ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រថយន្ត​ទំនើប​ម៉ាក​(LexusRx330) បោះពួយ​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បុក​បុរស​ជិះ​ម៉ូតូ​ពីរ​នាក់​ស្លាប់​ភ្លាម​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ (​ក្រុង​ប៉ោយប៉ែត​)

រថយន្ត​ទំនើប​ម៉ាក​(LexusRx330) បោះពួយ​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បុក​បុរស​ជិះ​ម៉ូតូ​ពីរ​នាក់​ស្លាប់​ភ្លាម​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ (​ក្រុង​ប៉ោយប៉ែត​)

​ខេត្ត​បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់​បាន​កើតឡើងរ​វាង​រថយន្ត​ស៊េរី​ទំនើប lexus rx330 បុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ពីរ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ភ្លាម​នៅ​កន្លែងកើតហេតុ គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១ និង ៣០ នាទី​ទៀបភ្លឺ​ត្រូវ​នឹង​ថ្ងៃទី ១៤​ខែ​មិនា​ឆ្នាំ ២០២២​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 5 ទល់មុខ​ក្រុមហ៊ុន​ម៉ូតូ​ហុងដា ក្នុង​សង្កាត់​ប៉ាលិល័​យ​១ ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នឹង​តំបន់​កើតហេតុ​បាន​ប្រាប់ឲ្យដឹង​ថា ករណី​មុន​កើតហេតុ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក lexus rx330 ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​( 2AU19 11)​បាន​បោះពួយ​ពី​ទិស​ដៅ​ពី​កើត​មក​លិច​ស្រពគ្នា​ក្នុង​ល្បឿន​លឿន​មក​ដល់​ចំណុច​កើត​ហេតុ​បណ្ដាល​ឲ្យ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ ២០១២​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​និង​អ្នករួមដំណើរ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បុក​ពីក្រោយ​ចំ​ពេញ​មួយ​ទំហឹង​បង្កអោយមាន​អ្នកស្លាប់​ពីរ​នាក់​នៅ​នឹង​កន្លែងកើតហេតុ​ភ្លាម​ភ្លាម​ហើយ​រថយន្ត​បង្ក​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៀត​ម៉ាក​(ford)​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​បណ្ដាលឱ្យ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ​។​ចំណែក​ម្ចាស់​រថយន្ត​បង្ក​រងរបួស​ធ្ងន់​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ផងដែ​។​

​បច្ចុប្បន្ន រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​បាន​ធ្វើការ​វាស់វែង​រួចរាល់​ហើយ​បាន​បញ្ជូន​ទៅ​រក្សា​ទុក្ខ​នៅ​អធិការដ្ឋាន​ក្រុង ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី ចំណែក​បុរស​ជា​ជនរងគ្រោះ​ដល់​បាត់បង​ជីវិត​ទាំង​ពីរ​នាក់​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com