ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

គ្រួសារ​ក្មេងស្រី​ម្នាក់​បាន​កើត​មក​ហើយ​មាន​រូ​បរាង្គ​មិន​ប្រក្រតី​ដង្ហើយ​រក​សប្បុរសធម៌​ឲ​ជួយ​ពួកគាត់​ផង​

គ្រួសារ​ក្មេងស្រី​ម្នាក់​បាន​កើត​មក​ហើយ​មាន​រូ​បរាង្គ​មិន​ប្រក្រតី​ដង្ហើយ​រក​សប្បុរសធម៌​ឲ​ជួយ​ពួកគាត់​ផង​

​ក្រុង​ប៉ោយប៉ែត ៖ អ៊ុំ​ស្រី​ម្នាក់​ឈ្មោះ​គុជ អ៊ុក អាយុ​៦២​ឆ្នាំ​រស់នៅ​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ម្នាក់​ដោយ​មាន​ជីវភាព​ក្រីក្រ​ជួប​និង​ការលំបាក​និង​ទទួល​បន្ទុក​មើលថែ​ក្មេង​ពីរ​នាក់​ដែល​ម្តាយ​ស្លាប់​ចោល​អស់​ហើយ​ក្នុងចំណោម​ក្មេង​ពីរ​នាក់​មាន​ម្នាក់​កើត​មក​ចម្លែក​ក្បាល​ធំ​និង​ដៃជើង​ស្វិត​អាយុ​៨​ឆ្នាំ​ហើយ​ពិការ​នៅ​តែ​មួយ​កន្លែង​មិន​អាច​ទៅ​ណា​បាន​ទេ​ម្នាក់ទៀត​ជា​បង​មាន​អាយុ​១០​ឆ្នាំ​រៀន​ស្ថិត​ក្នុង​ការ​មើលថែ​របស់​គាត់​ទាំងអស់​។​

​លោក​អ៊ុំ គុជ អ៊ុក បាន​រាបរាប់​ពី​ជីវិត​គាត់​បន្ត​ថា គាត់​មាន​ការលំបាក​ខ្លាំង​ណាស់​ក្រោយពី​ម្តាយ​ក្មេងស្រី​ចម្លែក​នេះ​ស្លាប់​បាត់​គាត់​នៅ​មើលថែ​ក្មេង​ពីរ​នាក់​ផង​ទៅ​រក​លុយ​មក​ផ្គត់ផ្គួង​ជីវភាព​និង​ថ្លៃឈ្នួល​ផ្ទះ​ពិតជា​លំបាក​ក្រៃណា​លំបាក​សព្វ​ថ្ងៃ​គាត់​ឈឺជង្គុង​ស្ទើរ​គ្រោក​ដើរ​មិន​រួច​ទៀត​ទើប​មកដល់​ពេលនេះ​គាត់​សុំឲប្រពន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ខ្មែរអ​ច្ឆ​រិយះ ដើម្បី​ស្វែងរក​ថ្នាក់ដឹកនាំ​ក៏ដូចជា​សប្បុរសធម៌​សប្បុរសជន​នានា​ជួយ​ដល់​ពួកគាត់​ផង បំណង​គាត់​និង​ចៅ​សុំ​ឲ​ជួយ​កង់​ជិះ​ទៅ​រៀន​និង​រទេះ​សម្រាប់​ដាក់​ឲ​ក្មេង​ចម្លែក​នោះ​ដេក​និង​លុយកាក់​គ្រឿងឧបភោគ​បរិភោគ​ដល់​ពួកគាត់​។​

​សូមបញ្ជាក់​ថា  ក្មេងស្រី​ទាំងពីរ​ដែល​មាន​១​នាក់​មាន​រូបរាង​និង​កាយសម្បទា​មិន​ប្រក្រតី​សព្វថ្ងៃនេះ​មាន​អាយុ ៨​ឆ្នាំ​និង​មាន​បងស្រី​ម្នាក់ទៀត​ដែល​ត្រូវ​ម្ដាយ​ឪពុក​ស្លាប់​ចោល​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​សព្វថ្ងៃ​រស់នៅ​ក្នុង​បន្ទុក​របស់​លោក​អ៊ុជា​អ្នក​បីបាច់​ថែរក្សា​ទាំង​ផ្ទះ​ជួល​ទាំង​អាហារ​ហូបចុក​រាល់ថ្ងៃ ដោយ​មាន​ការឧបត្ថម្ភ​ពី​បងប្អូន​អ្នកជិតខាង​ប៉ុណ្ណោះ​។​បងប្អូន​អាច​ទំនាក់​ទំ​នង់​ជួ​ដល់​គាត់​តា​រយះ​លេខ​គាត់​ផ្ទាល់​០៦៦៨៩៧.៩៥៣​ឬ​តាមរយៈ​យើងខ្ញុំ ០១២ ៩១១ ៣០៥ សូម​អគុណ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com