ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អំពើចិត្តលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សា​ធារ​ណៈ​ការនិង​ដឹកជញ្ជូនរ​ក្សា​ភាព​ស្ងៀមស្ងាត់​ !

លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អំពើចិត្តលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សា​ធារ​ណៈ​ការនិង​ដឹកជញ្ជូនរ​ក្សា​ភាព​ស្ងៀមស្ងាត់​ !

សេចក្តីរាយការណ៍ ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​កសិផល ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ផ្លូវជាតិ​លេខ​៧ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បានឲ្យដឹង ថា ទោះបី​ពួកគេ​ផ្ទុក​មិន​លើស​ទម្ងន់ ក៏​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ មិន​អាច​តវ៉ា​បាន​ឡើយ​។

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់​អាច​បើក​វាង ស្ថានីយ៍​ជញ្ជីង​រថយន្ត​មានជ័យ យ៉ាង​សុខ​ស្រួល​ឲ្យតែ​បង់​លុយ​តាម​ការកំ ណ​ត់​របស់​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​បក្ខពួក​។​

​ទង្វើ​មិន​ប្រក្រតី​របស់​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួចមកហើយ ប៉ុន្តែ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សា​ធារ​ណះ​ការនឹង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង  ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស បែរជា​បណ្តោយ​ឲ្យ​លោក នូ សុ​វណ្ណា នឹង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សា​ធារ​ណះ​ការនិង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ផ្លូវជាតិ​លេខ​៧ ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​សុខ​ស្រួល​ដដែល​។

​ប្រភព​បានឲ្យដឹង​ទៀតថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក សាំង ប៊ុនថេន ប្រធាន​មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ទេ​នោះ​គឺ​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ មិន​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។

​លើស​នេះ​ទៅទៀត​បច្ចុប្បន្ន​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស​មិន​ទាន់​ចាត់វិធានការ​ទប់ស្កាត់​រឿងអាស្រូវ​របស់​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ នៅឡើយ​ទេ​។​

​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​កសិផល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧  ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា ក្រោយ​ពេល​លោក នូ សុ​វណ្ណា ទទួលបាន​តំណែង​ជា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មាន​ជ័យ   ជំនួស​លោក អ៊ុយ ហឿន រួច​មក​គឺ​លោក  នូ សុ​វណ្ណា ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំងក្លា​ជាង​លោក អ៊ុយ ហឿន ទៅទៀត​។

​ប្រភព​ស្និទ្ធ​នឹង​លោក នូ សុ​វណ្ណា បានឲ្យដឹងថា ទាល់តែ​មាន​ការ​បើកដៃ​ពី​សំណាក់​លោក សាំង ប៊ុនថេន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ទើប​លោក នូ សុ​វណ្ណា មិន​ញញើត​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ពេញទំហឹង​។​

​ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សា​ធារ​ណះ​ការនិង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស មិន​គួរ​បណ្តោយ​ឲ្យ​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ សាង​ភាពល្បីល្បាញ​នោះទេ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com