ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុមគ្រួសារ​យោធា​ពិការ​ពលី រស់នៅ​ក្រុង​ប៉ោយប៉ែ​ត​ពីរ​នាក់​ម្ដាយ​និង​កូន​ទទួលបាន​ផ្ទះ​មួយ​ខ្នង​និង​ដី​ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ​ហ៊ុន សែន

ក្រុមគ្រួសារ​យោធា​ពិការ​ពលី រស់នៅ​ក្រុង​ប៉ោយប៉ែ​ត​ពីរ​នាក់​ម្ដាយ​និង​កូន​ទទួលបាន​ផ្ទះ​មួយ​ខ្នង​និង​ដី​ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ​ហ៊ុន សែន

ខេត្ត​បន្ទាយមានជ័យ ៖ បន្ទាប់ពី​មាន​ការចុះផ្សាយ​ព័ត៌មាន​ពី​ជីវិត​ដ៏​លំបាក​របស់​ស្ត្រី ពីរ នាក់​ម្ដាយ​កូន​នៃ​គ្រួសារ​យោធិន​ពិការ​ពលី​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែ​ត​ដង្ហើយ​រក​ការអន្តរាគមន៍​ជួយ​ព្រោះ​តែ​ភាពក្រីក្រ​និង​គ្មាន​ដី​គ្មាន​ផ្ទះ​រស់នៅ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី ៣១ ខែ​មករា​ឆ្នាំ ២០២២ នេះ​ក្រុមការងារ​សមាគមន៍​អតីតយុទ្ធជន​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​លឹម វាសនា​ប្រធាន​លេខាធិការដ្ឋាន ស​.​អ​.​ក តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ត្រី​ជឹម ប៊ុន​អាន​ប្រធាន​សមាគមន៍​យុទ្ធជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​សហ​ការណ៍​ជាមួយ​តំណាង​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​យុវនីតិសម្បទា​ខេត្ត ដែល​មាន​លោក​ណុប  ចាន់ថុល​ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ជួប​ជាក់ស្ដែង​និង​ធ្វើការ​សម្របសម្រួល​ជាមួយ​គ្រួសារ​ខាងលើ នឹង​ផ្ដល់​ដី​០១​ឡូត៍​ព្រមទាំង​ផ្ទះ​មួយ​ខ្នង​នាពេល​ឆាប់ៗ​នា​ខាងមុខនេះ​។​

​លោក​វរសេនីយ៍​លឹម វាសនា​ប្រាប់​គ្រួសារ​មួយ​នេះ​ថា​ជា​ការគិតគូរ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​សម្ដេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​សហគមន៍​អតីតយុទ្ធជន​កម្ពុជា​តា​មរយៈ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍គន់ គីម​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​ចង្អុលបង្ហាញ​ឲ្យ​សមាគមន៍​អតីតយុទ្ធជ​ន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ​ស​ហ​ការណ៍​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ជាក់ស្ដែង​គ្រួសារ​នេះ​។​លោក​ថា​ថ្នាក់ដឹកនាំ​បាន​រៀបចំ​ឱ្យ​គ្រួសារ​ខាងលើ​នៅលើ​ដី​មួយ​ឡូត៍​ទំហំ ៣០ ម៉ែត្រ​គុណ​និង ៥០ ម៉ែត្រ​ព្រមទាំង​ផ្ទះ​មួយ​ខ្នង​ទំហំ ០៤​ម៉ែត្រ​គុណ​និង ០៦​ម៉ែត្រ​ដែល​ទីតាំង​ផ្ដល់​ឱ្យ​នេះ​ស្ថិត​នៅ​មជ្ឈមណ្ឌល​តេជោ​សន្តិភាព​ការ៉េ​០២​ក្នុងភូមិ​ខ្លែង​ពណ៌ ឃុំ​ប៉ោយចា ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។​

​គ្រួសារ​ខាងលើ​បាន​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​រីករាយ​និង​ត្រេកអរ​ហើយក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ដែលមាន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ជា​ប្រធាន ឯកឧត្តម​នាយ​ឧត្តមសេនីយ៍គន់ គីម​អនុប្រធាន​និង​ជា​អគ្គលេខាធិការរង​ផងដែរ​។​គួរបញ្ជាក់​ថា គ្រួសារ​ទទួលបាន​រប​ប​ដី​ឡើងផ្ទះ​នេះ​ជា​ប្រពន្ធ​និង​កូនស្រី​យោធិន​ពិការ​ពលី​ម្នាក់​គឺ​លោក​អនុសេនីយ៍ទោ​ម៉ោញ តាំង​អតីត​យោធា​កងពល​លេខ ១២​បច្ចុប្បន្ន​កងពលតូច​ថ្មើរជើង​លេខ ៥១ លោក​ម៉ោញ តាំង​បាន​ចូល​បម្រើ​កងទ័ព​នៅ​ឆ្នាំ ១៩៨៣​ហើយ​នៅ​ឆ្នាំ ១៩៩៦ គាត់​បាន​ជួប​គ្រោះ​អកុសល​ជាន់​មីន​ដាច់​ជើង​ម្ខាង​ពេល​បំពេញបេសកកម្ម​ក្នុង​សមរភូមិ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​និង​បាន​ស្លាប់​នៅ​ឆ្នាំ ២០២០​កន្លងមកនេះ​។​

​ក្រោយពី​បាន​ជួប​សំណេះសំណាល​រវាង​ក្រុមការងារ​លេខាធិការដ្ឋាន ស​.​អ​.​ក ខេត្ត​បន្ទាយមានជ័យ​និង​គ្រួសារ​យោធា​ពាក់​លី​រួចមក​អ្នកស្រី​គីម សៀន​និង​កូនស្រី​ឡោ ធា​រី​ហៅ​តាំង​ធា​រី បាន​លើក​ម្រាមដៃ​ដប់​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​គោរព​ជូន​ចំពោះ​សម្ដេច​តេជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន​សូម​សម្ដេច​ទាំង​ទ្វេ​ជួប​តែ​សុខភាព​ល្អ​បរិបូរណ៌ កម្លាំង​មាំមួន​ជន្មាយុ​យឺនយូរ​ជា​រៀងរហូត​។​
​ពីរ​នាក់​ម្ដាយ​និង​កូនស្រី​ក៏​បាន​សូម​គោរព​ថ្លែងអំណរគុណ​ជូន​ដល់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍គន់ គីម​អនុប្រធាន​និង​ជា​អគ្គលេខាធិការ​នៃ​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ព្រមទាំង​ក្រុមការងារ​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​និង​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា ខេត្ត​បន្ទាយមានជ័យ​និង​ក្រុម​សារព័ត៌មាន​ទាំងអស់​ដែល​បាន​ចុះផ្សាយ​ជួយ​ពួក​គាត់​និង​កូនស្រី​បាន​ទទួល​នៅ​ផ្ទះ​មួយ​ខ្នង និង​ដី​សម្រាប់​កសាង​ជីវិត​ថ្មី​របស់​ពួកគាត់​ផងដែរ ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com