ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​សៀក មុន្នី អនុប្រធាន​គណ​:​បក្ស​ស្រុក និង​ជា​ប្រធាន​យុវជន​គណ​:​បក្ស​ស្រុក​បាន​នាំយក​ថវិកា និង​គ្រឿង​បរិភោគ​មួយចំនួន​ចែកជូន​ដល់​ស្ត្រី​មេម៉ាយ​ចំនួន​០២​គ្រួសា​រគរ ថ្លង់​មាន​ជីវភាព​ខ្វះខាត​រស់នៅ​តំបន់​ដាច់ស្រយាល​!!!

លោក​សៀក មុន្នី អនុប្រធាន​គណ​:​បក្ស​ស្រុក និង​ជា​ប្រធាន​យុវជន​គណ​:​បក្ស​ស្រុក​បាន​នាំយក​ថវិកា និង​គ្រឿង​បរិភោគ​មួយចំនួន​ចែកជូន​ដល់​ស្ត្រី​មេម៉ាយ​ចំនួន​០២​គ្រួសា​រគរ ថ្លង់​មាន​ជីវភាព​ខ្វះខាត​រស់នៅ​តំបន់​ដាច់ស្រយាល​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​១៣​រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០!

​នៅ​ថ្ងៃ​សុក្រ​១២​រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២​ខែកក្កដា វេលា​ម៉ោង​០៨​និង​៣០​នាទី លោក សៀក មុន្នី អនុប្រធាន​គណ​:​បក្ស​ស្រុក​និង​ជា​ប្រធាន​យុវជន​គណ​:​បក្ស​ស្រុក​ព្រមទាំង​សហការី បាន​នាំយក​ថវិកា និង​គ្រឿង​បរិភោគ​មួយចំនួន​ចែកជូន​ដល់​ស្ត្រី​មេម៉ាយ​ចំនួន​០២​គ្រួសា​រគរ ថ្លង់​មាន​ជីវភាព​ខ្វះខាត​រស់នៅ​តំបន់​ដាច់ស្រយាល​ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។​

​លោក​សៀក មុន្នី ប្រធាន​យុវជន​គណ​:​បក្ស​ស្រុក​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា ជា​ការពិត​ណាស់​លោក​តែងតែ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​យកចិត្ត​ទុក្ខ​ដាក់​ស្រាវជ្រាវ សាវតា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ​ដែល​មាន​ការខ្វះខាត​ពិត​ប្រាកដ​លោក​បន្ត​ទៀត​ថា​ក្នុងនាម​លោក​ជា​អាជ្ញាធម៌​មិន​ចង់​ឃើញ​បងប្អូន​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​រស់​នៅ​ខ្វះខាត លំបាក​ដោយ​មិន​បាន​យកចិត្តទុកដាក់​ទេ​នោះ​ទេ ជាក់ស្ដែង​ក្នុង​ពេល​នេះ​ដោយ​ឃើញ​ស្ត្រី​មេម៉ាយ​០២​គ្រួសា​គរ ថ្លង់​ថែមទាំង​មានកូន​ក្នុង​បន្ទុក​សុទ្ទតែ​កូន​ស្រីផង ក្រុម​ការងារ​បាន​ឧបត្ថម្ភ​ក្នុង​ពេល​នេះ​រួមមានៈ​
– ថវិការ ២០០,០០០ រៀល​
– អ​ង្ក ០១​បេ ស្មើរ​៥០​គីឡូក្រាម ក្នុង​មួយ​គ្រួសារ​

​លោក​សៀក មុន្នី​បាន​សន្យាថា យក​ពួកគាត់​មក​រស់នៅ​ទីប្រជុំជន​ឈប់​ឲ្យ​រស់នៅ​តំបន់​ដាច់ស្រយាល និង​រក​ដី​ជូន​ពួកគាត់​ដោយ​ស្វែងរក​សប្បុរសជន​ជួយ​សាងសង់​ផ្ទះ​ឲ្យបាន​សមរម្យ​
​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​សូម​បញ្ជាក់ថា​ទីណា​ប្រជាពលរដ្ឋ​មាន​ទុក្ខ​លំបាក​លោក​ចុះ​ជួយ​គ្រប់​កាល​:​ទេស​:​ឲ្យតែ​មាន​សេចក្ដីរាយការ​ណ៍​មក​។​

@ ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com