ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សេចក្ដីជូនដំណឹង​ជា​សាធារណ​:​រដ្ឋបាល​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី សូម​ធ្វើ​ការជូនដំណឹង​ស្ដី​ពី​ការវាស់វែង​ចុះបញ្ជី​ដី​រដ្ឋ ដី​ប្រជាពលរដ្ឋ និង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​នៅក្នុង​ស្រុក​អូររាំង ដែល​ពុំ​ទាន់​បាន​ចុះបញ្ជី និង​កំពុង​មាន​វិវាទ​មិនទាន់​ដោះស្រាយ​ចប់​!!!

សេចក្ដីជូនដំណឹង​ជា​សាធារណ​:​រដ្ឋបាល​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី សូម​ធ្វើ​ការជូនដំណឹង​ស្ដី​ពី​ការវាស់វែង​ចុះបញ្ជី​ដី​រដ្ឋ ដី​ប្រជាពលរដ្ឋ និង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​នៅក្នុង​ស្រុក​អូររាំង ដែល​ពុំ​ទាន់​បាន​ចុះបញ្ជី និង​កំពុង​មាន​វិវាទ​មិនទាន់​ដោះស្រាយ​ចប់​!!!

​ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​១០​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០!!!

​យោងតាម​សេចក្ដីជូនដំណឹង​លេខ​០៩៧/២០​សជណ​ចុះ​ថ្ងៃ​អង្គារ​០១​កើត ខែ​ស្រាពណ៍ ឆ្នាំជូត​ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកក្កដា​ឆ្នាុំ​២០២០ របស់​រដ្ឋបាល​ខេ​ត​ត​មណ្ឌលគិរី ស្ដី​ពី​ការវាស់វែង​ចុះបញ្ជី​ដី​រដ្ឋ ដី​ប្រជាពលរដ្ឋ និង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​។​

​នៅ​ថ្ងៃ​ថ្ងៃ​ព្រហស្បតិ៍​១០​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី  សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជា​ពល​ល​រដ្ឋ​គ្រប់​រូប​ដែល​កំពុង​មាន​វិវាទ​ដីធ្លី​មិនទាន់​ចុះបញ្ជី​(​ពុំ​មាន​ប្លង់​រឹង​)​និង​មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​សូម​ដាក់​ពាក្យបណ្ដឹង​មក​រដ្ឋបាល​ស្រុក​(​ក្នុង​ករណី​ពុំ​ទាន់​បាន​ដាក់​ពាក្យបណ្ដឹង​)​ឭ​មក​តាម​បណ្ដឹង​របស់​ខ្លួន​(​ក្នុងករណី​ធ្លាប់​បាន​ដាក់​ពាក្យបណ្ដឹង​រួចហើយ​)​នៅ​ការិយាល័យ​នីតិកម្ម​នៃ​រដ្ឋបាល​ស្រុក​អូររាំង ដើម្បី​ឲ្យ​រដ្ឋបាល​ស្រុក​និង​ក្រុមការងារ​ថ្នាក់ជាតិ​ធ្វើការ​សម្របសម្រួល​និង​ដោះស្រាយ​បញ្ចប់​ជូន​។​

​វិវាទ​ដីធ្លី​នៅ​ក្នុង​ន័យ​នេះ​និង​ត្រូវ​រាប់បញ្ចូល​ផងដែរ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​នឹង​កំពុង​កាន់កាប់​ដី​រដ្ឋ​ ហើយ​បាន​អាស្រ័យ​ផល​ជាក់ស្ដែង​ដោយ​ធ្វើការ​ដាំ​ដុះ​ដំណាំ​ពិតប្រាកដ​ជា​ច្រើន​ឆ្នាំ ករណី​នេះ​គឺ​កំណត់​ឲ្យមាន​ភាព​ច្បាស់លាស់​នូវ​សិទ្ធិ​កាន់កាប់​និង​អាស្រ័យ​ផល​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ដើម្បី​បង្កលក្ខណ​:​ងាយស្រួល​ដល់​ក្រុមការងារ​ថ្នាក់ជាតិ​ក្នុង​ការវាស់វែង​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ទៅ​លើ​ដី​របស់​រដ្ឋ ដី​ប្រជាពលរដ្ឋ និង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​មូលដ្ឋាន​ស្រុក​អូររាំង​។​

​ដូច្នេះ​សូម​មក​ដាក់​ពាក្យបណ្ដឹង​ឭ​មក​បណ្ដឹង​នៅ​ការិយាល័​នីតិកម្ម និង​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​រដ្ឋបាល​ស្រុក​អូររាំង នូវ​រាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​សីហា​ឆ្នាំ​២០២០ ដែល​បាន​កំណត់​បើ​ពុំ​ដូច្នោះ​ទេ​រដ្ឋបាល​ស្រុក​នឹងមិន​ទទួលខុសត្រូវ​លើ​ការ​ខាត​ប្រយោជន៍​ណាមួយ​ដោយ​យថាហេតុ​ដែល​អាច​កើតចេញ​ពី​ការ​មិន​ធ្វើបណ្ដឹង​ឮ​ការមិន​ផ្ដល់​ព័ត៌មាន​ឮ​ការផ្ដល់​ព័ត៌មាន​ភូតកុហក់​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​បន្ទាប់​ពី​មន្ត្រី​ជំនាញ​បាន​វាស់វែង​កំណត់​ព្រំ​ដី​និង​ចុះបញ្ជី​រួចរាល់​ហើយ​នោះ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​រដ្ឋបាល​ស្រុក​អូររាំង​សង្ឃឹម​យ៉ាង​មុតមាំ​ថា និង​មាន​ការចូលរួម​សហា​ការល្អ​ដោយ​សុចរិក​ពី​សំណាក់​បងប្អូន​ប្រជា​ពលរដ្ឋ​ពាក់ព័ន្ធ​ដើម្បី​ធានា​នូវ​តម្លាភាព​សុក្រិតិ​ភាព​និង​យុ​ត្តធម៌ ហើយ​ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​:
* លោក យុង តា​រ៉ា អភិបាលរង​ស្រុក​លេខ​ទូរស័ព្វ :០៨៨:៤៦៨ ១១៨២
* លោក សុខ សុវណ្ណារ៉ា ប្រធាន​ការិយាល័យ​នីតិកម្ម​និង​ដោះស្រាយ​វិវាទ​លេខ​ទូរស័ព្វ :០៨៨:៩០១ ៩៩៤៥

​សូមបញ្ជាក់​ថា ការទាក់ទង​តាម​ទូរស័ព្វដៃ​គ្រាន់តែ​ជា​ការផ្ដល់ឮ​សួរព័ត៌មាន​តែ​ប៉ុណ្ណោះមិ​ន​ចាត់ទុកថា​ជា​ការ​ទទួល​បណ្ដឹង​ផ្លូវការ​នោះ​ទេ ជា​ចុងក្រោយ​នេះ​ក្នុង​នាម​រដ្ឋបាល​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី សូម​គោរព​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ជួបប្រទះ​នូវ​ពុទ្ធពរ​៤​ប្រការ​គឺ​អាយុ វណ្ណ​: សុខ​: ពល​: និង​ព​ដិ​ពា​ន​:​គប្បី​ឃ្លៀងឃ្លាត​ឡើយ​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែ​អច្ឆរិយ​:”
(http://www.khpress.net)
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com