ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សេចក្ដីជូនដំណឹង​ជា​សាធារណ​:​រដ្ឋបាល​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី សូម​ធ្វើ​ការជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅ​មាន​ដី​ក្នុងភូមិ​ពូ​ត្រែង ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​!!!

សេចក្ដីជូនដំណឹង​ជា​សាធារណ​:​រដ្ឋបាល​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី សូម​ធ្វើ​ការជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅ​មាន​ដី​ក្នុងភូមិ​ពូ​ត្រែង ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​១១​រោច ខែ​ជេស្ឋ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០!

​នៅ​ថ្ងៃ​អង្គារ​១១​រោច ខែ​ជេស្ឋ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋបាល​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី
​មាន​កិត្តិយស​សូម​ជំរាប​ជូនដំណឹង​ជា​សាធារណ​:​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​
​មាន​ដី​នៅ​ស្ថិតក្នុង​ភូមិ​ពូ​ត្រែង ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី មេត្តា​ជ្រាប​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ការវាស់វែង​កាត់​ឆ្វៀល​កំណត់​ព្រំ​ដី​រដ្ឋ ដែល​បាន​ផ្តល់​សិទ្ធ​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុន​វ៉ូ​ជី​សាន (​អិល អេស គ្រុប​) និង​ក្រុមហ៊ុន ហូរ លី​ង  (​ខេ​ម​បូឌា )​ដើម្បី​សំរួល​និង​បញ្ចៀស​នូវ​ផលប៉ះពាល់​កន្លងមក​ជា​មួយ​ដី​របស់​សហគមន៍ ដី​ប្រជាពលរដ្ឋ និង​ដី​ផ្សេងៗ​ទៀត​ដែល​មាន​ទីតាំង​ចំណុច​ស្ថិតក្នុង​ភូមិ​ពូ​ត្រែង ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។​

​ន័យ​ដូច​បាន​ជំរាបជូន​ខាងលើ រដ្ឋបាល​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី សូម​បងប្អូន​សាធារណ​:​ជន​ដែល​មាន​ដីចម្ការ និង​ដី​ជាប់​ចម្ការ​ស្រ​ល់ មេត្តា​ចូលរួម​សហកា​រណ៍​ទាំងអស់គ្នា​ឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​បើសិន​មាន​ការអាក់ខាន​ផុត​ថ្ងៃ​កំណត់​ដែល​បាន​បិទ​ប្រកាស​ជូនដំណឹង​មាន​កាល​បរិច្ឆែត​ខាងលើនោះ រដ្ឋបាល​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី មិន​ទទួលខុសត្រូវ​រាល់​ការទាមទា​តវ៉ា​ឡើយ​។​

​រដ្ឋបាល​ស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី មាន​ជំនឿ​យ៉ាង​មុតមាំ​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​យើង​មាន​ការចូល​យ៉ាង​សកម្ម​កិច្ចការ​ខាងលើ​នេះ​ជា​ចុង​ក្រោយ​ក្នុង​នាម​រដ្ឋបាល​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី សូម​គោរព​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ជួបប្រទះ​នូវ​ពុទ្ធពរ​៤​ប្រការ​គឺ​អាយុ វណ្ណ​: សុខ​: ពល​: និង​ព​ដិ​ពា​ន​:​គប្បី​ឃ្លៀងឃ្លាត​ឡើយ​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែ​អច្ឆរិយ​:”
(http://www.khpress.net)
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com