ព័ត៌មានពីខេត្តមណ្ឌលគិរី-ស្រុកអូររាំង ៖
ចេញផ្សាយថ្ងៃព្រហស្បតិ៍០៤រោច ខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២០!
នៅថ្ងៃអង្គារ០២រោច ខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី មានកិត្តិយសសូមជំរាបជូនដំណឹងជាសាធារណ:ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល
មានដីនៅស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៦ ០៧ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២០ ដើម្បីចូលរួមការវាស់វែងកាត់ឆ្វៀលកំណត់ព្រំដីរដ្ឋ ដែលបានផ្តល់សិទ្ធសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនវ៉ូជីសាន (អិល អេស គ្រុប) និងក្រុមហ៊ុន ហូរ លីង (ខេមបូឌា )ដើម្បីសំរួលនិងបញ្ចៀសនូវផលប៉ះពាល់កន្លងមកជាមួយដីរបស់សហគមន៍ ដីប្រជាពលរដ្ឋ និងដីផ្សេងៗទៀតដែលមានទីតាំងចំណុចស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ន័យដូចបានជំរាបជូនខាងលើ រដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី សូមបងប្អូនសាធារណ:ជនដែលមានដីចម្ការ និងដីជាប់ចម្ការស្រល់ មេត្តាចូលរួមសហការណ៍ទាំងអស់គ្នាឲ្យមានប្រសិទ្ធិភាពខ្ពស់ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនបើសិនមានការអាក់ខានផុតថ្ងៃកំណត់ដែលបានបិទប្រកាសជូនដំណឹងមានកាលបរិច្ឆែតខាងលើនោះ រដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី មិនទទួលខុសត្រូវរាល់ការទាមទាតវ៉ាឡើយ។
រដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគីរី មានជំនឿយ៉ាងមុតមាំសង្ឃឹមថាប្រជាពលរដ្ឋយើងមានការចូលយ៉ាងសកម្មកិច្ចការខាងលើនេះជាចុងក្រោយក្នុងនាមរដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី សូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋយើងបានជួបប្រទះនូវពុទ្ធពរ៤ប្រការគឺអាយុ វណ្ណ: សុខ: ពល: និងពដិពាន:គប្បីឃ្លៀងឃ្លាតឡើយ។
@- ធ្វើសេចក្ដីរាយការណ៍ដោយ
អង្គភាពសារព័ត៌មាន និងគេហទំព័រ ” ខ្មែអច្ឆរិយ:”
(http://www.khpress.net)
@- ការិយាល័យនិពន្ធនាយក
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨