ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

គណបក្ស​ប្រជាជន​កម្ពុជា​ដំឡើង​ឋានៈ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​អនុប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​!!!

គណបក្ស​ប្រជាជន​កម្ពុជា​ដំឡើង​ឋានៈ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​អនុប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​!!!

ព័ត៌មាន​ពី​រាជធានី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ពុធ​០៩​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣​ខែ​ធ្នូ  ឆ្នាំ​២០២០
​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ដំឡើង​ឋានៈ​ជា អនុប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្តាលរ​បស់​ខ្លួន នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​។​

​ការតែងតាំង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ធ្វើឡើង​តាម​សេចក្តីសម្រេច​របស់​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែល​មុន​ការតែងតាំង​នេះ លោក​មាន​តួនាទី​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​ជា​សមាជិក​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​ផងដែរ​។​

​ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ឱ្យដឹងថា គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នា​បច្ចុប្បន្ននេះ ដឹកនាំ​ដោយ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន​។ ឯកឧត្តម​អះអាងថា ការដំឡើង​ឋានៈ​នេះ គឺ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​របស់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។​

​ឯកឧត្តម​បាន​បញ្ជាក់បន្ថែម​ថា គណៈ​ចលនា​មហាជន មាន​តួនាទី​សំខាន់ ក្នុង​ការឃោសនា​ផ្សព្វផ្សាយ អំពី​គោលនយោបាយ ដែល​ធ្វើ​យ៉ាងណា​ឱ្យ​មហាជន​មាន​ការយល់ដឹង ជឿជាក់ និង​ដើរ​តាម​ការដឹកនាំ​របស់​គ​ណ​បក្ស និង​រាជរដ្ឋាភិបាល​។​

​សូមបញ្ជាក់​ថា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​តែងតាំង​ជា ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ជា​ផ្លូវការ កាល​ពី​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០​។ ការតែងតាំង​នេះ បាន​ទទួល​ការគាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​យុវជន​នានា នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net)
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com