ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

គួ​រអោយ​អាណិត​ក្មេងស្រី​ជនជាតិ​គ្រឹង​ម្នាក់​ត្រូវបាន​ជន​អគ្គតិ​ម្នាក់​ល្មោភកាម​ចាប់រំលោភ​ធ្វើបាប !

គួ​រអោយ​អាណិត​ក្មេងស្រី​ជនជាតិ​គ្រឹង​ម្នាក់​ត្រូវបាន​ជន​អគ្គតិ​ម្នាក់​ល្មោភកាម​ចាប់រំលោភ​ធ្វើបាប !

ខេត្ត​រតន​:​គិរី ! ស្រុក​អូរ​ជុំ  ៖ ក្មេងស្រី​អាយុ​៩​ឆ្នាំ​ជនជាតិ​គ្រឹង​រង​ការរំលោភ​ផ្លូវភេទ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក រំលោភ​នៅ​ចំណុច​ចំការ​ដំឡូង​មី​ខាងត្បូង​ភូមិ​ធួ​យ ស្ថិតនៅ​ភូមិ​ធួ​យ ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ​។

​ក្នុង​ករណី​រំលោភ​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អូរ​ជុំរ បាន​ប្រាប់​សារព័ត៌មាន ខ្មែរ​អច្ឆរិយ​: យើង​ដឹង​ថា  ក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ​គ្លន ទាវ អាយុ​៩​ឆ្នាំ ជនជាតិ​គ្រឹង ជា​សិស្ស​ថ្នាក់បឋមសិក្សា សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ក្រោយពី​កើតហេតុ​ត្រូវ​បាន​អាណា​ព្យាបាល​ក្មេងស្រី​រងគ្រោះ​រាយការណ៍​និង​ប្តឹង​ដល់​ប៉ូលិស​ស្រុក ។​

​ក្រោយមកទៀត សមត្ថកិច្ច​បាន​សួរនាំ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ​នោះ​ឪពុកម្តាយ​បាន​ទុក​នាង​និង​ប្អូនស្រី​ម្នាក់​ទៀត​អាយុ​២​ឆ្នាំ​កន្លះ អោយ​នៅ​ចាំ​ខ្ទម ក្នុង​ចំការ​តែ​ពីរ​នាក់​បងប្អូន ដោយ​ម្តាយ​និង​ឪពុក​ជិៈ​ម៉ូតូ​មក​ផ្សារ​បាន​លុង​ដើម្បី​ទិញ​គ្រឿង​បរិភោគ ពេល​ឪពុក​ម្តាយ​ចេញផុត​ក្មេងស្រី​រងគ្រោះ​នឹង​ប្អូនស្រី នាង​ចាំ​ឪពុក​ម្តាយ​យូរពេក បាន​ចេញពី​ខ្ទម​ចំការ​ដើម្បី​ត្រឡប់​ទៅផ្ទះ​វិញ​បាន​ប្រហែល​៥០០​ម៉ែត្រ ក្នុង​ចំការ​ដំឡូង​មី​មួយ​ជា​តំបន់​ដាច់ស្រយាល​គ្មាន​ផ្ទះ​អ្នកភូមិ​នោះទេ ស្រាប់តែ​លេចមុខ​ជនល្មើស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​ការ៉េ​ពណ៌​ស្លា​ទុំ​ស្លៀកខោ​កា​ប៊ូ​យ អាវយឺត​ពណ៌​ខ្មៅ និង​កអាវ​មាន​មួក មាឌ​រាង​ខ្ពស់ សំបុ​ល​ខ្មៅ ថែម​ទាំង​ដុះ​ពុកមាត់​ស្រ​ម៉ូ​ម ។

​ក្មេងស្រី​រងគ្រោះ​បាន​បញ្ជាក់ប្រាប់​សមត្ថកិច្ច​ទៀតថា បាន​ដើរ​ពីរ​នាក់​បងប្អូន​ក្នុង​ដៃ​នាង​មាន​កាន់​ក្រ​ម៉ា​មួយ បុរស​នោះ​បាន​ឈប់​ម៉ូតូ ហើយ​ចាប់​ក្មេងស្រី​រងគ្រោះ​យក​ក្រ​ម៉ា​របស់​ក្មេងស្រី​ចងដៃ​ជាប់​ហើយ​អូស​ចូល​ព្រៃ​ដំឡូង​មី រំលោភ​នាង​រហូត​បាន​សម្រេច ក្រោយពី​រំលោភ​រួច​បុរស​ជនល្មើស​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បន្ត​ទៅមុខ​បាត់​។

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ក្មេងស្រី​រងគ្រោះ​គ្មាន​ការរង​វ៉ៃ​ដំ​ពី​បុរស​នោះ​ទេ​គ្រាន់តែ​រំលោភ​បាន​សម្រេច​តែ​ប៉ុណ្ណោះ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​តាម​ចាប់​ជនសង្ស័យ​ខាងលើ​យក​មក​ផ្តន្ទទាទោស​តាមច្បាប់​។​

​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​សង្ឃឹម​ជឿជាក់​ថា​សមត្ថកិច្ច​និង​ចាត់វិធានការណ៍​យ៉ាង​ក្ដៅគគុ​កតាមស្រាវជ្រាវ​វែកមុខ​ជនល្មើស​ឱយ​បាន​ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ជូន​ប្អូនស្រី​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ។​
​ដោយ​ខ្មែរ​អច្ឆរិយ​:!!!

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com