ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្តម ថង សាវុន​ ជម្រុញ​អោយ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ប្រញាប់ប្រញាល​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ស្តា​ឡើងវិញ​នូវ​ផ្ទៃ​ស្រែ​និង​ចំការ​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ធម្មជាតិ​ទឹកជំនន់

ឯកឧត្តម ថង សាវុន​ ជម្រុញ​អោយ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ប្រញាប់ប្រញាល​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ស្តា​ឡើងវិញ​នូវ​ផ្ទៃ​ស្រែ​និង​ចំការ​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ធម្មជាតិ​ទឹកជំនន់

រតនគិរី ៖  ឯកឧត្តម ថង សាវុន​អភិបាលខេត្ត​និង​ជា​ប្រធាន​គណកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ជម្រុញ​អោយ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ប្រញាប់ប្រញាល​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ស្តា​ឡើងវិញ​នូវ​ផ្ទៃ​ស្រែ​និង​ចំការ​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ធម្មជាតិ​ទឹកជំនន់

​ការ​ជម្រុញ​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​បាន​ដឹកនាំ​សមាជិក​សមាជិការ​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហ​ម​ខេត្ត​ចែក​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន​៣២ គ្រួសារ​នៅ​ឃុំ​កុក​ឡាក់​ស្រុក​វើន​សៃ​កាលពី រសៀល​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​ឯកឧត្តម​អភិបាលខេត្ត​បន្ត​ថា​អាជ្ញាធរ​មូលដ្ឋាន​និង​អង្គភាព​ជំនាញ​ត្រូវ​ចុះ​ប្រមូល​ទិន្នន័យ​ជាក់ស្តែង​នូវ​ផ្ទៃដី​ស្រែ​និង​ចំការ​ក៏ដូចជា​ដំណាំ​រួមផ្សំ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចំនួន​៤​ដែល​នៅ​តាម​ដង​ទន្លេសេសាន​មានដូចជា​៖​ស្រុក​អូរយ៉ាដាវ  អណ្តូង​មាស  តា​វែង​និង​ស្រុក​វើន​សៃ​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ជួយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំង​៤​ខាងលើ​អោយបាន​ទាន់​ពេលវេលា​នៅពេល​ទឹក​ស្រក​ទៅវិញ​។​

​ដោយឡែក​ចំពោះ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទាំង​៣២​គ្រួសារ​ដែល​មក​ទទួល​អំណោយ​មនុស្សធម៌​នាឱកាស​នេះ​ឯកឧត្តម​អភិបាលខេត្ត​រតនគិរី​ក៏​បាន​ពាំនាំ​បណ្ដាំ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កា​បាទ​ក្រហម​កម្ពុជា ដែល​ជានិច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់ ពី​សុខទុក្ខ​បងប្អូន ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ទីទ័លក្រ មាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណះ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ពោល​គឺ​ទីណា​ជួប​ការលំបាក​ទីនោះ​មាន​វត្តមាន​កាកបាទក្រហម​ចុះ​អន្តរា​គម​ជួយ​ជា​និច្ច​។​

​ឯកឧត្តម ថង សាវុន​បាន​មាន​ប្រសា​ស​ន៏​បន្តថា រាល់​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រិទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោក​តែងតែ​ចាត់​មន្ត្រី​ឲ្យ​ចុះ​មក​សួរសុខទុក្ខប​ង​ប្អូន ដូចជា​ករណី​បងប្អូន​ជួប​នូវ​គ្រោះទឹកជំនន់​ថ្ងៃនេះ​ជាដើម គឺ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​បញ្ជា​ឲ្យ​មន្ត្រី​កាកបាទក្រហម​ចុះ​យក​អំណោយ​មក​ចែក​បងប្អូន​ឲ្យបាន​ទាន់​ពេលវេលា​ដើម្បី​ជួយ​សម្រាល​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយ​ក​ម្រឹត​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ឱ្យ​ឲ្យ​អាជ្ញាធរ​បន្ត​តាមដាន​និង​យកចិត្តទុកដាក់​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ជាប់​ជាប្រចាំ ជា​ពិសេស​ត្រូវ​ត្រៀម​បង្ការ​ទុកជាមុន និង​ត្រូវ​ចុះ​ទៅ​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ មាន​អនាម័យ​ក្នុង​ការរស់នៅ ផឹកទឹក​ឆ្អឹន ត្រូវ​ប្រកាន់​ភ្ជាប់​នូវ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ត្រូវ​ហូប​ទឹក​ដាំ​ពុះ​ជានិច្ច ត្រូវ​ប្រុងប្រយ័ត្ន​ការពារ​ពស់​ចឹក និង​ជា​ពិសេស​សូម​យកចិត្តទុកដាក់​ដល់​កុមារ​តូចៗ កុំ​ឱ្យ​ទៅ​លេង​ក្បែរ​មាត់ទឹក ពេល​មាន​ជំនន់ និង​ខិតខំ​ប្រឹងប្រែង ប្រកប​មុខរបរ​បង្ក​រ​បង្កើន​ផល ដាំ​ដំណាំ​រួមផ្សំ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​។​

​អំណោយ​មនុស្សធម៌​ដែល​បាន​យកមក​ចែកជូន​នាពេល​នេះ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្គរ ២០​គីឡូក្រាម មី​១​កញ្ចប់ ត្រីខ​១​យួរ អំបិល​១​កញ្ចប់  ស្ករ​១​កញ្ចប់ និង​ទឹកស៊ីអ៊ីវ​១​យួរ​ទឹកស៊ីអ៊ីវ​១​ដប​ផងដែរ ៕
​ដោយ​ខ្មែរ​អច្ឆរិយ​:

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com