ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក សៀក មុន្នី អភិបាល​ស្រុក​អូររាំង អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ចាស់ជរា​ចំនួន​១៦០​គ្រួសារ​!!!

លោក សៀក មុន្នី អភិបាល​ស្រុក​អូររាំង អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ចាស់ជរា​ចំនួន​១៦០​គ្រួសារ​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​០៩​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១​ខែតុលា  ឆ្នាំ​២០២០

​នា​ព្រឹក​ថ្ងៃ​សៅរ៍​០៨​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០​ខែតុលា  ឆ្នាំ​២០២០​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​លោក​សៀក មុន្នី អភិបាល​នៃ​គណៈ​អភិបាលស្រុក​អូររាំង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ចាស់ជរា​ចំនួន​១៦០​គ្រួសារ​មក​ពី​ឃុំ​ដាក់​ដាំ និង​ឃុំ​សែន​មនោ​រម្យ ក្រោម​អធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផ​ល ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​មណ្ឌលគិរី​។​

​ក្នុង​ពិធី​ចែក​អំណោយ​នោះ​ដែរ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី ដោយ​មាន​ការអញ្ជើញ​ពី​ឯកឧត្តម ជា ជន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ផងដែរ ជាមួយគ្នា​នោះ​ដែរ លោក សៀក មុន្នី អភិបាលស្រុក​ក៏​បាន​អមដំណើរ ឯកឧត្តម ងី ច័ន្ទ្រផ​ល ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​អគា​ស្នាក់​ការ​បក្ស​ស្រុក​ផង​ដែរ​។​

​លោក​សៀក មុន្នី អភិបាលស្រុក បាន​បញ្ជាក់​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា ប្រជាពលរដ្ឋ​ទាំង​១៦០​គ្រួសារ​ពេល​នេះ​ត្រូវ​បាន​ទទួលបាន​អំណោយ​ក្នុង​មួយ​គ្រួសារ​រួមមាន​:
១-​អង្ករ​ចំនួន ១០​គីឡូក្រាម​,
២-​មី​ចំនួន​០១​កេះ​
៣-​ត្រីខកំប៉ុង​ចំនួន​០១​យួរ​,
៤-​ប្រេងឆា​ចំនួន​០១​ដប អំបិល​ចំនួន ០១​កញ្ជា​ប់ ប៊ីចេង​ចំនួន ០១​កញ្ជា​ប់ ទឹកត្រី​០១​ដប និង​ថវិការ​ចំនួន​២០,០០០​រៀល​ដើម្បី​ដោះ​ជីវភាព​ក្នុងនេះ​៕

​ជា​ចុងក្រោយ​នេះ​លោក​សៀក មុន្នី អភិបាលស្រុក បាន​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​ថា នៅក្នុង​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ត្រូវ​នាំ​គ្នា​ចេះ​ថែរក្សា​អនាម័យ​ដល់​សុខភាព​ក្នុង​ការរស់នៅ​ដោយ​ប្រកាន់ខ្ជាប់​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ចំណែក​ប្រជាពលរដ្ឋ​វិញ​ពួក​គេ​បាននាំគ្នា​ថ្លែង​អំណរ​សាទរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ពិធី​នេះ​ដោយ​នាំគ្នា​សូម​គោរព​ជូន​ពរ​បាន​ប្រកប​ដោយ​សេចក្ដីសុខ​គ្រប់​ទិវារាត្រី​គប្បី​ឃ្លៀងឃ្លាត​ឡើយ​ដើម្បី​ជា​ម្លប់​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​បន្ត​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net)
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com