ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ពលករ​ខ្មែរ ៤៧​ត្រូវបាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ចត្តា​ឡីស័​កនៅ​ព្រំដែនខ​ណៈអាជ្ញាធរ​កំពុ​ង​ពង្រឹង​ទប់ស្កាត់​ជំងឺ​កូវី​ដប​បម្លែង​ថ្មី​អូរ​មីក្រុង ព្រំដែន​បាត់ដំបង​

ពលករ​ខ្មែរ ៤៧​ត្រូវបាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ចត្តា​ឡីស័​កនៅ​ព្រំដែនខ​ណៈអាជ្ញាធរ​កំពុ​ង​ពង្រឹង​ទប់ស្កាត់​ជំងឺ​កូវី​ដប​បម្លែង​ថ្មី​អូរ​មីក្រុង ព្រំដែន​បាត់ដំបង​

ខេត្ត​បាត់ដំបង ៖  ស្របពេល​ដែល​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​កំពុង​នាំ​គ្នា​វិលត្រឡប់​ចូលមក​ក្នុង​ប្រទេស​កម្ពុ​ជា​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​បាត់ដំបង​ជា​រៀងរាល់​ថ្ងៃ​នោះ​អាជ្ញាធរ​នៅតាម​បណ្ដោយ​ព្រំដែន​នៃ​ខេត្ត​បាត់ដំបង​ក៏​បាន​និង​កំពុង​ធ្វើការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​19 ពិសេស​ការហូរ​ចូល​មេរោគ​បំលែង​ថ្មី​អូរ​មីក្រុង​និង​បាន​ធ្វើការ​រឹតបន្តឹង​ដល់​ការហូរ​ចូល​របស់​គាត់​មកពី​ប្រទេស​ថៃ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​រហ័ស​រក​មេ​រោគកូ​វីដ​ជាដើម​។​

ជាក់ស្ដែង​នៅ​ថ្ងៃទី ១៣ ខែ​មករា​ឆ្នាំ ២០២២​នេះ​ពលករ​ចំនួន ១៦០​នាក់​ក្នុងនោះ​មាន​ស្រី្ត​ចំនួន​៥២  នាក់​និង​ក្មេង ១៣​នាក់​បាន​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​ដែល​ភាគី​ថៃ​បាន​បញ្ជូន​មក​តាម​ច្រក​តំបន់​អូរ​អន្លក់​ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​។​

នាយ​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​លោក​វីរៈ​សេនីយ៍​ឯក​សួន ស៊ីរ៉ា​បានបញ្ជាក់​ថា​ដើម្បី​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោសា​ទ គឹម​សាន​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​លើ​កិច្ចការ​សន្តិសុខ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ជាពិសេស​ការពង្រឹង​ការត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លងដែន​និង​និង​ស្រាវជ្រាវ​រក​មុខសញ្ញា​មេខ្យល់​នាំ​ពលករ​ចេញ​ចូល​ដោយ​មិន​ស្របច្បាប់​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​បាត់ដំបង​នោះ​លោក​វរសេនីយ៍ឯក​ម៉ុង ស៊ី​មេបញ្ជាការ​វរៈ ៨១៩​កម្លាំង​ប៉ុស្តិ៍​អូរ​អន្លក់​សហការ​ជាមួយ​កម្លាំង​កងយោធពល​ខេមរៈភូមិន្ទ​និង​ក្រុម​គ្រូពេទ្យ​បាន​ទៅ​ទទួល​ពលករ​វិល​ក្រ​ឡប់​មក​ស្រុក​វិញ​ដែល​ភាគី​ថៃ​បាន​បញ្ជូន​មក​តាម​ច្រក​តំបន់​អូរ​អន្លក់​ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​។​

លោក​បាន​បន្តទៀតថា  បន្ទាប់​ពី​បាន​ធ្វើ​ការអប់រំ​ណែនាំ​បន្ថែម​អំពី​វិធានការ ការពារ​ការឆ្លង​ជំងឺ ១៩ រួច​មក​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស​ទៅលើ​ពលក​រទាំង ១៦ នាក់​ជា​លទ្ធផល​គឺ​អវិជ្ជ​មាន​កូវី​ដ​១៩​ទាំងអស់​តែ​ក្នុងនោះ​មាន​ពលករ​ចំនួន ៤៧​នាក់​ស្រី ១៦​នាក់​និង​ក្មេង ១៤ នាក់​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡីស័​កនៅ​បណ្ឌល​គីឡូ 9 ស្រុក​សំពៅ​លូន​ដោយ​មិន​បាន​ចាក់​វ៉ាក់សាំង​កូវី​ត​១៩​បាន​ពេញលេញ​ដោយឡែក​ពលករ​ដែល​មាន​កាត​ចាក់​វ៉ាក់សាំង​ចំនួន ១១៣​នាក់​ស្រី ៣៦​នាក់​ក្មេង ១៥ នាក់​ដែល​មាន​ការចាក់​វ៉ាក់សាំង​បាន​ពេញលេញ​ក្នុង​នោះ​ក៏​បាន​ចាក់​វ៉ាក់សាំង​ឲ្យ​ក្មេង​ចាប់​ពី​អាយុ ៥​ឆ្នាំ​ដល់ ១៨​ឆ្នាំ​បាន​ចំនួន ១០ នាក់​ស្រី ៣ នាក់​ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​រៀង​រៀងខ្លួន​វិញ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com