ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក សួស សុ​វណ្ណា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​សន្ទុក និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​601​បើករថយន្ដ​គេច​បាត់​ស្រមោល​ក្រោយពី​កិន​មនុស្ស​ស្លាប់​02​នាក់​

លោក សួស សុ​វណ្ណា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​សន្ទុក និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​601​បើករថយន្ដ​គេច​បាត់​ស្រមោល​ក្រោយពី​កិន​មនុស្ស​ស្លាប់​02​នាក់​

ខេត្ត​កំពង់ធំ ៖ កាលពី​វេលា​ម៉ោង​១៦​និង​៥៥​នាទី ថ្ងៃ​សៅរិ៍ ១៤​កើត ខែ​ស្រាពណ៌ ឆ្នាំចរ សំរិទ្ធិព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​រថយន្ដ​បើក​កិន​អ្នកបើកបរ​ម៉ូតូ លើផ្លូវ​ទំនប់ ចំណុច​ទឹក​វឹល ភូមិ​ផ្លុង ឃុំ​ទី​ពោធិ៍ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បណ្ដាល​អោយ​ក្មេងប្រុស​២​នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​អោយ ខ្មែរ​អច្ឆរិយ​:​ដឹងថា  គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត កិន​ម៉ូតូ ក្នុងទឹសដៅ​បញ្ជាស​គ្នា បណ្តាលឱ្យ​មនុស្ស ស្លាប់​០២​នាក់​(​ប្រុស​) ម៉ូតូ​ជនរងគ្រោះ ម៉ា​ហុងដា​C125​ពណ៌​ខ្មៅ ផ្លាក​លេខ​កំពង់ធំ​1J.5120 (​បើកបរ​ទឹសដៅ​ពី​លិច​ទៅ​កើត​) ដោយ​ឈ្មោះ គង់​.​មករា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តំពង់ធំ (​ពាក់មួក​សុវត្ថិភាព​) (​ស្លាប់​នៅ​កន្លែងកើតហេតុ​) អ្នករួមដំណើរ​ឈ្មោះ​ហេង​.​គឹម ហាន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្ត​កំពង់ធំ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) (​មិន​ពាក់​មួកសុវត្ថិភាព​)​។​

​ចំណែក​រថយន្ត​បង្ករ​ហេតុ​ម៉ាក​ឡិច​ស៊ី​ស Lx470​ពណ៌​ស ផ្លាក​លេខ​កំពង់ធំ 2B.0601(​បើកបរ​ទឹសដៅ​ពី​កើត​ទៅ​លិច​) ដោយ​ឈ្មោះ សួស​.​សុ​វណ្ណា  ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់រទេះ ក្រុង​ស្ទឹងសែន  ខេត្ត​កំពង់ធំ (​មេបញ្ជាកា​រង​អាវុធហត្ថ​ស្រុក​សន្ទុក និង ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​៦០១) (​បើក​គេចខ្លួន​ពី​កន្លែងកើតហេតុ​)​។​

​មូលហេតុ​នេះ​បង្ករ​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ដួល​លើ​ទ្រូងផ្លូវ ហើយ​ត្រូវ​បាន​រថយន្ត បើកបរ​បញ្ជា​សទឹស​គ្នា ក្នុង​ល្បឿន​លឿន​ផង​នោះ បណ្ដាលអោយ​កិន​មនុស្ស​ស្លាប់​នៅ​កន្លែងកើតហេតុ​តែ​ម្ដង ។​

​បន្ទាប់​ពី​កិន​មនុស្ស​ស្លាប់ អ្នកបើកបរ​រថយន្ដ​បាន​បើក​រត់​គេចខ្លួន​បាត់​ស្រមោល ក្រោយ​កើតហេតុ​សមត្ថកិច្ច ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ ប្រគល់​សព ជូន​សាច់ញាតិ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​សន្ទុក រងចាំ​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​នៅពេល​ក្រោយ ។​

​ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ស្នើសុំ​ទៅ​សមត្ថកិច្ច​ជំនាញ​និង​ស្ថាប័ណ​ច្បាប់​មាន​វិធានការ ដើម្បី​ឃាត់ខ្លួន​ជន​បង្ករ​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ជូន​ជនរងគ្រោះ​ដោយ​យុត្តិធម៍ ៕
​ខ្មែរ​អច្ឆរិយ​:

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com