ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

មន្ត្រី​អគ្គា​អនុរក្ស​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​បើករថយន្ត​បុក​មនុស្ស​ស្លាប់​និង​របួសធ្ងន់​ម្នាក់​ជនរងគ្រោះ​នៅ​មិនទាន់​ទទួលបាន​ពន្លឺយុត្តិធម៌​

មន្ត្រី​អគ្គា​អនុរក្ស​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​បើករថយន្ត​បុក​មនុស្ស​ស្លាប់​និង​របួសធ្ងន់​ម្នាក់​ជនរងគ្រោះ​នៅ​មិនទាន់​ទទួលបាន​ពន្លឺយុត្តិធម៌​

(​ខេត្ត​បន្ទាយមានជ័យ) ៖ ​កាលពី​ថ្ងៃ​ទី ១៤​ខែ​មីនា​ឆ្នាំ ២០២២​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ឱ្យដឹង​ថា​សមាជិក​គ្រួសារ​របស់​ពួក​គាត់​ម្នាក់​បាន​ស្លាប់​និង​ម្នាក់​ទៀត​របួស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧.៣០ នាទី​ដេក​យប់​ថ្ងៃ​ទី ៣១​ខែ​មករា​ឆ្នាំ ២០២២​រវាង​រថយន្ត​បុក​ម៉ូតូ​នៅ​មិនទាន់​បាន​ទទួល​យុត្តិធម៌​និង​មិនទាន់​បាន​ទទួល​សំណង​ណាមួយ​ឡើយ​ពី​ភាគី​ខាង​រថយន្ត​បង្គ​ឡើយ​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​បន្ត​ឱ្យដឹងទៀតថា​ភាគី​ខាង​រថយន្ត​ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ​វៀន លី​គុយ​សេង​ភេទ​ប្រុស​ជា​មន្ត្រី​អគ្គានុរក្ស​ពន្ធ​នា​ធនាគារ​ខេត្ត​បន្ទាយមានជ័យ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៌​នេះ​កើតឡើង​នៅ​ចំណុច​ខាង​ជើង​វត្ត​សេរី​មង្គល​ប្រហែល ៥០ ម៉ែត្រ​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរី​សោភ័ណ្ឌ​ខេត្ត​បន្ទាយមានជ័យ​រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក លុច្ស​ស៊ីស rx៣៣០ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ32.50 បើកបរ​ដោយ​ល្បឿន​យ៉ាង​លឿន​បញ្ច្រាស់ទិស​គ្នា ដោយ​រថយន្ត​បាន​ជិះ​ចូល​បំពាន​ទៅ​លើ​ផ្លូវ​ខាង​ភាគី​ម៉ូតូ​រក​វ៉ែង​( ២០ សង់ទីម៉ែត្រ​)​ហើយ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​ពេញទំហឹង​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ ២០១២​ស្លាក​លេខ​ភ្នំពេញ 1BG1154 នេះ​បើ​យោង​តាម​ការអះអាង​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​។​

​ក្នុង​ហេតុការណ៍​នេះ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​ភាគី​ខាង​ម៉ូតូ​ឈ្មោះ​អំ សាមឿន អាយុ ៣៦ ឆ្នាំ​មាន​មុខរបរ​ជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​ឈ្នួរ ឃុំ​ឈ្នួរ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។​

​រីឯ​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ​ឈន សូ​ណែ​ត​សត្យា​ស្រី​អាយុ ២៤​ឆ្នាំ​មុខរបរ​(​ជា​គ្រូបង្រៀន​)​មាន​ទីលំនៅ​ភូមិ​អូរ​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យរ​ង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​បាក់​ឆ្អឹងត្រគាក​ហើយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បន្ត​ថា​បុរស​ដែល​បាន​ស្លាប់​និង​ស្ត្រី​ដែល​រងរបួស​ធ្ងន់ធ្ងរ​នេះ​គឺជា​គូ​ដណ្ដឹង​នឹង​គ្នា​ដោយ​សល់​តែ​រយៈពេល​តែ ១០ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​ដល់​ថ្ងៃ​ចូល​រោងកា​រហើយ​បែរជា​មក​ជួប​រឿង​អកុសល​បែប​នេះ​ទៅវិញ​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​បន្ថែមទៀត​ថា​ក្រោយ​ថ្ងៃកើតហេតុ​តៃកុង​រថយន្ត​មិន​បាន​ចូលខ្លួន​មក​ដោះស្រាយ​ដោយ​ផ្ទាល់​នោះ​ទេ ដោយ​ឲ្យ​ម្ដាយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​ប៉ុក ណា​ឌី​ជា​អតីត​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​នឹង​បច្ចុប្បន្ន​ត្រូវបាន ផ្ទេរ​ទៅ​អភិបាលរង​ខេត្ត​ពោធិ៍សាត់ បាន​ចូលខ្លួន​ជា​តំណាង​ដើម្បី​ដោះស្រាយ​ជំនួស​តែ​ដំណោះស្រាយ​ដំបូង​ទី ០១ និង​ទី ០២ នៅ​ទីតាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​គឺ​តំណាង​ភាគី​ខាង​រថយន្ត​បង្ក មិន​បាន​ផ្ដល់​ចម្លើយ​ឬ​ឆ្លើយតប​ណា​មួយ​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​ឡើយ​។​

​ដោយ​លើក​ទី ៣ តំណាង​ភាគី​របស់​លោក​វៀន លី​គុយ​សេង បាន​សម្រេចចិត្ត​បង់ប្រាក់​ជូន​ជនរងគ្រោះ​បានត្រឹមតែ ៦ លាន​រៀល​តែ​ប៉ុណ្ណោះ​ដោយ​អ្នកស្លាប់​ទទួល​សំណង​ចំនួន ២ លាន​រៀល​អ្នករងរបួស​ចំនួន ៤​លាន​រៀល​តែ​ត្រូវបាន​ក្រុមគ្រួសារ​ជនរងគ្រោះ​បដិសេធ​ទើប​លោកស្រី​ប៉ុក ណា​ឌី​ដំឡើង​តម្លៃ​ឲ្យ ២ លាន​រៀល​បន្ថែមទៀត​សរុប​ទាំងអស់​ចំនួន ៨ លាន​រៀល​តែ​ក្រុមគ្រួសារ​ជាន់​រងគ្រោះ នៅតែ​មិន​ព្រម​ទទួល​ដដែល​ដោយ​ពួកគាត់​ទាមទារ​សំណង​សម្រាប់​អ្នក​ស្លាប់​ចំនួន ២​ម៉ឺន​ដុល្លារ​រីឯ​អ្នក​រងរបួស​ធ្ងន់​៣​ម៉ឺន​ដុល្លារ​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​លើកឡើង​ថា​លោកស្រី​ប៉ុក ណា​ឌី​អភិបាលរង​ខេត្តពោធិ៍សាត់​ត្រូវជា​ម្ដាយ​លោក​វៀន លី​ហ​គុយ​សេង និង​ជា​តំណាង​ជំនួស​កូន​របស់​គាត់​ផង​នោះ​ប្រហែល​កំពុងតែ​អាង​អំណាច​ជា​អភិបាលរង​ខេត្ត​ហើយ​មើលទៅ​ទើប​យក​លុយ​បន្តិចបន្តួច​មក​ជះ​លើ​ក្បាល​ក្រុមគ្រួសារ​របស់​ពួកគាត់​ដែល​ជា​រាស្ត្រ​ទាន់​ខ្សោយ​ដើម្បី​បញ្ចប់រឿង​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​។​

​ដូច្នេះ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ក៏​សូម​អំពាវនាវ​ដល់​ស្ថាប័ន​ច្បាប់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង​ព្រោះ​ពួកគាត់​មិន​អាច​ទទួលយកបាន​នោះទេ​។​
​នូវ​ដំណោះស្រាយ​ក្នុង​តម្លៃ​ដូច​ខាងលើ​ព្រោះ​សមាជិក​របស់​គាត់​ម្នាក់​បាន​ស្លាប់​និង ម្នាក់​ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ​អាច​និង​ត្រូវ​ពិការ​អស់​មួយ​ជីវិត​តើ​តម្លៃ ៨ លាន​រៀល​ដែល​ភាគី​ខាង​រថយន្ត​ផ្ដល់ជូន​ពួក​គាត់​នេះ​សាកស​ម​និង​យុត្តិធម៌​ដែរឬទេ​??​។​ចំណែក​អ្នកបើករថយន្ត​បង្ក​ក៏​មិនឃើញ​បាន​ទទួល​ទោសទណ្ឌ​អ្វី​តាមច្បាប់​បាន​ចែង​ក្នុង​ករណី​បង្ក​ឲ​មាន​គ្រោះថ្នាក់​ចរាចរណ៍​តាម​ច្បាប់​ចរណ៌​រាចរណ៌​ផ្លូវគោក​បាន​ចែង​ដែរ​។​

​ជុំវិញ​បញ្ហា​ដូច​ខាងលើ​នៅ​ថ្ងៃទី ១៧​ខែ​មីនា​ឆ្នាំ ២០២២ នេះ​អង្គភាព​សារព័ត៌មាន​យើង​នៅ​មិនទាន់​ទទួល​ការបំភ្លឺ​ណាមួយ​ពី​លោក​វៀន​លី​គុយ​សេង​និង​លោកស្រី​ប៉ុក ណា​ឌី​ជា​តំណាង​ភាគី​ខាង​រថយន្ត​នៅឡើយ​ទេ​ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ដូច្នេះ​អង្គភាព​យើង​រីករាយ​ទទួល​ការបំភ្លឺ​គ្រប់ពេលវេលា​ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com