ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​នាយ​ឧត្តមសេនីយ៍ មីង អោ​ងឡាំង​

​សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​នាយ​ឧត្តមសេនីយ៍ មីង អោ​ងឡាំង​

(​មី​យ៉ាន់​ម៉ា​)៖ បន្ទាប់ពី​បាន​អញ្ជើញ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​វេលា​ម៉ោង​ជាង​៩​ព្រឹក​មិញ​នេះ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយ​ឧត្តមសេនីយ៍ មីង អោ​ងឡាំង ដែល​ជា​មេដឹកនាំ​ជាន់ខ្ពស់​របស់​មី​យ៉ាន់​ម៉ា​នាពេល​បច្ចុប្បន្ន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេ ដែល​អញ្ជើញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​យោធា​បាន​ចាប់ខ្លួន​លោកស្រី អ​ង់ សាន ស៊ូ​ជី កាលពីដើមឆ្នាំ​២០២១​។ ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​០៧ និង​ថ្ងៃ​ទី​០៨ ខែ​មករា​។​

​យោង​តាម​ក្រសួង​ការបរទេស​កម្ពុជា បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ត្រូវ​អមដំណើរ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ទៀត​។​

​បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​តេជោ នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី និង​ការវិវត្ត​ថ្មីៗ​នៅក្នុង​អាស៊ាន​។​

​បើទោះបី​ក្រសួងការបរទេស​កម្ពុ​ជា មិនបាន​លើក​លំអិត​ពី​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​យ៉ាងណាក្តី​។ តែ​បើ​តាម​ការបញ្ជាក់រ​បស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដំណើរ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​របស់​សម្តេច​នា​ពេល​នេះ សម្តេច​ចូល​រួមវិភាគទាន​ដោះស្រាយ​វិបត្តិ​របស់​មី​យ៉ាន់​ម៉ា ជាពិសេស​ការនាំ​មី​យ៉ាន់​ម៉ា វិល​មក​រក​វេទិការ​បស់​អាស៊ាន​ឡើងវិញ បន្ទាប់​ពី​ប្រទេស​ត្រូវ​បាន​អវត្តមាន​ក្នុង​វេទិកា​អាស៊ាន​នា​ឆ្នាំ​កន្លងទៅ​។​

​បើ​ទោះបីជា​យ៉ាងណា សម្តេច​តេជោ ហ៊ុន សែន បាន​អះអាង​រួចហើយ​ថា ការដោះស្រាយ​វិបត្តិ​របស់​មី​យ៉ាន់​ម៉ា គឺ​ត្រូវ​ឈរលើ​គោលការណ៍​រួមទាំង​៥ ដែល​អាស៊ាន​បាន​សម្រេច​កាលពី​ខែ​មេសា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​នៅ​ឥណ្ឌូនេស៊ី​ស្តីពី​បញ្ហា​របស់​មី​យ៉ាន់​ម៉ា​។ គោលការណ៍​រួមទាំង​៥​នោះ​រួមមាន​៖ ទី​១. បិទ​បញ្ចប់​អំពើហិង្សា​, ទី​២. រៀបចំ​កិច្ចសន្ទនា​ក្នុងន័យ​ស្ថាបនា​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​, ទី​៣. បញ្ជូន​ជំនួយ​មនុស្សធម៌​ចូលទៅ​ក្នុង​មី​យ៉ាន់​ម៉ា​, ទី​៤. តែងតាំង​ប្រេសិត​ពិសេស​ដើម្បី​សម្របសម្រួល​កិច្ចពិភាក្សា និង​ទី​៥. អនុញ្ញាត​ឱ្យ​ប្រេសិត​ពិសេស​ចូលទៅ​ក្នុង​ប្រទេស​នេះ​។​

​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កំពុង​ស្ថិត​ក្នុង​ការចាប់​អារម្មណ៍ និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ពី​បណ្តាញ​ផ្សព្វផ្សាយ និង​មេដឹកនាំ​ប្រទេស​នានា​ក្នុង​តំបន់ និង​លើ​ពិភពលោក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com