ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​បញ្ជូន​ជនសង្ស័យ​ជា​ក្មេង​ស្ទាវ ០៣ នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​និង​មាន​វិជ្ជមាន​សារធាតុ​ញៀន​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​

​បញ្ជូន​ជនសង្ស័យ​ជា​ក្មេង​ស្ទាវ ០៣ នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​និង​មាន​វិជ្ជមាន​សារធាតុ​ញៀន​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​

ខេត្ត​បន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​យ៉ាន់ សុវណ្ណ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេងស្ទាវ ០៣​នាក់​កាលពី​វេលា​ម៉ោង 00:១០​នាទី​ឈានចូល​ថ្ងៃទី ១២ ខែ​មីនា​ឆ្នាំ ២០២២ នៅ​ចំណុច​សួន​មានជ័យ​ស្ថិតក្នុង​ភូមិ ៣ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខ​:​ណ​:​ពេល​ដែល​កំពុង​ចុះ​ល្បាត​ការពារ​និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក៏​ស្រាប់តែ​ប្រទះឃើញ​ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ចំនួន ០៣ នាក់​ប្រដាប់​ដោយ​អាវុធ​ដាវ​កែច្នៃ​១​ដើម ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​ហើយ​បញ្ជូនទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​។​

​វីរ​សេនីយ៍​ត្រី​ចាន់​សុវណ្ណ​បានឲ្យដឹង​ទៀត​ថា​ជនសង្ស័យ​ទាំង ០៣ នាក់​នោះ​រួមមាន ÷១.​ឈ្មោះ​សុភាព រក្សា​ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ្ឌ​។​
២.​ឈ្មោះ​តែ​មចាន់ ភិគុណ​ហៅ​ពៅ​ភេទ​ប្រុស​អាយុ ១៧ ឆ្នាំ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​
៣.​ឈ្មោះ​វី សា​វង់ ហៅ​វ៉ា​វ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​សែ​សិន​សង្កាត់​អូរ​អំបិល​ក្រុង​សេរី​សោភ័ណ្ឌ​។​ជាន់​សង្ស័យ​ទាំង ០៣ នាក់​ក្រោយពី​កម្លាំង​ជំនាញ​សួរនាំ​រួច​មក​បាន​ឆ្លើយ​សារភាព​ថា​ពួកខ្លួន​បាន​នាំគ្នា​ជិះ​ម៉ូតូ​ទៅ​ចំនួន 2 គ្រឿង​មក​ហូប​អី​នៅ​សួន​មានជ័យ​ហើយ​នាំគ្នា​អង្គុយលេង​នៅក្នុង​បរិវេណ​សួន​នោះ​តែម្ដង​ចំពោះ​ដាវ​កែច្នៃ​មួ​យ​ដើម​នៅ​ពួកខ្លួន​ដាក់​មក​ដើម្បី​ការពារ​ខ្លួន​តែប៉ុណ្ណោះ​។​

​ដោយ​យោង​លើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​និង​មាន​ភស្តុតាង​អាវុធ​ដាវ​កែច្នៃ​ព្រមទាំង​ការ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ឃើញ​មាន​វិជ្ជមាន​ទាំង​បី​នាក់​ផង​នោះ​ទើប​កម្លាំង​ជំនាញ​អាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្តរ​។​

​លោក​វរសេនីយ៍ឯក​ម៉ែន ភិរម្យ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទទួល​ការងារ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បាន ឲ្យដឹងថា​ជនសង្ស័យ​ទាំង ០៣ នាក់​ខាងលើ​នេះ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី ១៣ ខែ​មីនា​ឆ្នាំ​២០២២​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com