ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឃាត់ខ្លួន​ជនសង្ស័យ ពីរ នាក់​ករណី​ប្លន់​ម៉ូតូ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត​

ឃាត់ខ្លួន​ជនសង្ស័យ ពីរ នាក់​ករណី​ប្លន់​ម៉ូតូ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត​

ក្រុង​ប៉ោយប៉ែត ៖ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​និង​មាន​ការយកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនី​យ៍ទោសិទ្ធិ   ឡោះ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​វីរ​សេនីយ៍​ឯក​សៅ សារឿ​ន​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់​ភ្លាម​ភ្លាម​ករណី​ប្លន់​ម៉ូតូ ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​សៅរ៍ ២៩ ខែ​មករា ឆ្នាំ​២០២២ វេលា​ម៉ោង​២០.​និង​២០​នាទី​យប់​មាន​ករណី​ប្លន់​ម៉ូតូ កើតឡើង​ត្រង់ចំណុច​ផ្លូវ​ខាងកើត​វត្ត​ប្រជា​ធម្ម​ត្រ័យ ស្ថិតនៅក្នុង​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ​ហង្ស កក្ត​ដា​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​ក្បាលស្ពាន ១​សង្កាត់​ប៉ោយ ប៉ែ​ត​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​មុខរបរ​រត់​ម៉ូតូឌុប ម៉ូតូ​ម៉ាក​សង់​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៦​ផ្លាក​លេខ​បន្ទាយមានជ័យ (1P.5436)​សង្ស័យ​មាន​គ្នា​ចំនួន​០២(​ក្តាប់​អត្តសញ្ញាណ​មិនបាន​)​អំពី​រឿងហេតុ​.​មុន​កើតហេតុ​ជនល្មើស​ទាំង​ពីរ​នាក់​បាន​ឲ្យ​ដឹកខ្លួន​ចេញពី​ផ្លូវ​ដើ​ម​ពុទ្រា​មក​ដី​ថ្មី​លុះ​ជនរងគ្រោះ​ដឹក​ដល់​កន្លែងកើតហេតុ​ក៏​ធ្វើ​សកម្មភាព​បាន​យក​ខ្សែ​មក​រឹត​ក​ជនរងគ្រោះ​រី​ឯ​ម្នាក់​ទៀត​ធ្វើ​សកម្មភាព​ដាល់​ទៅលើ​ជាន់​រងគ្រោះ​បណ្ដាល​ឲ្យ​ជាំភ្នែក​ម្ខាង​ហើយ​ភ្លាមៗ​នោះ​ជនរងគ្រោះ​ក៏​ប្រតាយប្រតប់​គ្នា​ទាញ​បាន​អាវ​ក្រៅ​ជនល្មើស​បាន​មួយ​ក្នុង​ពេល​នោះ តែ​ជនល្មើស​ក៏​ឡើង​បើក​ម៉ូតូ​របស់​ជនរងគ្រោះ​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ ។ រីឯ​ជនរងគ្រោះ​ខំ​រត់​តាម​ស្រែកថា​ចោរៗ​ដើម្បីអោយ​គេ​ជួយ​ហើយ​អ្នកជិតខាង​នាំ​គ្នា​តាម​ដែរ​តែ​តាម​មិនទាន់ បន្ទាប់​មក​ជាន់​រងគ្រោះ​បាន​ប្ដឹង​រាយការណ៍​ដល់​សមត្ថកិច្ច​រៀបរាប់​ប្រាប់​រឿងហេតុ​តែម្ដង ។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​។​

​បន្ទាប់ពី​បាន​ទទួល​បណ្ដឹង​ពី​ជាន់​រងគ្រោះ​ហើយ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​ផ្សារ​កណ្ដាល​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ប៉ោយប៉ែត​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​ស្វែងរក​ជនសង្ស័យ​រហូត​ដល់​ម៉ោង ២២ និង 00 នាទី​យប់​ឃាត់​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​និង​បាន​ដកហូត​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​មកវិញ​នូវ​ចំណុច​ខា​រ៉ា​អូរ​ខេ​អគារ​ថ្មី ស្ថិតក្នុង​ភូមិ​អូរ​ជ្រៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​

​ជនសង្ស័យ​មាន​ចំនួន​គ្នា ០២​នាក់​មាន​ទី ១. ឈ្មោះ​សុខ សុវណ្ណ​ហៅ​មិត្ត​ភេទ​ប្រុស​អាយុ ១៨ ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ ទី ២. ឈ្មោះ​ចិន ឡុង​ភេទ​ប្រុស​អាយុ ២២​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ គេ​ទាំង​ពីរ​នាក់​ស្នាក់នៅ​ភូមិ​និមិត្ត ០៣ សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ និង​បាន​ឆ្លើយ​សារភាព​ថា​ពិតជា​បាន​រឹត​ក​ដើម្បី​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតមែន​ដោយ​បាន​រៀបចំ​គម្រោង​ទុកជា​មុន​ពិតប្រាកដ​មែន កម្លាំង​ជំនាញ​ស្នើសុំ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០២ នាក់​ខាងលើ​ដើម្បី​កសាង​សំណុំរឿង​និង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com