ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​គ្រួស​ក្រហម​ចំនួន ពីរ​ខ្សែ ប្រវែង​ជាង ៣០​គីឡូម៉ែត្រ ទទឹង​៦​ម៉ែត្រ ស្ថិតនៅ​ស្រុក​អូររាំង​!!!

ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​គ្រួស​ក្រហម​ចំនួន ពីរ​ខ្សែ ប្រវែង​ជាង ៣០​គីឡូម៉ែត្រ ទទឹង​៦​ម៉ែត្រ ស្ថិតនៅ​ស្រុក​អូររាំង​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍ ៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២០!

​នៅ​ថ្ងៃ​សៅរ៍ ៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ មេសា ឆ្នាំ​២០២០ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើង​ក្នុង​វេទិកាសាធារណៈ​ថ្នាក់ជាតិ ដោយ​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត រួម​ទាំង​ថ្នាក់​ជាតិ ជួយ​ជួសជុល​ផ្លូវ​ក្នុង​ភូមិ​អណ្តូង​ក្រឡឹង និង​ផ្លូវ​ទៅ​ភូមិ​រការ មាន​ការលំបាក ជាពិសេស នា​រដូវវស្សា ដើម្បី​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ នៅ​ស្រុក​អូររាំង​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​គ្រួស​ក្រហម​ចំនួន ពីរ​ខ្សែ ប្រវែង​ជាង ៣០​គីឡូម៉ែត្រ​។​

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត បានឱ្យដឹងថា ការសាងសង់​ផ្លូវ​គ្រួស​ក្រហម​ចំនួន ២​ខ្សែ ប្រវែង​សរុប​ចំនួន ៣១,៣០០​ម៉ែត្រ​:
* ទី​១ ផ្លូវ​ទៅ​ភូមិ​អណ្តូង​ក្រឡឹង​ប្រវែង​៧,៣០០​ម៉ែត្រ ទទឹង​០៦​ម៉ែត្រ និង​ដាក់លូ ០២​កន្លែង
* ទី​២ ផ្លូវ​ទៅ​ភូមិ​រការ ប្រវែង ២៤,០០០​ម៉ែត្រ ស្ថិតនៅក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​
​ផ្លូវ​ទាំង​ពីរ​ខ្សែ​ខាងលើនេះ​គឺជា​គម្រោង​របស់​អាជ្ញាធ​រ​ខេត្តមណ្ឌលគិរី ស្ថាបនា​ដោយ​ក្រុម​តេជោ សៀមរាប​។​

​ឯកឧត្តម បាន​បន្ថែម​ថា​ការសាងសង់​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​អូររាំង​នេះ​តែម្តង​ហើយ​ក៏​សូម​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​យ៉ាងណា ការស្ថាបនា​ផ្លូវ​នេះ​ឲ្យទទួល​បាន​ជោគជ័យ បន្ថែម​លើស​នេះ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​អប់រំ​ផ្សព្វផ្សាយ​ពី​វិធានការ​បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដូចជា នាំគ្នា​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល រឺ​ជែល ជាប្រចាំ ចៀសវាង​ការ​ចាប់ដៃគ្នា ត្រូវ​ប្រើ​កាយវិការ​សំពះ​ត្រូវ​ពាក់​ម៉ាស់ នៅក្នុង​ទីប្រជុំជន​ហើយ​ត្រូវ​តាមដាន​សុខភាព​ប្រសិន​មាន​អា​ការៈក្អកមិន​បាត់ ក្តៅខ្លួន ខ្លាំង សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ រឺ​ខ​ល​ទៅ​លេខ​ទូរ​សព្ទ័​១១៥ ដើម្បី​ទទួលបាន​សេវា​ពិនិត្យ​សុខភាព​ឲ្យបាន​ត្រឹមត្រូ​វ​។

​ម្យ៉ាងវិញទៀត​សូមឱ្យ​អាជ្ញាធ​ស្រុក និង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​តាមដាន និង​ក្ដាប់​ឱ្យបាន​ច្បាស់លាស់​នូវ​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​បាន​ចូលមក​ដល់​មូលដ្ឋាន​ជាពិសេស​ពលរដ្ឋ​ដែល​វិល​ត្រលប់​មក​ពី​ក្រៅប្រទេស និង​ត្រូវ​អប់រំ​ណែនាំ​ពួកគាត់​ឱ្យបាន​យល់ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​អំពី​វិធានការ នៃ​ការដាក់​ខ្លួនឯង​ឱ្យ​នៅ​ដាច់​ពី​គេ​ក្នុង​រយៈពេល​១៤​ថ្ងៃ​។​

​នា​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​នាំយក​អង្ករ​ចំនួន ២​តោន មី ផ្តល់ជូន​រដ្ឋបាល​ស្រុក​អូរ​រ​រាំង ដើម្បី​ចែកចាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​កំពុង​ខ្វះខាត​នាពេល​បច្ចុប្បន្ន ដែល​ជំងឺ​កូវី​ដ​១៩ កំពុង​រាតត្បាត​នៅ​នៅក្នុង​តំបន់ និង​ពិភពលោក ដោយឡែក​សម្រាប់​អ្នកចូលរួម​ចំនួន ៤០​នាក់​ក្នុង​១​ម្នាក់ ទទួលបាន​ថវិកា ៤​ម៉ឺន​រៀល សារុង ឫ​ក្រមា​។
ហើយ​ជា​កិច្ច​ចុងក្រោយ ឯកឧត្តម អភិបាល​រួមទាំង​ក្រុមការងារ ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​វិទ្យាល័យ​អូររាំង ស្ថិតនៅ​ស្រុក​អូររាំង ទុក​សម្រាប់​ដាក់​ពលក​រ ដែល​មកពី​ក្រៅ​ប្រទេស ឲ្យ​ពួកគាត់​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ផង​ដែរ​៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net)
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com