ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម​

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក​បម្រុ​ង ង្វៀន តឹន​គឿង (Nguyen Tan Cuong ) ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម និង​ជា​អនុ​រដ្ឋមន្ត្រី​ការពារ​ប្រទេស ។

​នៅក្នុង​ជំនួប​នោះ ឯកឧត្តម ង្វៀន តឹន​គឿង បាន​គោរព​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​វៀតណាម​ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហើយ​បាន​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​សម្តេច​តេជោ​និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​-១៩​បាន​ជោគជ័យ ដោយ​បាន​ចាក់​ស្រោច​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​៩០% ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​នៅក្នុង​ពិភពលោក និង​នៅក្នុង​តំបន់​។

​ឯកឧត្តម​ក៏​សូម​សម្តែង​នូវ​ការអបអរសាទរ​ផង​ដែរ​ពោះ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ជាពិសេស​ទទួលបាន​ជោគជ័យ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​អគ្គបញ្ជាការ​ដែល​ធ្វើ​ដោយផ្ទាល់ បន្ទាប់​ពី​ការអាក់ខាន​ការប្រជុំ​ដោយផ្ទាល់​២​ឆ្នាំកន្លងមក​។

​ឯកឧត្តម​ក៏បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោថា កងទ័ព​ទាំង​២​នឹង​រៀបចំ​ឲ្យមាន​កិច្ចប្រជុំ​នៅ​ព្រំដែន ដើម្បី​ពង្រឹង​មិត្តភាព ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​កិច្ច​ការពារ​ជាតិ ការបង្កើត Hot line ដើម្បី​រួមគ្នា​ដោះស្រាយ​រាល់​បញ្ហា​ដែល​អាច​កើតមានឡើង​ឲ្យទាន់​ពេលវេលា ហ្វឹកហាត់​ការស្រាវជ្រាវ និង​សង្គ្រោះ​បន្ទាន់ រួម​ទាំង​ចែករំលែក​ព័ត៌មាន រក្សា​សន្តិសុខ និង​សុវត្ថិភាព​តាម​ព្រំដែន​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​របាយការណ៍​របស់​ឯកឧត្តម ង្វៀន តឹន​គឿង និង​លើកទឹកចិត្ត​ឲ្យ​កងទ័ព​ទាំង​២ បន្ត​កិច្ច​សហប្រតិបត្តិការ​ខាងលើ និង​ស្វែងរក​កិច្ចសហប្រតិបត្តិកា​រដ​ទៃ​ទៀត​ដែល​អាច​ធ្វើបាន ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​សុវត្ថិភាព និង​សន្តិសុខ​ជូន​ដល់​ប្រជាជន​រស់នៅ​តាម​ព្រំដែន ដើម្បី​ឲ្យ​ពួកគាត់​ប្រកប​អាជីវកម្ម​ដោយ​គ្មាន​ការភ័យខ្លាច ប្រែក្លាយ​ព្រំដែន​ដែល​ធ្លាប់​ជា​ទីតាំង​សមរភូមិ​ឲ្យទៅ​ជា​តំប​ន់​គ្របដណ្តប់​ដោយ​ការអភិវឌ្ឍ សន្តិភាព និង​មិត្តភាព​។

​នៅក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន ឯកឧត្តម ង្វៀន តឹន​គឿង អំពី​យុទ្ធសាស្ត្រ​ចាក់​ស្រោច​វ៉ាក់សាំង​នៅ​កម្ពុជា ដែល​នាំ​ដល់​ការទទួលបាន​ជោគជ័យ និង​បើក​ប្រទេស​ឡើងវិញ​តាមរយៈ ទី​១) អ្នកដំណើរ​មក​កម្ពុជា​ពុំ​ចាំបាច់​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ធ្វើ​តេស្ត PCR 72 ម៉ោង មុន​ធ្វើដំណើរ​មក​កម្ពុជា​ទេ ទី​២)​មិន​តម្រូវឲ្យ​ធ្វើ​តេ​ស្តរហ័ស​នៅ​ពេល​មកដល់​កម្ពុជា​ទេ​និង​ទី​៣) អនុញ្ញាត​ទិដ្ឋាការ​នៅ​ពេល​មកដល់​កម្ពុជា​។ ជាមួយគ្នា​នោះ​ដែរ​សម្តេច​តេជោ​ក៏បានកោតសរសើរ​ដល់​ការចូលរួមចំណែ​ក​របស់​កងទ័ព​ទាំង​២ ក្នុង​ការកសាង​ការពារ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង វៀតណាម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com