ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណ​:​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​គ្រួស​ក្រហម​ចំនួន​ពីរ​ខ្សែ​ស្ថិត​នៅក្នុង​ស្រុក​អូររាំង​!!!

ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណ​:​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​គ្រួស​ក្រហម​ចំនួន​ពីរ​ខ្សែ​ស្ថិត​នៅក្នុង​ស្រុក​អូររាំង​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍ ១១​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២០!

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១១​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២០ ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណ​:​អភិបាលខេត្ត​មណ្ឌលគិរី បន្ទាប់​ពី​ការងារ​ដ៏​មមាញឹក​ក្នុង​ការបង្កា​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​មណ្ឌលគិរី ឯកឧត្ដម​បាន​ឆ្លៀតឱកាស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ចំនូ​ន​០២​ខ្សែ នៅក្នុង​ស្រុក​អូររាំង ដែល​ឯកឧត្ដម​បាន​សម្ធោធ​បើក​ការដ្ឋាន​សាងសង់​នា​ពេល​ថ្នីៗ​កន្លងមកនេះ​។ នៅ​ក្នង​ការចុះ​ត្រួតពិនិត្យ​ការដ្ឋាន​នេះ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​និង​អមដំណើរ​ដោយ​លោក សៀក មុន្នី អភិបាល​ស្រុក​អូររាំង ព្រមទាំង​មន្ត្រី​ជំនាញ​នាៗ​ផងដែរ​។​

​លោក​សៀក មុន្នី អភិបាលស្រុក​បានឲ្យដឹងថា ផ្លូវ​០២​ខ្សែ​ខាងលើនេះ​គឺ​:
១/ មាន​ប្រវែង​៧៣០០​ម៉ែត្រ​ចេញពី​ផ្លូវជាតិ​លេខ​៧៦​ឆ្ពោះទៅ​ភូមិ​អណ្ដូង​ក្រឡឹង​ដែល​ជា​ថវិកា​របស់​សាលាខេត្ត​។​
២/ មាន​ប្រវែង​៣៨០០​ម៉ែត្រ​ចេញពី​ភូមិ​ពូ​ហ្យា​ម​ឆ្ពោះទៅ​ភូមិ​រការ ដែល​ជា​ថវិកា​មូល​នីធិ​របស់​សាលាឃុំ និង​ជា​ការ​សំនូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​នៅក្នុង​វេទិកា​សាធារណៈ​ថ្នាក់ជាតិ ដោយ​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត រួម​ទាំង​ថ្នាក់​ជាតិ​កន្លងមក​។​

​ឯកឧត្ដម​អភិបាលខេត្ត​បាន​លើកឡើង​ថា ដោយ​មើលឃើញ​ពី​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​យើង ហើយ​ដើម្បើ​ឆ្លើយតប​តាម​តម្រូវកា​ររបស់​ប្រជាពលរដ្ឋ ឯកឧត្ដម បាន​ឯកភាព​រាល់​សំនូមព​ររ បស់​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើង​ក្នុង​វេទិកាសាធារណៈ​ថ្នាក់ជាតិ ក្នុងការ​សំនូមពរ​ផ្លូវ​ខាងលើនេះ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណេើ​រដែល​កន្លងមក​មាន​ការលំបាក​ក្នុង​ការធ្វើដំណើរ​ទៅ​មក ជាពិសេស​នា​រដូវវស្សា​តែម្ដង ហើយ​បច្ចុប្បន្ន​នេះ​ការសាងសង់​បាន​រួចរាល់​០១​ខ្សែ​បាន​៤០​ភាគរយ និង​០១​ខ្សែ​ទៀត​បាន​៩០​ភាគរយ​។​

​ក្រោយពី​បាន​បញ្ចប់​កិច្ចការ ឯកឧត្តម បាន​នាំ​ក្រុមការងារ​ពិសារ​បាយ​សាមគ្គី​នៅ​ក្រោម​ដើមឈើ​ដែល​មាន​ម្លប់​ត្រជាក់​កាច់​មែកឈើ​មក​ទ្រាប់​អង្គុយ​សាមញ្ញ​មិន​ប្រកាន់ បាន​ធ្វើឲ្យ​ក្រុម​ការងារ​និង​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់​៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net)
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com