ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​លោក​សៀក មុន្នី អភិបាល​ស្រុក​អូររាំង កំពុង​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ដែល​រងគ្រោះ​កើត​មាន​រាំ​រ៉ៃ​ច្រើន​ឆ្នាំ​កន្លងមក​តាម​យុទ្ធសាស្ត្រ​ឈ្នះៗ​!!!

​លោក​សៀក មុន្នី អភិបាល​ស្រុក​អូររាំង កំពុង​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ដែល​រងគ្រោះ​កើត​មាន​រាំ​រ៉ៃ​ច្រើន​ឆ្នាំ​កន្លងមក​តាម​យុទ្ធសាស្ត្រ​ឈ្នះៗ​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​អាទិត្យ​១៥​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែកក្កដា​ឆ្នាំ​២០២០!

​កន្លងមកនេះ​ករណី​ទំនាស់​វិវាទ​ដីធ្លី​នៅក្នុង​ស្រុក​អូររាំង​កើតមាន​ជា​បន្តបន្ទាប់​រវាង​ប្រពល​រដ្ឋ​និង​ពលរដ្ឋ ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន ដែល​ជា​បញ្ហា​ប្រឈម​មួយ​បាន​កំពុង​ធ្វើឲ្យ​អាជ្ញាធម៌​រិះរក​វិធី​និ​ង​យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឈរ​លើ​គោលការណ៍​គតិ​យុទ្ធ​និង​តម្លាភាព​ជូន​ពួកគាត់​ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្ដម​អភិបាលខេត្ត​។​

​លោក​សៀក មុន្នី បានឲ្យដឹងថា លោក​ទើបតែ​មក​កាន់​តំណែង​នេះ​ថ្មី​បន្ត​ពី​អ្នក​មុន តែ​ទោះបី​ស្ថិត​ក្នុង​កាល​:​ទេស​:​ណា​ក្ដី​លោក​និង​ប្ដេជ្ញា​បន្ត​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​ការជាក់ស្ដែង​អ្វី​?​ដែល​លោក​ធ្វើបាន បើ​មិន​បាន​យ៉ាងណា​នោះ​លោក​នឹង​រាយការណ៍​ជូនទៅ​ថ្នាក់លើ​តាម​ថា​នានុ​ក្រម​ទៀត ជាក់ស្ដែង​លោក​បាន​បន្តថា​ការងារ​ដំណោះស្រាយ​នេះ​បាន​ធ្វើឡើង​តាំងពី​ដើម​ខែ​មិថុនា​កន្ល​ង​មក​ជា​លទ្ធផល​បាន​ល្អប្រសើរ​គួរ​កត់សម្គាល់​ដោយ​ប្រជាពលរដ្ឋ​យើង​ពួក​គាត់​យល់​ពី​ផល​លំបាន​របស់​អាជ្ញាធម៌​ច្រើន​ក្នុងការងារ​។​

​ម្យ៉ាងវិញទៀត​ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រពល​រដ្ឋ ខ្លួន លោក​បាន​ធ្វើ​កិច្ចការ​មួយ​នេះ​រួមទាំង​មន្ត្រី​ក្រោម​ឱវាទ​មិន​គិត​ពី​ការនឿយហត់ ថ្ងៃ​សំរាក មិន​គិត​ម៉ោង​សំរាក ហូបបាយ​កញ្ចប់​ជាមួយ​បងប្អូន​នៅ​នឹង​កន្លែង​ទាំងអស់​គ្នា​ដើម្បី​ដោះស្រាយ​រួមជាមួយ​ពលរដ្ឋ មាន​ពេលខ្ល​ដោះស្រាយ​មិន​បាន​សម្រេច​ថែមទាំង​មិន​ពិសា​របាយ​ទៀតផង ។​

​លោក​បាន​បន្តទៀតថា ការងារ​ខាងលើ​នេះ​ក្រុមការងារ​របស់​លោក​ធ្វើឡើង​ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណ​:​អភិបាលខេត្ត បាន​ធ្វើឲ្យ​មុខ​មាត់ស្រុក​អូររាំងទាំ​ង​មូល​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ពិសេស​ហេ​ថា​រចនាសម្ព័ន្ធ​ផ្លូវ​ខ្វាត់ខ្វែង​ស្ទើ​គ្រប់​ទីកន្លែង ម្យ៉ាងវិញទៀត​បញ្ហា​បរិស្ថាន​ក៏​កំពុង​បាន​ធ្វើ​ប្រជាពលរដ្ឋ​សាទរ​ផងដែរ​ដោយសារ​លោក​បាន​ចុះ​អប់រំ​ដល់​មូលដ្ឋាន​ផ្ទាល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត
​បង្រៀន​ពលរដ្ឋ​អោយ​ចេះ​ដាំ​បន្លែ​ជា​លក្ខ​ណះ​គ្រួសារ​បន្ថែមទៀត​។​

​ជា​ចុងក្រោយ​លោក​បាន​បន្ថែមថា លោក​រួម​ទាំង​មន្ត្រី​ក្រាម​ឱវាទ​នឹង​បន្ត​កិច្ចការ​នេះ​ទៅមុខ​ទៀត​ដើម្បី​ប្រជាព​រដ្ឋ​ក្រោម​ម្លប់​សន្តិភាព​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង​ជាទី​គោរព​និង​ស្រលាញ់​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com