ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បងប្អូន​ជនជាតិដើម​ភាគតិច នៅ​ខេត្ត​មណ្ឌលគិរី រៀន​ចំ​កម្មវិធី​សែនព្រេន នៅលើ​ភ្នំ​ដោះ​ក្រមុំ ដើម្បី​ទទួល​ស្វាគមន៍ ឯកឧត្តម ថង សាវុន ជា​អភិបាលខេត្ត​មណ្ឌលគិរី

បងប្អូន​ជនជាតិដើម​ភាគតិច នៅ​ខេត្ត​មណ្ឌលគិរី រៀន​ចំ​កម្មវិធី​សែនព្រេន នៅលើ​ភ្នំ​ដោះ​ក្រមុំ ដើម្បី​ទទួល​ស្វាគមន៍ ឯកឧត្តម ថង សាវុន ជា​អភិបាលខេត្ត​មណ្ឌលគិរី

(​មណ្ឌលគិរី​) នា​ព្រឹក​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២២ បងប្អូន​ជនជាតិដើម​ភាគតិច​ព្នង (​ពូ​នង​) នៅ​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​កម្មវិធី​កាប់​ក្របី សែនព្រេន តាម​ប្រពៃណី នៅលើ​ភ្នំ​ដោះ​ក្រមុំ ដើម្បី​ទទួល​ស្វាគមន៍ ឯកឧត្តម ថង សាវុន ដែល​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​ផ្ទេរ​ភារកិច្ច ឯកឧត្តម ថង សាវុន ពី​អភិបាលខេត្ត​រតនគិរី ទៅ​ជា​អភិបាលខេត្ត​មណ្ឌលគិរី​វិញ​។

​ក្នុង​ពិធី​ដ៏​អធិកអធម​នោះដែរ ក៏​មាន​វត្តមាន​ឯកឧត្តម ណ​យ ស្រូន សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៨ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម លោកជំទាវ គណៈប្រតិភូ​អមដំណើរ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង​/​ស្រុក និង​តំណាង​ចាស់ទុំ​ជនជាតិដើម​ភាគតិច មកពី​បណ្តា​ក្រុង​/​ស្រុក​ទាំង ០៥​ក្នុង​ខេត្ត និង​យុវជន​ជាច្រើន​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅលើ​ភ្នំ​លោកតា​ស្រុះ យាយ​ផ្លុំ (​ភ្នំ​ដោះ​ក្រមុំ​) ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​។

​ក្នុង​ពិធី​នោះ តំណាង​ចាស់ទុំ​ជនជាតិដើម​ភាគតិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី ក៏​បាន​បួងសួង​ដល់​បារមី​របស់​លោកតា​ស្រុះ យាយ​ផ្លុំ (​ភ្នំ​ដោះ​ក្រមុំ​) តាម​ជួយ​ថែរក្សា ការពារ​លើ​ទឹកដី​នៃ​ខេត្ត​មណ្ឌលគិរី សូម​តាម​ជួយ​បីបាច់​ថែរក្សា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ រួម​ទាំង​បងប្អូន​ជនជាតិដើម​ភាគតិច​ទាំងអស់ ឲ្យទទួល​បានសេចក្តីសុ​ខ​សប្បាយ និង​ចៀសផុត​ពី​ជំងឺ​ផ្សេងៗ​។​

​នា​ឱកាស​នោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែង​នូវ​ការរំភើប​រីករាយ ដែល​បងប្អូន​ជនជាតិដើម​ភាគតិច បាន​រៀបចំ​កម្មវិធី​សែនព្រេន តាម​ប្រពៃណី ដើម្បី​ទទួល​ស្វាគមន៍​រូបគាត់ ដែល​មក​កាន់​តំណែង​ជា​អភិបាលខេត្ត​មណ្ឌលគិរី​។ ឯកឧត្តម ក៏​បាន​បួងសួង​ដល់​វត្ថុ​សាក់​សិទ្ធ​ក្នុង​លោក ជាពិសេស លោកតា​ស្រុះ យាយ​ផ្លុំ (​ភ្នំ​ដោះ​ក្រមុំ​) សូម​ជួយ​រក្សា ការពារ ប្រជាពលរដ្ឋ ក៏​ដូច​ជា​បងប្អូន​ជនជាតិដើម​ភាគតិច​ទាំងអស់ សូម​មាន​សុខភាព​ល្អ និង​ចៀសផុត​ពី​ជំងឺ​តម្កាត់​នានា​។ បន្ថែម​លើស​នេះ ឯកឧត្តម អភិបាលខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​បងប្អូន​ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ សូម​រួសរាន់​ទៅ​ចាក់​វ៉ាក់សាំង ឲ្យបាន​គ្រប់ៗ​គ្នា នៅ​តាម​ទីតាំង​ដែល​រដ្ឋបាល​ក្រុង​/​ស្រុក បានកំណត់​ជូន​ប្រជាពលរដ្ឋ ជាពិសេស ត្រូវ​បន្ត​ចូលរួម​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៣​កុំ និង​៣​ការពារ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com