ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ចុះ​ចែក​កូន​ឈើ​ហូប​ផ្លែ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ​នៅ​ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង​!!!

ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ចុះ​ចែក​កូន​ឈើ​ហូប​ផ្លែ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ​នៅ​ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង​!!!

​ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​០៧​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤​ខែ​កញ្ញា  ឆ្នាំ​២០២០

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៦​កើត ខែ​អស្សុជ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​និង​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​បាន​ចុះ​ចែក​កូន​ឈើ​ហូប​ផ្លែ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ​នៅ​ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង​ដែល​មាន​កូន​ឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ​ចំនួន​៤០០​ដើម​។​

​នៅក្នុង​ពិធី​នេះ​មាន​ការចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម លោក​អភិបាលស្រុក​អូររាំង​
​និង​មន្ត្រីរាជការ​គ្រប់​ស្ថាប័ណ​ក្នុងស្រុក​ថ្លែង​នៅក្នុង​កម្មវិធី​នេះ​ផង​ដែរ​ឯកឧត្ដម ស្វាយ សំ​អ៊ាង​បាន​លើកឡើង​ថា ដើម្បី​លើកស្ទួយ​ជីវភាព​ដល់​ប្រជាពលរដ្ឋ​បន្ថែម​ក្រុមការងារ​ខេត្ត ស្រុក​រួម​គ្នា​គិតគូ​រិះរក​មធ្យោបាយ​ជួយ​ដោះស្រាយ​និង​ទុក្ខ​លំបាក​ដល់​ពលរដ្ឋ​មាន​ការលំបាក​ពិសេស​តំបន់​ដាច់​ស្រ​យ៉ាល​។​

​លោក​បាន​បន្តទៀតថា នៅក្នុង​រដូវ​ភ្លៀង​ធ្លាក់​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​គ្រប់ៗ​គ្នា​ដោយ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អា ត​ដើម្បី​ជៀសផុត​ពី​ជម្ងឺឆ្លង​គ្រប់​ប្រភេទ ចុងបញ្ចប់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ឃុំ​ដា​ក់ដាំ​បាន​ថ្លែង​អំណ​សាទរ​ដល់​ឯកឧត្ដម ស្វាយ សំ​អ៊ាង​និង​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្ត​ទុក្ខ​ដាក់​ដល់​ពួកគាត់​អស់​ពី​កម្លាំងកាយ​ចិត្ត​មិន​គិត​ពេលវេលា​ការនឿយហត់​សូម​គោរព​ជូនពរ​សុខភាព​ល្អ​ដឹកនាំ​ប្រជាពលរដ្ឋ​បន្ត​ទៅមុខ​ទៀត​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net)
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com