ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​លោកស្នងការ​ខេត្ត​បាត់ដំបង​បញ្ចេញ​កណ្ដាប់ដៃ​ដែក​បង្ក្រាប​ក្រុម​អ្នកលេង​ល្បែង​ភ្នាល់​តាម​ដំណក់ទឹកភ្លៀង​បាន​១៦​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​

​លោកស្នងការ​ខេត្ត​បាត់ដំបង​បញ្ចេញ​កណ្ដាប់ដៃ​ដែក​បង្ក្រាប​ក្រុម​អ្នកលេង​ល្បែង​ភ្នាល់​តាម​ដំណក់ទឹកភ្លៀង​បាន​១៦​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​

ខេត្ត​បាត់ដំបង ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ទោសាត គឹម​សាន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានចង្អុលបង្ហាញឲ​លោក​វរសេនីយ៍ឯ​កលឹម ពុទ្ធីឡា​ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​និង​ដោយ​បាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម​កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ​កាលពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា​ឆ្នាំ​២០២២២ លោក​វរសេនីយ៍ឯក​ឈឿង គឺ​ម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​រួម​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ទី​តាំងទី ១ ស្ថិតនៅក្នុង​ភូមិ​ព្រៃ​កូន​សេក​សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​នាំខ្លួន​មនុស្ស​ចំនួន ០៧ នាក់​។​

​ទី​តាំងទី ២ ស្ថិតនៅក្នុង​ភូមិ​រំចេក ០៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង នាំ​ខ្លួន​មនុស្ស​ចំនួន​០៩​នាក់​ដោយ​នាំ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​។​

​វត្ថុតាង​ដកហូត​បាន​រួម​មាន​វិទ្យុទាក់ទង​ចំនួន ៦​គ្រឿង​ ​ទូរស័ព្ទដៃ​ចំនួន ២៥ គ្រឿង​ ​រថយន្ត​ចំនួន ០៤​គ្រឿង​ ​ម៉ូតូ​ចំនួន ០៨ គ្រឿង​ ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន ០១ គ្រឿង​ ​កង់​ចំនួន ០១​គ្រឿង​ ​ក្រោយពី​ទទួល​ដំណឹង​ថា មាន​សកម្មភាព​លាក់​លួច​បើក​ទីតាំងឲ​លេងល្បែង​ផ្នាល់​ទឹកភ្លៀង លោក​ឧត្តមសេនីយ៍​ទោសាត គឹម​សាន​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បាត់ដំបង បានដាក់​បញ្ជា​ដល់​ផែន​ជំនាញ​រួមទាំង​អធិការ​នគរបាល​ក្រុង​បាត់ដំបង​ធ្វើកា​រសាវ​ជ្រាវ ភ្លាម​ដែល​ក្នុងនោះ​នាក់​លេង បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ចំណុច ២​មុន​នោះ​គឺ​គាត់​បាន​បំលែង​រូបភាព​ទៅកាន់​ទីតាំង​ផ្សេងៗ​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​គ្នា ពី​ទីតាំង​ប្រជុំ​ជាន់​ហើយ​បាន​បែងចែក​រូបភាព​តូចៗ​ដើម្បី​បំភាន់​ភ្នែក​សមិត្ថកិច្ច​។​

​នៅ​ទីបំផុត​ក្នុង​ថ្ងៃ​ទី ១៦​ខែ​មីណា​ឆ្នាំ ២០២២ ជា​ថ្ងៃ​ដែល​ផ្ទៃមេឃ​មាន​សភាព​អួអាប់​ខ្លាំង​ក្នុង​ក្រុង​បាត់ដំបង​អ្នកលេង​ទឹកភ្លៀង​ក៏​ដើរ​បង្ហាញ​តម្រុយ​នៅ​មូលដ្ឋាន​ខាងលើ ហើយ​សមត្ថកិច្ច​តាម​ចាប់​បាន​ចំនួន​ពី​គោលដៅ​ខាងលើ​។​

​ជាមួយនឹង​ការសាកសួរ​របស់​សមត្ថកិច្ច​បានឲ្យដឹងថា​អ្នកលេង​គេ​បាន​ប្ដូរ​យុទ្ធវិធី​ហើយ ពោល​គឺ​គ្មាន​មេ​គ្មាន​កូន​អ្វី​ទេ​ឲ្យតែ​ណាត់គ្នា​ត្រូវគេ ចាប់ផ្ដើម​ភ្នាល់​តែ​ម្តង​ពិសេស​នៅពេល​ដែល​ស្ថានភាព​មេឃ​ចង់​ភ្លៀង ជាក់ស្ដែង​នៅក្នុង​ករណី​ខាងលើ​នេះ​អ្នកលេង​គេ​បាន​ណាត់គ្នា​យក​សំ​យ៉ាប​បង្គន់​អនាម័យ​សាធារណៈ​មួយ​នៅ​ចំណតរថយន្ត​ផ្សារ​បឹង​ឈូក ធ្វើជា​ទីតាំង​ភ្នាល់​នៅពេលណា​ដំណក់ទឹកភ្លៀង​ស្រក់​ចុះ​ពី​សំ​យ៉ាប​នោះ​ដល់​ផ្ទៃ​ដី​គេ​យក​ជា​បានការ​ក្នុងការ​ភ្នាល់​។​

​អ្នកលេង​ល្បែង​ភ្នាល់​ទឹកភ្លៀង ១៦ នាក់​ព្រមទាំង​វត្ថុតាង​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​។​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com