ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ប្រកាស​តែងតាំង​មន្ត្រី​សុខាភិបាល​ចំនួន​០៣​រូប​នៅ​មន្ទី​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ

ប្រកាស​តែងតាំង​មន្ត្រី​សុខាភិបាល​ចំនួន​០៣​រូប​នៅ​មន្ទី​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០២២ មាន​ការប្រកាស​តែងតាំង​មន្ត្រី​សុខាភិបាល​ចំនួន​០៣​រូប​នៅ​មន្ទី​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ដែល​អញ្ជើញ​ចូលរួម​ជា​អធិបតី​ឯកឧត្តម​ខេង ស៊ុប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័​យ ឯកឧត្តម​អ៊ុ រាត្រី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​លោក​ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត​និង​មន្ត្រី​សុខាភិបាល​ជា​ច្រើន​បាន​ចូលរួម​ផងដែ​។​

​មន្ត្រី​ដែល​ត្រូវបាន​តែងតាំង​ទាំង​០៣​ូ​ប​រួមមាន​÷
​ទី​១.​លោក​គុណ  ណាវុ​ធ​អ​ត្ថ​លេខ​១៧២២១០០៧០៤​ឋានន្តរស័ក្តិ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ថ្នាក់​លេខ ១​នៃ​ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ជា​ប្រធាន​ការិយាល័យ​ស្រុក ប្រត្តិបត្តិ​ស្រុក​សេរីសោភ័ណ​។​
២.​លោក​អ៊ុ សុ​វណ្ណា​រដ្ឋ អត្តលេខ​១៩០០២០០១៨៧​ឋានន្តរស័ក្តិ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់  ថ្នាក់​លេខ​២​នៃ​ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ជា​អនុប្រធាន​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ​។​
៣.​លោក​ជូ ឆន្ទ័​វឌ្ឍន៍ អត្តលេខ​១៦៨០២០០២៧៤​ឋានន្តរស័ក្តិ​មន្ត្រី​សុខាភិបាល​មធ្យម​ក្រុម​ខ្សែ​ពិសេស​ថ្នាក់​លេខ ៦​នៃ​ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ថ្នាក់​មធ្យម ជា​អនុប្រធាន​មន្ត្រី​សុខាភិបាល ស្រុក​ប្រតិបត្តិ​ប៉ោយ​ប៉ែត​។​

​ឯកឧត្តម អ៊ុំ រាត្រី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់​គ្រប់​ជាន់​ថ្នាក់​ខិតខំ បំពេញភារកិច្ច បម្រើ​និង​ព្យាបាល​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​វិជ្ជាជីវៈ​និង​ទទួលខុសត្រូវ​ខ្ពស់​បំផុត​និង​មិន​ត្រូវ​ធ្វេសប្រហេស​ចំពោះ​អ្នកជំងឺ​ទាំងអស់​នោះ​ឡើយ​។​ឯកឧត្តម​ក៏បាន​ថ្លែង​នូវ​អំណរ​អរគុណ​ចំពោះ​មន្ត្រី​សុខាភិបាល​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់​ការ​ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​រីក​រាលដាល​ក្នុង​សហគមន៍ បាន​ទាន់ពេលវេលា​និង​ជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស​កន្លងមក​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com