ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ចាត់វិធានការ​ក្តៅ​ចំពោះ​បុគ្គល​ដែល​យក​ដី​និង​ផ្លូវសារ​ធា​រណៈមក​ធ្វើ​កម្មសិទ្ធិ​និង​សាងសង់​សំណង់​រឹង​និង​តូប​ជួល​បំពាន​នៅ​ក្បែ​ផ្សាររា​ត្រី​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​

​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ចាត់វិធានការ​ក្តៅ​ចំពោះ​បុគ្គល​ដែល​យក​ដី​និង​ផ្លូវសារ​ធា​រណៈមក​ធ្វើ​កម្មសិទ្ធិ​និង​សាងសង់​សំណង់​រឹង​និង​តូប​ជួល​បំពាន​នៅ​ក្បែ​ផ្សាររា​ត្រី​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយពី​មាន​ការណែនាំ​លើក​ទី​១​ទី​២​របស់​រដ្ឋា​ល​ក្រុង​ប៉ោយប៉ែត​រួចមក​ហើយ​ចំពោះ​សំណង់​អនាធិបតេយ្យ​មក​លើ​ផ្លូវ​សារ​ធា​រណះ​ចំពោះ​បុគ្គ​មួយចំនួន​ដែ​តែងតែ​បំ​ពា​ន​យក​ដោយ​ខុស​ច្ចាប់​។​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧​ខែ​មករា​ឆ្នាំ​២០២២​នេះ លោក​គាត ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត​បាន​ចិត្ត​តាំង​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​ចុះ​ណែនាំ​និង​បញ្ជា​ឲ្យ​លោក​អាំង គី​ហេង​ដែល​ជា​អតីត​ចៅសង្កាត់​ប៉ោយប៉ែត រុះរើ​សំណង់​ដែល​បាន​សង់​ជា​តូប​ជាច្រើន​បន្ទប់​និង​បាន​សាងសង់​រួចរាល់​ប្រហែល ៩០% រំលោភ​លើ​ដី​ចំណី​ផ្លូវ​មួយ​កន្លែង​នៅ​ខាងកើត​ផ្សារ​ត្រី​ក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​ការណ៌ចុះអនុវត្ត​និង​ធ្វើ​សេចក្តីណែនាំ​និង​បញ្ជារ​ឲ​រុះរើ​ក្នុងពេលនោះ​មាន​ការចូលរួម​អនុវត្ត​ផ្ទាល់​ពី​លោក​កែវ តារា​រស្មី​និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​ក្រុង​ប៉ោយ​ប៉ែត ព្រមទាំង​លោកទិត ប៊ុន​ណាក់​សាមីជន​អ្នកតំណាង​ឲ​ម្ចាស់​សំណង់ និង​ឈ្មោះ​សុិន សុខ​ហាក់ជា​តំណាង​ឲ​ក្រុម​ជាងសំណង់​ផងដែ​។​ក្រុម​ការងារ​រដ្ឋបាល​ក្រុង​បាន​បញ្ជាក់​ឲ្យដឹងថា ការចុះ​ណែនាំ​នេះ​គឺជា​លើក​ទី ២​ហើយ​ដែល​នា​ពេល​កន្លង​ទៅ​ការ​ថ្ងៃទី ២៥ ខែ​សីហា​ឆ្នាំ ២០២១ ធ្លាប់​ចុះ​អប់រំ​ណែនាំ​ម្ដង​រួចមកហើយ​ម្យ៉ាងវិញទៀត​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក​កែវ តារា​រស្មី​ គឺ​បាន​តម្រូ​វ​ឱ្យ​ម្ចាស់​ទីតាំង​ត្រូវ​អនុវត្ត​បាន ៥ ​ចំណុច​ ៖
១.​បញ្ឈប់​ទាំងស្រុង​រាល់​សកម្មភាព​អភិវឌ្ឍន៍​បន្ត​
២.​ត្រូវ​រុះរើ​សំណង់​ប៉ះពាល់​ចំណី​ផ្លូវ​ចេញ​តាម​រដ្ឋបាល​ក្រុង​លើក​ទី ១ កាលពី​ថ្ងៃ​ទី ២៥ ខែ​សីហា​ឆ្នាំ ២០២១ និង​លិខិត​ជូនដំណឹង​ខែសីហា​ឆ្នាំ 2021 នឹង​លិខិត​ជូនដំណឹង​របស់​ក្រុង​ប៉ោយប៉ែ​ត​លេខ ០០៤/២២​ស​.​ជ​.​ណ​ចុះ​ថ្ងៃទី​១៤​ខែ​មករា​ឆ្នាំ​២០២២
៣.​អាជីវកម្ម​លក់ដូរ​
៤.​ស្អាត​មិន​អនុញ្ញាតឲ្យ​ប្រើប្រាស់​អាគា​រ​
៥.​ស្អាត​ការផ្គត់ផ្គង់​ទឹកស្អាត​និង​ភ្លើងអគ្គិសនី​
​បន្ទាប់​ពី​ក្រុម​ការងារ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ណែនាំ​និង​អប់រំ​នៅ​ជា​លើក​ទី​១​ទី​ពីរ​នេះ​គេ​សង្កេតឃើញ​ទៀត​ថា​ឈ្មោះ​ទិត្យ ប៊ុន​ណាក់​តំណាង​ម្ចាស់​សំណង់​បាន​ផ្ដិតមេដៃ​យល់ព្រម​រុះរើ​តូប​ចេញពី​ដី​ចំណីផ្លូវ វិញ​តាម​ការវាស់វែង​ជាក់ស្ដែង របស់​អាជ្ញាធរ​បើ​វាស់​ទៅ​ឃើញ​ថា​ចូល​ប៉ុន្មាន​ម៉ែត្រ​គឺ​រុះរើ​ត្រឹមនោះ​។​

សូមបញ្ជាក់​ថា បើទោះបីជា​ក្រុម​ការងារ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែ​ត​តែងតែ​ចុះ​អនុវត្ត​នឹង​ធ្វើ​សេចក្តីណែនាំ​ដូច​ភ្លៀងរលឹម​យ៉ាងណាក៏ដោយ​ក្រុម​អ្នក​មាន​ប្រាក់​និង​អ្នកមានអំណាច​មួយ​ចំនួន​នៅតែ​មិន​ព្រម​អនុវត្ត​និង​គោរព​តាម​គោលការណ៍​ច្បាប់ និង​សណ្តាប់ធ្នាប់​របស់​អាជ្ញាធ​រ​ក្រុង​នោះឡើយ​។​និង​បង្ក​ឲ្យមាន​ភាព​រញ៉េរញ៉ៃ​មិន​ឈប់​ឈរ​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​ទាំងមូល​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com