ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ពលរដ្ឋ​ប្រុស​ស្រី​១៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ទប់ស្កាត់​សង្ស័យ​ថា​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​

ពលរដ្ឋ​ប្រុស​ស្រី​១៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ទប់ស្កាត់​សង្ស័យ​ថា​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី ១៧ ខែ​មីនា​ឆ្នាំ ២០២២ វេលា​ម៉ោង ០០ រំលង​អធ្រាត្រ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​ព្រំដែន​គោក ៨១៥​ចាត់​កម្លាំង​ប៉ុស្តិ៍​ចំបក់​ចំនួន ០៤ នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ មាស ម៉េងហ៊ួង មេបញ្ជាការរង​ទទួល​ទិស និង​លោក​វរសេនីយ៍ត្រី ប៊ុន គុន នាយ​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​ស្រុក​ម៉ាឡៃ បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​បំរុង​លួច​ឆ្លងដែន​ខុស​ច្បាប់​ចំនួន ១៤ នាក់​ស្រី ០៥​នាក់​កុមារ​១​នាក់​នៅ​ចំណុច​ផ្លូវលំ​ក្នុង​ភូមិ​ចំ​បក់ ឃុំ​បេង​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ ៥៩​ប្រហែល ១០០ ម៉ែត្រ​និង​រថយន្ត​១​គ្រឿង​ម៉ាក nissan ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​2B.4443​។​

​សូមបញ្ជាក់​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​១៤​នាក់​មាន​ម្នាក់​ឈ្មោះ​លឿម បូរី​ភេទ​ប្រុស​អាយុ ៤០ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ចំ​បក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ (​ជា​តៃកុង​រថយន្ត​)​បន្ទាប់ពី​ធ្វើ​ការណែនាំ​ប្ដី​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ រួច​កម្លាំង​កងរាជអាវុធហត្ថ​បាន​បញ្ជូន​ពួកគាត់​ចំនួន ១៣ នាក់​ទៅ​មណ្ឌល​ចត្តា​ឡី​ស័ក ចំណែក​តៃកុង​រថយន្ត​បាន​បញ្ជូន​ទៅ​កាន់​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​។​

​សូម​រំលឹក​ផង​ដែរ​ថា បើទោះបី​កម្លាំងចម្រុះ​ប្រឹង​ទប់ស្កាត់​ដូច​ដាក់​ព្រួល​រនាំង​លប​នឹង​ធ្វើការ​ចុះ​ល្បាត​ដូច​ភ្លៀងរលឹម​និង​មាន​ការឃាត់ខ្លួន​បាន​ទាំង​ជនបរទេស​និង​ជនជាតិ​ខ្មែរ​ជា​ច្រើន​ករណី​យ៉ាងណាក្តី ប៉ុន្តែ​សកម្មភាព​លួច​បញ្ច្រៀត​លប​លួច​ចូល​ឆ្លងដែន​ពី​សំណាក់​មេខ្យល់​នៅតែ​បន្ត​ហាក់ដូច​មិន​ញញើត​និង​កម្លាំង​សមត្ថកិច្ច​ដែល​ប្រចាំការ​និង​ការពារ​តាម​ព្រំដែន​សោះឡើយ​មកដល់ពេលនេះ សួ​ថា​មេខ្យល់​ខ្លាំង​ឬ​សមត្ថកិច្ច​ខ្លាំង​??​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com