ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ស្រុក​ពេជ្រា​ដា​បាន​នាំយក​ថវិកា​ជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ព្រមទាំង​ពិការ​ខ្វិន​ដៃជើង​ជួប​ការខ្វះខាត​ជីវភាព​ក្នុង​គ្រួសារ​!!

សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ស្រុក​ពេជ្រា​ដា​បាន​នាំយក​ថវិកា​ជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ព្រមទាំង​ពិការ​ខ្វិន​ដៃជើង​ជួប​ការខ្វះខាត​ជីវភាព​ក្នុង​គ្រួសារ​!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​ពេជ្រា​ដា​
​ចេញផ្សាយ​ថ្ងៃ​សុក្រ​១៣​កើត ខែ​ចេត្រ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២១!

​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក សាន់ ដា​រិទ្ធិ ប្រធាន​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ខេត្ត និង​ក្រោម​ការណែនាំ​ចង្អុលបង្ហាញ​គាំទ្រ​ពី​សំណាក់ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណ​:​អភិបាលខេត្ត​ខេត្តមណ្ឌលគិរី និង​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក នៅ​ថ្ងៃ​ព្រហស្បត្ត៍ិ​១២​កើត ខែ​ចេត្រ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១ សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា ដឹកនាំ​ដោយ​លោកស្រី ម៉ន ចាន់​ធី ប្រធានកិត្តិយស និង​លោក ថុល ប៊ុនធន ប្រធាន​ប្រតិបត្តិ សយ​សស​ឃុំ បាន​នាំយក​ថវិកា​ចំនួន ២៣០.០០០​រៀល​យកទៅ​ជូន​ដល់​ស្ត្រី​ឈ្មោះ ណ្ហូ​ង ប្លាច អាយុ​៣៣ ឆ្នាំ​ជនជាតិ​ព្នង​ដែល​មាន​ផ្ទៃពោះ​០៨​ខែ ដែល​មាន​កាយ​សប្ប​ទា​ខ្វិន​ដៃ​ខ្វិន​ជើង ដើម្បី​យក​ទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្នុង​នោះ​ដែរ​លោក ផាត សុ​ភិន ប្រធាន​មណ្ឌល​សុខភាព​ក្រង់​តេះ​ក៏បាន​យក​រថយន្ត​ពេទ្យ​ជួយ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​ផងដែរ​។​

​លោកស្រី​ណ្ហូ​ង ប្លាច ព្រមទាំង​គ្រួសារ​សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ខេត្ត ស្រុក ដែល​មាន​ទឹកចិត្ត​សណ្ដោស​ប្រណី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ទី​ទល់​ក្រលំបាក​ទូទាំង​ខេត្ត​ពិសេស​គ្រួសារ​នាង​ខ្ញុំ​នាពេលនេះ នាង​ខ្ញុំ​ព្រមទាំង​គ្រួសារ​សូម​គោរព​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក បាន​ជួបប្រទះ​នូវ​សេចក្ដីសុខ​ចំរើន​គ្រប់​ទិវា​រាត្រី បាន​សំរេច​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន សូម​បាន​ជួបប្រទះ​នូវ​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណ​: សុខ​: ពល​: និង​បដិ​ពាន​:​គប្បី​ឃ្លាងឃ្លាត​ឡើយ ពិសេស​សូមប​វាស​ជៀស​ឆ្ងាយ​ពី​ជម្ងឺឆ្លង​រាត្បា​ត​ដ៏​កាច​សាហាវ​(​កូវី​ដ​១៩) ក្នុង​ពេល​ឆាប់ៗ​នេះ​។​

@ ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨


Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com