ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

វាំងនន​ខ្មៅ​ក្រុម​អ្នក​មាន​អំណាច​នៅ​ស្រុក​អន្លង់វែង​ខេត្ដ​ឧត្ដរមានជ័យ​បាន​ឃុបឃិ​គ្នា យក​ដី​បឹង​រម្យ​នីយ៍ដ្ឋាន​ផ្ទះ តា​ម៉ុក​ធ្វើ​ជា​កម្ម​សិទ្ធ​ត្រូវបាន​លាតត្រដាង​

វាំងនន​ខ្មៅ​ក្រុម​អ្នក​មាន​អំណាច​នៅ​ស្រុក​អន្លង់វែង​ខេត្ដ​ឧត្ដរមានជ័យ​បាន​ឃុបឃិ​គ្នា យក​ដី​បឹង​រម្យ​នីយ៍ដ្ឋាន​ផ្ទះ តា​ម៉ុក​ធ្វើ​ជា​កម្ម​សិទ្ធ​ត្រូវបាន​លាតត្រដាង​

ខេត្តឧ​ត្ត​រ​មានជ័យ ៖ ​ក្រោយ​ពី​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ក្បាលដី​ដែល​ត្រូវបាន​វាស់វែង​ជា​លក្ខណៈ​ប្រពន្ធ​រួចមក នៅ​ថ្ងៃ​ទី​៣០​ខែ​សីហា ឆ្នាំ​២០១៨​នេះ មានការ​បែកធ្លាយ​មក​ថា ដី​បឹង​រម្យ​នីយ៍ដ្ឋាន​ផ្ទះ តា​ម៉ុក​ត្រូវបាន​ក្រុម​នាក់​មាន​អំណាច បូក​រួម​ទាំង​សាច់ញាតិ​ចំនួន​១២​នាក់​ត្រូវបាន​លាតត្រដាង​។​
​ដែល​អ្នកមានអំណាច​ទាំងអស់​នោះ​បាន​នាំគ្នា វាស់វែង​ចុះបញ្ជី ធ្វើ​បណ្ណ័កម្មសិទ្ធ ជា​លក្ខណៈ​ប្រពន្ធ ធ្វើ​បណ្ណ័ ចំនួន​12​ក្បាលដី​រួចជាស្រេច ស្ថិតនៅក្នុង​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ។​

​រាយ​នាម​ឈ្មោះ​ទាំង​១២​នាក់​នៅក្នុង​តា​រ៉ាង​ក្បាលដី​ទាំងនោះ​មាន​ដូច​តរ​ទៅ​÷​ទី​១ លឹម សុខ​តូ    ប្រពន្ធ ឈ្មោះ វើង​ផាន់​ណា ជា​អភិបាលរង​ខេត្ត​ឧត្ដរមានជ័យ​ដែល​មាន​លេខ​រាង​ក្បាលដី ៨៥៤
​ទី​២÷​ឈ្មោះ គឹម គា​វិន ប្រពន្ធ​ឈ្មោះ ស៊ុន​សោ​ភណ័ មាន​តួរ​នាទី​ជា​ប្រធាន មន្ទី​រៀបចំ​ដែនដី​និង​សុរិយោដី​ខេត្ត​ឧត្ដរមានជ័យ​។​
​ទី​៣÷​ឈ្មោះ ស្ដើង វ៉ាន់ណេត ប្រពន្ធ ឈ្មោះ​ឡេង គឹម​សាន មាន​តួរ​នាទី​ជា​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​អន្លង់វែង ដែល​មាន​ក្បាលដី​លេខ ៨៦៦
​ទី​៤÷​ឈ្មោះ ហោ សំអាត ស្លាប់​នៅ​ឆ្នាំ​១៩៧៥ ប្រពន្ធ​ឈ្មោះ ណុប ស៊ី​មុន្នី ត្រូវបាន​គេ​ដឹងថា​ជា​ឪពុកម្ដាយ របស់លោក ហោ​រ ជិន​វី​រះ​យុទ្ធ ដែល​មាន​លេខ​ក្បាលដី ៨៦១
​ទី​5÷​ឈ្មោះ​វង្ស័ ភក្ដ្រ័ ប្រពន្ធ័​ឈ្មោះ​ញ៉ែម​រ៉ា មាន​តួនាទី​ជា​មេឃុំ​អន្លង់វែង ដែល​មាន​លេខ​ក្បាលដី ៨៥៦
​ទី​៦÷​ឈ្មោះ សែម អៀម ប្រពន្ធ​ឈ្មោះ​សោភាន់ ជា​ស្មាន​ឃុំ​អន្លង់វែង មាន​លេខ​រៀង​ក្បាលដី ៨៥៧
​ទី​៧÷​ឈ្មោះ សិន ផេង ប្រពន្ធ ប្រពន្ធ​ឈ្មោះ ព្រំ​អៃ ជា​អ្នកមាន​អំណាច​មួយ​រូប​នៅ​ខេត្ត​ឧត្ដរមានជ័យ ដែល​មាន​លេខ​រាង​ក្បាលដី ៨៥៨
​ទី​៨÷ ឈ្មោះ ណៃ យ៉​ន ស្លាប់ ប្រពន្ធ ឈ្មោះ​គិត​សុផល មាន​លេខ​រាង​ក្បាលដី​៨៥៩ ជា​សាច់ញាត្ត​នាក​មាន​អំណា​ចម្នាក់​ដែល​មិន​ហ៊ាន​ចេញមុខ​
​ទី​៩÷ ខែម វាស្នា ប្រពន្ធ ឈ្មោះ មិ​ល លក្ខ​ណា ដែល​មាន​លេខ​រាង​ក្បាលដី​៨៦០
​ទី​១០÷​សេង សុង ប្រពន្ធ​ឈ្មោះ កឹម​វឿន  ជា​ក្រុម​ព្រឹក្សា​ឃុំ​អន្លង់វែង មាន​លេខ​រាង​ក្បាលដី ៨៦៧
​ទី​១១÷​ឈ្មោះ ម៉ុំ ម៉ុន ប្រពន្ធ ឈ្មោះ​វ៉ា​សុខា​មាន​លេខ​រៀង​ក្បាលដី​៨៦៩
​ទី​១២÷​ម៉ិ​ល កំ​រុន ប្រពន្ធ​ឈ្មោះ សៀន លីហ្សី មាន​លេខ​រាង​ក្បាលដី​លេខ ៨៧០​។​

គូសបញ្ជាក់​ផងដែរ​ថា ​ឈ្មោះ​ទាំង​១២​ខាងលើ ដែល​បាន​ឃុបឃិត​គ្នា​យក​ដី​បឹង​តា​ម៉ុក​ធ្វើ​ជា​កម្ម​សិទ្ធ របស់ខ្លួន​នោះ​គឺជា​មន្ដ្រី​គ្រាក់ៗ​ដែល​មាន​តួនាទី​និង​តំណែង​ធំៗ​នៅ​ក្នង​សា​ស្រុក​អន្លង់វែង សាលាខេត្ត និង​មន្ទី​ជុំនាញ មិនមែន​ដូច​ការលើកឡើង​ថា​ចែ​ន​ជូន​ពលរដ្ឋ​នោះទេ ។​ត្រូវបាន​មហាជន​ចោទ​ថា​អ្នកមានអំណាច​ទាំងនោះ​ហេតុតែ​ចង់​បាន​ដី​រដ្ឋ​ដែល​ជា​ដី​បឹង​រម្យ​នីយ៍ដ្ឋាន​ផ្ទះតា​ម៉ុក​បែជា យកឈ្មោះ​ប្រជាពលរដ្ឋ​ទៅ​បាំង​មុខ​ទៅវិញ ដែល​ប្រជាពលរដ្ឋ​លោក​មិន​បានដឹង​ខ្យល់​អី​បន្ដិច​សោះ​នោះ​។​

​គួ​ររំលឹក​ផង​ដែរ​ថា ក្រោយ​ពី​ខ្ញុំបាទ​ប៉ែន នួន ចេញផ្សាយ ព័ត៍មាន រឿង​ដី​បឹង​តា​ម៉ុក នេះ​កន្លង​មក​ម្ដង ត្រូវបាន​លោក គឹម គា​វិន ប្រធាន​មន្ទី​ររៀបចំ​ដែនដី និង​សុរិយោដី​ ខេត្ត​ឧត្ដរមានជ័យ បាន​ប្ដឹង​ខ្ញុំបាទ​ទៅ​តុលាការ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​ចំនួន​ពី​ករណី ពី​បទ​បរិហារកេរ្ដិ៍ តាមរយះ ធី​វី​អន​ឡាញ បា​សិទ្ធ​ធី​វី ទី​២÷​ប្ដឹង​នៅ​ក្នុង​ការផ្សាយ ធី​វី​អន​ឡាញ​ស្លឹក​រឹទ្ធ​។​

ខ្ញុំបាទ​ប៉ែន នួន សូម​បញ្ជាក់​ផងដែ​រថា ​មិនមែន​ជា​ស្ថាប័នដែល​ខ្ញុំ​ទទួលខុសត្រូវ​នោះទេ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​ក៏​មិនដឹង​គេ​ផ្សាយ​ពី​ពេល​ណា ​ហើយ​ផ្សាយ​ថា​ម៉េច​ខ្លះ​ដែរ ខ្ញុំ​សូម​បដិសេធន៍​មិន​ទទួលស្គាល់ ព្រោះ​អង្គភាព ខ្ញុំ​មាន​ ចង់​ប្ដឹង ​ប្ដឹង​មក ខ្ញុំ​និង​រង់់ចាំ​ទទួល​ជា​និច្ច​៕
​ដោយ ប៉ែន នួន​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com