ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​សៀក មុន្នី អភិបាល​ស្រុក​អូររាំង​បន្ត​ជម្រុញ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ កងកម្លាំង និង​ប្រជាពលរដ្ឋ ចូលរួម​សម្អាត​បរិស្ថាន​នៅតាម​ដងផ្លូវ​ជាតិ និង​តំបន់​ទេសចរណ៍​ក្នុងស្រុក​តាម​ប្រធានបទ​”​បរិស្ថាន​ស្អាត​ផ្តើមចេញ​ពី​អ្នក​”!!!

លោក​សៀក មុន្នី អភិបាល​ស្រុក​អូររាំង​បន្ត​ជម្រុញ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ កងកម្លាំង និង​ប្រជាពលរដ្ឋ ចូលរួម​សម្អាត​បរិស្ថាន​នៅតាម​ដងផ្លូវ​ជាតិ និង​តំបន់​ទេសចរណ៍​ក្នុងស្រុក​តាម​ប្រធានបទ​”​បរិស្ថាន​ស្អាត​ផ្តើមចេញ​ពី​អ្នក​”!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​០៦​រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកក្កដា​ឆ្នាំ​២០២០!

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​០៦​រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០២០ វេលា​ម៉ោង​០៨​និង​៣០​នាទី លោក​សៀក មុន្នី អភិបាល​នៃ​គណៈ​អភិបាលស្រុក​អូររាំង បាន​ថ្លែង​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ដឹង​ថា ជានិច្ច​ជា​កាល​ក្នុងនាម​លោក​ជា​អភិបាល​នៃ​គណ​:​អភិបាលស្រុុក​បន្ត​ជម្រុញ​ក្នុង​ការដឹកនាំ​មន្ត្រីក្រោមឱវា​ទ កងកម្លាំង និង​ប្រជាពលរដ្ឋ ចូលរួម​សម្អាត​បរិស្ថាន​នៅតាម​ដងផ្លូវ​ជាតិ និង​តំបន់​ទេសចរណ៍​មួយចំនួន​ដែល​ភ្ញៀវ​ចូល​មក​កំសាន្ត​ដោយ​មាន​ការអប់រំ​ផ្សព្វផ្សាយ​បិទ​ស្លាក​សញ្ញា​ចូលរួម​ថែរក្សា​អនាម័យ និង​សម្អាត​បរិស្ថាន​ទាំងអស់គ្នា​។

​លោក​សៀក មុន្នី បាន​បន្តទៀតថា ដោយ​មាន​ការ​ការព្រួយបារម្ភ និង​យកចិត្ត​ទុក្ខ​ដាក់​ដល់​បញ្ហា​សុខមាលភាព​ដល់​ប្រជាជន​យើង​ក្នុង​រដូវវស្សា​នេះ​ដែល​ជា​រដូវ​មួយ​ងាយ​ឆ្លង​ជម្ងឺ​គ្រប់​ប្រភេទ​ហើយ​ដើម្បី​ឆ្លើយតប​ការថែរក្សា​សុខភាព និង​សោភ័ណភាព​បរិស្ថាន​ស្អាត​ជា​ការចូលរួម​ប្រលងប្រណាំង​ទីក្រុង​ស្អាត​នោះ​លោក​បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ កងកម្លាំង និង​ប្រជាពលរដ្ឋ ត្រូវតែ​រួម​សាមគ្គី​គ្នា​ឲ្យ​ខាន​តែ​បាន​ជួយ​សម្អាត​សំរាម​និង​ថែរក្សា​បរិស្ថាន​ឲ្យបាន​ល្អ​ប្រសើ​រ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ក្នុង​មូលដ្ឋាន​និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​កម្សាន្ត​ក្នុង​មូលដ្ឋាន​ទឹកដី​របស់​លោក​។​

​ជា​ចុងក្រោយ​នេះ​ដើម្បី​ឆ្លើយតប​និង​ការយកចិត្ត​ទុក្ខ​ដាក់​របស់​អាជ្ញាធម៌​ស្រុក​លោក​សូម​សំនូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​បងប្អូន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មេត្តាជួយ​ចូលរួមចំណែក​ក្នុង​កិច្ចការ​បរិស្ថាន​នេះ​ផង​ដោយ​នាំគ្នា​ពិសារ​អាហារ​ហើយ​មេត្តា​ជួយ​ប្រមូល​កាកសំណល់​ដាក់ចូល​ទៅក្នុង​ធុងសំរាម និង​ក្នុង​រណ្ដៅ​ដែល​មន្ត្រី​របស់​សាលា​ស្រុក​យើង​បាន​រៀបចំ​ជូន​តាម​គោលដៅ​ផង លោក​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​បងប្អូន​និង​ចូលរួម​កិច្ចការ​នេះ​គ្រប់ៗ​គ្នា​ពិតជា​មិន​ខាន​ឡើយ​។​

​បញ្ចប់​នេះ​ក្នុងនាម​លោក​ជា​អភិបាលស្រុក​សូម​គោរព​ជូនពរ​សុខភាព​ល្អ​បវរ​ប្រសើរ​ជ័យជំនះ​គ្រប់​ភារកិច្ច ក្នុងការ​ធ្វើ​ដំណើរ​ទៅ​និង​មក​កំសាន្ត​ក្នុង​ទឹកដី​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ប្រកបដោយ​ទេសភាព​ធម្មជាតិ​ស្រស់​ខៀវខ្ចី​ក្នុង​រដូវវស្សា​យើង​នេះ​សូម​មាន​សេចក្ដីសុខ​កុំឲ្យ​មាន​គ្រោះថ្នាក់​អ្វី​កើត​មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com