​ព្រំដែន​គោក ៨១៥​សហការ​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ម៉ាឡៃ ទទួល​ពលករ​ដែល​ស​ម​ត្ថ​កិច្ច​ថៃ​បញ្ជូន​មក​ចំនួន ១៩០ នាក់​ត្រឡប់​ចូល​ស្រុក​វិញ​

កម្លាំង​វរ​ព្រំដែន​គោក ៨១៥​សហការ​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ម៉ាឡៃ ទទួល​ពលករ​ដែល​ស​ម​ត្ថ​កិច្ច​ថៃ​បញ្ជូន​មក​ចំនួន ១៩០ នាក់​ត្រឡប់​ចូល​ស្រុក​វិញ​

​ខេត្ត​បន្ទាយមានជ័យ ៖  ថ្ងៃទី ២៣ ខែ​មីនា​ឆ្នាំ ២០២២ វេលា​ម៉ោង​១៦.៤០ នាទី​នៅ​ចំណុច​ភូមិសាស្ត្រ គោក​ចំបក់ ពួកគាត់​ទាំងអស់​គ្នា មាន​ទីលំនៅ​ក្នុង​ខេត្ត​ចំនួន ០៦ គឺ​÷
១.​បន្ទាយមានជ័យ ៣៨ នាក់​
២.​បាត់ដំបង​០៧​នាក់​
៣-​សៀមរាប ១២៨ នាក់​
៤.​កំពង់ធំ​០២​នាក់​
៥.​កំពង់ចាម ០៧ នាក់
៦. ឧត្តរមានជ័យ ០៨​នាក់​បន្ទាប់​ពី​ធ្វើ​ការណែនាំ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​រួច​កម្លាំង​ប៉ុស្តិ៍​ចំបក់​ចំនួន ០៣​នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក រស់ វណ្ណី​នាយ​ប៉ុស្តិ៍​សហការ​ជាមួ​យ​គ្រូពេទ្យ​មន្ទីរពេទ្យប​ង្អែ​ក​ម៉ាឡៃ​សន្តិភាព​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ម៉ាឡៃ​និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹងបេង បានប្រគល់​ពូ​គាត់​ជូន​គ្រូពេទ្យ​ពិនិត្យ​ធ្វើតេស្ត​រក​មេ​រោគកូ​វីត​១៩​។​

​ថ្ងៃទី ២៣ ខែ​មីនា​ឆ្នាំ ២០២២ វេលា​ម៉ោង ១៧.៥០​នាទី​ប្រជាពលរដ្ឋ​ចំនួន ០៧ នាក់ ស្រី ០១ នាក់​វិលត្រឡប់​ពី​ប្រទេស​ថៃ​តាម​ភូមិសាស្ត្រ​ប៉ុស្ដិ៍​សង្កែ ចំណុច​(​កំពុង​បង​សល់​)​ពួកគាត់​មាន​ទីលំនៅ​ក្នុង​ខេត្ត​កំពង់ធំ​។​បន្ទាប់ពី​ធ្វើ​ការណែនាំ​ស្ដី​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​រួច​កម្លាំង​សង្កែ​ចំនួន ០៣ នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​សុិន ប៊ុនធឿន​នាយរង​ប្រុស​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹងបេង កម្លាំងយោធា​បាន​គាត់​ជូន​គ្រូពេទ្យ​ពិនិត្យ​ធ្វើតេស្ត​រក​មេរោគ​អ៊ី​វីដ​១៩​។​

​សូមបញ្ជាក់​ថា  ក្នុង​អំឡុង​ខែ​មីនា​ឆ្នាំ ២០២២ នេះ​ឃើញថា មានការ​ត្រឡប់​និង​បញ្ជូន​ពលករ​ខ្មែរ​មក​ស្រុក​វិញ​តាម​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ​រាប់រយ​នាក់​ស្ទើរ​រៀងរាល់​ថ្ងៃ​កន្លងមកនេះ​ផងដែ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com