ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​សៀក មុន្នី អភិបាល​ស្រុក​អូររាំង បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ កងកម្លាំង ចូលរួម​សម្អាត​បរិស្ថាន​ក្នុង​១​ខែ​ចំនួន​២​ទៅ​៣​ដង នៅតាម​ដងផ្លូវ​ជាតិ​និង​តំបន់​ទេសចរណ៍​ក្នុងស្រុក​ដែល​ភ្ញៀវ​ចូល​មក​កំសាន្ត !!!

លោក​សៀក មុន្នី អភិបាល​ស្រុក​អូររាំង បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ កងកម្លាំង ចូលរួម​សម្អាត​បរិស្ថាន​ក្នុង​១​ខែ​ចំនួន​២​ទៅ​៣​ដង នៅតាម​ដងផ្លូវ​ជាតិ​និង​តំបន់​ទេសចរណ៍​ក្នុងស្រុក​ដែល​ភ្ញៀវ​ចូល​មក​កំសាន្ត !!!

​ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​១៤​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែកក្កដា​ឆ្នាំ​២០២០!

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​១៤​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែកក្កដា​ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​៣០​នាទី លោក​សៀក មុន្នី អភិបាល​នៃ​គណៈ​អភិបាលស្រុក​អូររាំង បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ កងកម្លាំង​និង​ប្រជាពលរដ្ឋ ចូលរួម​សម្អាត​បរិស្ថាន​នៅតាម​ដងផ្លូវ​ជាតិ​និង​តំបន់​ទេសចរណ៍​ក្នុងស្រុក​មួយ​ខែ​ពីរ​ទៅ​បី​ដង​ដែល​ភ្ញៀវ​ចូល​មក​កំសាន្ត​ចូល​មាន​នៅ​ចំនុច​ដើម​ស្រល់​ក្នុងស្រុក​អូររាំង​ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ភូមិ​ពូ​ទ្រូ និង​ភូមិ​ពូ​រ៉ាង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។​

​លោក​សៀក មុន្នី បាន​ប្រាប់​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:”​យើង​ឲ្យដឹងថា ជាការ​ព្រួយបារម្ភ​និង​យកចិត្ត​ទុក្ខ​ដាក់​ដល់​បញ្ហា​សុខភាព​ដល់​ប្រជាជន​យើង ហើយ​ដើម្បី​ឆ្លើយតប​ការ​ថែ​រ្សា​សុខមាលភាព ថែរក្សា​សោភ័ណភាព​បរិស្ថាន​ស្អាត​ជា​ការចូលរួម​ប្រលងប្រណាំង​ទីក្រុង​ស្អាត​នោះ​លោក​បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ កងកម្លាំង និង​ប្រជាពលរដ្ឋ​ត្រូវតែ​រួម​សាមគ្គី​គ្នា​សម្អាត​សំរាម​និង​ថែរក្សា​បរិស្ថាន​ឲ្យបាន​ល្អ​ប្រសើ​រ​ពិសេស​ក្នុង​រដូវវស្សា​នេះ​វា​ជា​ប្រភព​មួយ​ងាយ​ឆ្លង​មេរោគ​រាត្បា​តដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ក្នុង​មូលដ្ឋាន​និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ឆ្លងកាត់​ទីនេះ​មក​កម្សាន្ត​។​

​ហើយ​ដើម្បី​ឆ្លើយតប​និង​ការយកចិត្ត​ទុក្ខ​ដាក់​របស់​អាជ្ញា​ស្រុក​លោក​សូម​មេត្តា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​និង​បងប្អូន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មេត្តាជួយ​ចូលរួមចំណែក​ក្នុង​កិច្ចការ​បរិស្ថាន​នេះ​ផង​ដោយ​នាំគ្នា​ពិសារ​អាហារ​ហើយ​ជួយប្រមូល​កាកសំណល់​ដាក់ចូល​ទៅក្នុង​ធុងសំរាម​និង​ក្នុង​រណ្ដៅ​ដែល​មន្ត្រី​របស់​សាលា​ស្រុក​យើង​បាន​រៀបចំ​ជូន​តាម​គោលដៅ​ផង​។​

​ជា​ចុងក្រោយ​នេះ​ក្នុងនាម​លោក​ជា​អភិបាលស្រុក​សូម​គោរព​ជូនពរ​សុខភាព​ល្អ​បវរ​ប្រសើរ​ជ័យជំនះ​គ្រប់​ភារកិច្ច ក្នុងការ​ធ្វើ​ដំណើរ​ទៅមក​ក្នុង​រដូវ​កំសាន្ន​ប្រកប​ដោយ​ទេសភាពធ​ម្ម​ជាតិ​ស្រស់​ខៀវខ្ចី​ក្នុង​រដូវវស្សា​យើង​នេះ​សូម​មាន​សេចក្ដីសុខ​កុំឲ្យ​មាន​គ្រោះថ្នាក់​អ្វី​កើត​មាន​ដល់​ប្រជាពលរដ្ឋ​យើង​ទូទាំងប្រទេស​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com