ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បង្ក្រាប​ករណី​ដាំ​កញ្ឆា​ទម្ងន់​ចំនួន ៣៨៤ គីឡូក្រាម​ការសម្របសម្រួល​ពី​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង​!!!

ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បង្ក្រាប​ករណី​ដាំ​កញ្ឆា​ទម្ងន់​ចំនួន ៣៨៤ គីឡូក្រាម​ការសម្របសម្រួល​ពី​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង​!!!

​ព័ត៌មាន​ពី​ខេ្តត​មណ្ឌលគិរី​.​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​ចន្ទ​០៨​រោច ខែ​ចេត្រ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០២១!

​នៅ​ថ្ងៃ​អាទិត្យ ៧​រោច ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១០:៣០​នាទី​ព្រឹក ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត ក្នុង​កិច្ចប្រតិបត្តិការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៦ ទូទាំង​ខេត្ត​មណ្ឌលគិរី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហកា​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំង ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន និង​មាន​ការសម្របសម្រួល​ពី​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។​

​បាន​ចុះ​បង្ក្រាប​ករណី​ដាំ​ដុះ​ដំណាំ​កញ្ឆា​មួយកន្លែង​ស្ថិតនៅ​ត្រង់​ចំណុច​ចម្ការ​របស់​ឈ្មោះ មេ​ី​ប អឿន នៅ​ក្បែរ​មាត់​អូរ​ទេ ស្ថិតនៅក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ចំណែក​ជនសង្ស័យ​ដែល​ជា​ម្ចាស់​ចម្ការ​បាន​រត់គេចខ្លួន​បាត់​។ រី​ឯ​វត្ថុតាង​ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​យក​បាន​រួម​មាន​៖ ដេ​ី​មក​ញ្ឆា​ទម្ងន់ ចំនួន ៣៨៤ គីឡូក្រាម​, ធុង​បាញ់ថ្នាំ​ចំនួន ០១, ធុង​ស្រោច​ដំណាំ​ចំនួន ០១, ចប​ចំនួន ០៣, ម៉ាស៊ីនមូមទឹក​ចំនួន ០២ គ្រឿង និង​ដំណាំ​កូន​កញ្ឆា​តូចៗ​មួយចំនួន​ទៀត​ទើប​នឹង​ដាំ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​បំផ្លាញចោល​នៅនឹងកន្លែង​។​

​ករណី​នេះ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​យក​វត្ថុតាង​ខាងលើ​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី និង​តាម​ស្វែងរក​ម្ចាស់​ចំការ​ខាង​លើដេី​ម្បី​យក​មក​ផ្តន្ទាទោស​ទៅតាម​នីតិវិធី​ច្បាប់ ៕

@ ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com