ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ប្រជុំ​ផ្សព្វផ្សាយ​ទិសដៅ​ផែនការ​យុទ្ធសាស្ត្រ​នគរបាល​ជាតិ​រយ​:​ពេល ០៥​ឆ្នាំ​”២០១៩-២០២៣”!!!

ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ប្រជុំ​ផ្សព្វផ្សាយ​ទិសដៅ​ផែនការ​យុទ្ធសាស្ត្រ​នគរបាល​ជាតិ​រយ​:​ពេល ០៥​ឆ្នាំ​”២០១៩-២០២៣”!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​
​ចេញផ្សាយ​ថ្ងៃ​ពុធ ៨​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២០!

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៨​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២០​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ទិសដៅ​ផែនការ​យុទ្ធសាស្ត្រ​នគរបាលជាតិ​ក្នុង​រយៈពេល​០៥​ឆ្នាំ​” ២០១៩-២០២៣” របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​ដាក់​ចេញ​នូវ​ផែនការ​មួយចំនួន​ទៀត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ស្នងការរង លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ព្រំដែន​គោក​ទាំងពីរ និង​លោក​អធិការនគរបាល​ស្រុក​-​ក្រុង​ទាំង​៥​ប្រាំ ផងដែរ ក្នុង​កិច្ចប្រជុំ​នេះ​ឧត្ដមសេនីយ៍ទោ បាន​ណែនាំ​ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​ថា ទោះ​ក្នុង​កាល​:​ទេស​:​ណា​ក៏​ដោយ​ត្រូវ​រួម​គ្នា​រឹតបន្តឹង​បង្កា​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ COVID19 ។​

​និង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ដល់​មន្ត្រី​សូម​ចូលរួម​ទាំងអស់គ្នា ពិសេស​អ្នក​ដែល​ប្រើប្រាស់​ផ្លូវថ្នល់​ប្រើប្រាស់​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​សូម​ពេល​បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ចេះ​យោគយល់​គ្នា​ចេះ​អធ្យាស្រ័យ​គ្នា គឺ​ដើម្បី​ខ្លួន​យើង ដើម្បី​ក្រុមគ្រួសារ និង​ដើម្បី​សង្គមជាតិ​យេីងទាំងអស់គ្នា​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com