ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត អញ្ជើ​អមដំណើរ ឯកឧត្តម​អភិបាលខេត្ត ចុះ​ពិនិត្យ​ផ្លូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​!!!

លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត អញ្ជើ​អមដំណើរ ឯកឧត្តម​អភិបាលខេត្ត ចុះ​ពិនិត្យ​ផ្លូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​!!!

ព័ត៌មាន​ពី​ខេ្តត​មណ្ឌលគិរី​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍ទី ១៤ ​កើត ខែ​ចេត្រ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២១!

​នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត រួម​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី បាន​អញ្ជើញ​អមដំណើរ ឯកឧត្តម​សា្វយ សំ​អ៊ាង អភិបាល នៃ​គណ​:​អភិបាលខេត្ត​មណ្ឌលគិរី ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ភូមិសាស្ត្រ​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​គោក​ប៊ូ​ស្រា វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣០៣ ស្ថិតក្នុង​ស្រុក​ពេជ្រា និង​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​គោក​ទួល​ស្វាយ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២១ ស្ថិតនៅក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។​

​ស្ថិត​ក្នុងឱកាស​នៃ​ការចុះពិនិត្យ​ផ្លូវ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ពេជ្រា​ដា ឯកឧត្តម​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ទៅលើ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បាន​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន  និង​បាន​ឲ្យ​ផ្នែក​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ធ្វើការ​ដកហូត​ដី​ទាំងអស់នោះ​យក​មក​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​វិញ​។

​មិន​តែ​ប៉ុណ្ណោះ​ក្នុង​ដំណើរ​នៃ​ការចុះពិនិត្យ​ផ្លូវ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ផ្លូវ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ទួល​ស្វាយ ស្ថិតនៅក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូ​រាំង ខេត្ត​មណ្ឌលគិរី ឯកឧត្តម​បាន​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​បាន​កាប់​រុករាន​ដី​នៅតាម​ព្រំដែន​យក​ធ្វើជា​កម្មសិទ្ធិ​ត្រូវ​ដកហូត​ដី​ទាំងអស់​នោះ​ទុក​ជា​ដី​របស់​រដ្ឋ​វិញ​។​

​រីឯ​ដី​ដើម​ស្រស់​ដែលមាន​ជន​ខិលខូច​មួយចំនួន​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​នោះ ឯកឧត្តម បានអនុញ្ញាត​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ធ្វើ​ការវាស់វែង​ឲ្យបាន​គ្រប់​ចំនួន និង​ធ្វើ​ការប្រគល់​ឲ្យ​ក្រុមហ៊ុនហ៊ូ​ជី​សាន្តវិញ ៕

@ ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com