ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អាជ្ញាធរ​ខេត្ត​មណ្ឌល​គី​រី​បាន​ចុះ​បង្ក្រាប​បទល្មើស​ដីព្រៃ ដែល​ជនល្មើស​បាន​កាប់​រាន និង​ហ៊ុមព័ទ្ធ​ដោយ​ខុសច្បាប់ ស្ថិត​នៅ​ចំណុច​និយាម​កា​លេខ 739324-1364633 ក្នុងភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង

អាជ្ញាធរ​ខេត្ត​មណ្ឌល​គី​រី​បាន​ចុះ​បង្ក្រាប​បទល្មើស​ដីព្រៃ ដែល​ជនល្មើស​បាន​កាប់​រាន និង​ហ៊ុមព័ទ្ធ​ដោយ​ខុសច្បាប់ ស្ថិត​នៅ​ចំណុច​និយាម​កា​លេខ 739324-1364633 ក្នុងភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង

​នា​ព្រឹក​ថ្ងៃទី ៥ ខែ មករា ឆ្នាំ​២០២២ នេះ លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម ថង សាវុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​សហការ​ជាមួយ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ សម្របសម្រួល​នីតិវិធី ដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី បាន​ចុះ​បង្ក្រាប​បទល្មើស​ដីព្រៃ ដែល​ជនល្មើស​បាន​កាប់​រាន និង​ហ៊ុមព័ទ្ធ​ដោយ​ខុសច្បាប់ ស្ថិត​នៅ​ចំណុច​និយាម​កា​លេខ 739324-1364633 ក្នុងភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ដោយ​ក្រុមការងារ បាន​រុះរើ​បង្គោលរបង​ឈើ និង​ថ្ម បន្លា​លួស និង​រោង​ដែក​ប្រក​ស័ង្គសី ដែល​ជនល្មើស​បាន​បោះ ដើម្បី​យក​រក្សាទុក និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល តាម​លិខិត​លេខ​៣៨ ស​ជណ​.​ក​ធ ចុះ​ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ​២០២១ និង​តាម​ការបញ្ជា​របស់​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ចុះ​ពិនិត្យ​នា​ពេល​ថ្មីៗ​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com