ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ពលករ​ខ្មែរ ១៤៧ នាក់​ត្រូវបាន​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក ៨១៥ បាន​ទទួល​ឲ្យ​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ​

​ពលករ​ខ្មែរ ១៤៧ នាក់​ត្រូវបាន​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក ៨១៥ បាន​ទទួល​ឲ្យ​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ​

នៅ​ថ្ងៃ​អាទិត្យ​ទី ២០​ខែ​មីនា​ឆ្នាំ ២០២២ នេះ​នៅ​វេលា​ម៉ោង ៩.០២​នាទី​កម្លាំង​ប៉ុស្តិ៍​ស្ពាន​ម៉ាឡៃ​ចំនួន ០៤ នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ​ឈុន ឈិត​ណារ៉ុង​នាយរង​ប៉ុស្តិ៍​សហការ​ជាមួយក​ម្លាំង​យោធា​ចំនួន​ពីរ​នាក់​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែ​ង​បា​ល័យ​សន្តិភាព​បាន​ធ្វើ​ការត្រួត​ពិនិត្យ​ប្រជាពលរដ្ឋ​ថៃ រថយន្ត​ថៃ​ដឹក​ទំនិញ​ឆ្លងកាត់​និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញចូល​នៅ​ច្រក​តំបន់​ម៉ាឡៃ ពី​វិធី​បង្ការ​ការពា​រការ​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នៅ​តំបន់​ច្រក​ម៉ាឡៃ​។​

​កាល​វេលា​ម៉ោង ១៤.២០​នាទី​ប្រជាពលរដ្ឋ​ចំនួន ១៤២​នាក់​មាន​ស្រី ៥៧​នាក់​កុមារ ១៣​នាក់​វិល​ក្រ​ឡប់​ពី​ប្រទេស​ថៃ​តាម​ភូមិសាស្ត្រ​ប៉ុស្តិ៍​ចំ​បក់ ពួកគាត់​មាន​ទីលំនៅ​ក្នុង​ខេត្ត​ចំនួន ០៨​គឺ​
១.​ខេត្ត​បន្ទាយមានជ័យ ២៦​នាក់​
២.​បាត់ដំបង  នាក់
៣-​សៀមរាប ១៣ នាក់​
៤.​កំពង់ធំ ១២ នាក់
៥. ព្រៃវែង ១៥​នាក់​
៦. កំពង់ឆ្នាំង ៦០ នាក់​
៧.​កំពង់ចាម​០៣​នាក់​
៨.​ឧត្តរមានជ័យ​០១​នាក់​
​បន្ទាប់ពី​ធ្វើ​ការណែនាំ​ស្ដី​ពី​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ​កូវី​ដ​១៩​រួច​កម្លាំង​ប៉ុស្តិ៍​ចំបក់​ចំនួន​ពីរ​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ប៊ុន គុន​នាយប៉ុស្តិ៍​សហការណ៌ ជាមួយ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ម៉ាឡៃ​សន្តិភាព កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ម៉ាឡៃ​និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹងបេង បានប្រគល់​ពួកគាត់​ជូន​ក្រុមគ្រូពេទ្យ​ដើម្បី​ពិនិត្យ​ធ្វើតេស្ត​រក​មេ​រោគកូ​វីត​១៩​ជូន​ដល់​ពូក​គាត់​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com