ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្ដម​បានដាក់​វិធានការ​យ៉ាង​ក្ដៅ​ស្នើឲ្យ គ្រប់​មន្ទីរ កងកំលាំង​ពាក់ព័ន្ធ​ទាំងអស់​ចាត់វិធានការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ពិសេស​បទល្មើស​ព្រៃឈើ​

ឯកឧត្ដម​បានដាក់​វិធានការ​យ៉ាង​ក្ដៅ​ស្នើឲ្យ គ្រប់​មន្ទីរ កងកំលាំង​ពាក់ព័ន្ធ​ទាំងអស់​ចាត់វិធានការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ពិសេស​បទល្មើស​ព្រៃឈើ​

​ខេត្ត​មណ្ឌលគិរី ៖ នៅ ព្រឹក​ថ្ងៃ​សុក្រ ១៣​កើត ខែ​ស្រាពណ៍​ឆ្នាំច សំរិទ្ធ​ព​.​ស ២៥៦២ ត្រូវ​នឹង​ទី​២៤ ខែ​សីហា ឆ្នាំ ២០១៨ នេះ  ឯកឧត្តម ស្វាយ  សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំ​ខែ​សីហា ឆ្នាំ​២០១៨ និង ទិសដៅ​អនុវត្ត​ការងារ​បន្ត ខែ​កញ្ញា​ឆ្នាំ​២០១៨​។​

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​នានា​ជុំវិញ​ខេត្ត      មេបញ្ជាការ​កងកំលាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលា​ខេត្តមណ្ឌលគិរី ។​

​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំ​ខែ​នេះ​ឯកឧត្ដម​បានលើកឡើង​ថា នៅ​គ្រប់​មន្ទីរ​ជំនាញ​នានា​ជុំវិញ​ខេត្ត កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​គឺ​បាន​ខិតខំ​អនុវត្តន៍​ការងារ​បាន​ល្អប្រសើរ​គួរឱយកត់សំគាល់ ។​

​ដើម្បី បន្តបាន​ប្រសើរ​ជាង​នេះ​ទៅទៀត​នោះ ឯកឧត្ដម​បានដាក់​វិធានការ​យ៉ាង​ក្ដៅ​ស្នើឲ្យ គ្រប់​មន្ទីរ កងកំលាំង​ពាក់ព័ន្ធ​ទាំងអស់​ចាត់វិធានការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ពិសេស​បទល្មើស​ព្រៃឈើ​ឲ្យ ខាន​តែ បាន​ក្នុង​អាណត្តិ​ទី​៦​នេះ ជូនប្រ​មុន​រាជរដ្ឋាភិបា​ល ដែល​ទើប​ជាប់ឆ្នោត​នាពេល​ថ្មីៗ​កន្លងមកនេះ ដោយ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿជាក់​គាំទ្រ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ៕
​ខ្មែរ​អច្ឆរិយ​:

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com