ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អភិបាល នៃ​គណ​:​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ចុះ​សួរ​ទុក្ខ អតីតយុទ្ធជន​ចំនួន ១០០​គ្រួសារ នៅ​ទីបញ្ជាការ នៃ​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​

អភិបាល នៃ​គណ​:​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ចុះ​សួរ​ទុក្ខ អតីតយុទ្ធជន​ចំនួន ១០០​គ្រួសារ នៅ​ទីបញ្ជាការ នៃ​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​

នា​ព្រឹក​ថ្ងៃទី ៧ ខែ​មករា ឆ្នាំ​២០២២​នេះ ឯកឧត្តម ថង សាវុន អភិបាល នៃ​គណ​:​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ចុះ​សួរ​ទុក្ខ អតីតយុទ្ធជន​ចំនួន ១០០​គ្រួសារ នៅ​ទីបញ្ជាការ នៃ​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​។​

​ក្នុង​ការអញ្ជើញ​ចុះសួរសុខទុក្ខ ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​កម្ពុជា​។

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នោះ ឯកឧត្តម ថង សាវុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​ផ្ដល់​អំណោយ ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​អតីតយុទ្ធជន ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ​ចំនួន ២៥ គី​ឡូ ថវិកា​ចំនួន ៥ ម៉ឺន​រៀល មី ១​កេស​តូច ត្រីខ ១ យួរ ភួយ​១ អាវ​រងា ១ ទឹកត្រី ១​ដប ទឹកស៊ីអ៊ីវ ១​ដប ជេ​ល ១​ដប ម៉ាស់ ១​ប្រអប់ និង​សាប៊ូ ១​ដុំ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com