ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

គណៈបញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​នូវ​បទបញ្ជា​ដល់​កម្លាំង​ចម្រុះ​ទាំងអស់​ត្រូវតែ​ទប់ស្កាត់​មិន​ឱ្យ​នាំចូល​ជា​បន្ទាន់​នៅ​ផលិតផល ជលផល បសុសត្វ​និង​ផលិតផល​កសិកម្ម​ខុសច្បាប់​ពី​ប្រទេស​ថៃ​.​មក​តាម​ច្រករបៀង​

គណៈបញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​នូវ​បទបញ្ជា​ដល់​កម្លាំង​ចម្រុះ​ទាំងអស់​ត្រូវតែ​ទប់ស្កាត់​មិន​ឱ្យ​នាំចូល​ជា​បន្ទាន់​នៅ​ផលិតផល ជលផល បសុសត្វ​និង​ផលិតផល​កសិកម្ម​ខុសច្បាប់​ពី​ប្រទេស​ថៃ​.​មក​តាម​ច្រករបៀង​

គណៈបញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ សូម​ជម្រាប​ជូន​លោក​ឧត្តមសេនីយ៍​មេបញ្ជាកា​រទិ​សទី ១ ខេត្ត​បន្ទាយមានជ័យ​
-​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​នគរបាល​ខេត្ត​
-​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​
-​លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​
.​លោក​អភិបាល​គណៈ​អភិបាលស្រុក​អូរ​ជ្រៅ​
-​លោក​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​ម៉ាឡៃ​
-​លោក​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​ស្វាយចេក​
-​លោក​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​ថ្មពួក​

​កម្មវត្ថុ .​ស្តី​ពី​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ នូវ​ការ​នាំចូល​នូវ​ផលិតផល ជលផល​ផលិតផល​របស់​សត្វ​និង​ផលិតផល​កសិកម្ម ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។​
​សេចក្តី​ដូច​បាន​ចែង​ក្នុង​កម្មវត្ថុ​ខាងលើ​ខ្ញុំ​សូម​ជម្រាបជូន​លោក​ជ្រាបថា សព្វថ្ងៃ​នេះ​រដ្ឋបាល​ខេត្ត​បាន​ពិនិត្យឃើញ​ថា នៅ​តាម​ច្រករបៀង​មួយចំនួន នៅតែ​បន្តឲ្យមាន​ការនាំចូល​នូវ​ផលិតផល ជលផល ផលិតផល​បសុសត្វ​និង​ផលិតផល​កសិកម្ម​ខុសច្បាប់​ជា​បន្តបន្ទាប់​និង​មាន​ការបង្ក្រាប ពី​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​និង​មាន​ការបង្ក្រាប ពី​ក្រុម​អន្តរាគមន៍​របស់​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៅ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ដែល​ត្រូវបាន​សារពត៌មាន​ចុះផ្សាយ​នាពេល​ថ្មីៗ​ដូចនេះ​រដ្ឋបាល​ខេត្ត​ស្មើ​អស់លោក​ធ្វើការ​ណែនាំ​ជា​វិធានការ​ដល់​អង្គភាព​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​តាម​ច្រករបៀង​ទាំងអស់​ត្រូវតែ​ទប់ស្កាត់​បញ្ឈប់​ការនាំ​ចូល​នូវ​ផលិតផល​ដែល​ផលិត​ផលិតផល បសុសត្វ​និង​ផលិតផល​កសិកម្ម​ដោយ​ខុសច្បាប់​ដែល​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​ត​ទៅ​អាស្រ័យហេតុនេះ​សូម​លោក​ជ្រាប​និង​ចាត់ចែង​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​សូម​លោក​ទទួល​នូវ​ការរាប់​អាន​ពី​ខ្ញុំ​អ៊ុ រាត្រី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com