ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ឃាត់ខ្លួន​មេបញ្ជាការរង​កងរាជអាវុធហត្ថ​០១​នាក់​និង​មន្ត្រី​០១​នាក់​ទៀត​បញ្ជូន​ទៅ​តុលាការ​!!!

​ឃាត់ខ្លួន​មេបញ្ជាការរង​កងរាជអាវុធហត្ថ​០១​នាក់​និង​មន្ត្រី​០១​នាក់​ទៀត​បញ្ជូន​ទៅ​តុលាការ​!!!

​ព័ត៌មាន​ពី​ខេត្ត​បន្ទាយមានជ័យ​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ ១០​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២០

​ក្រោយពី​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច ស្រាវជ្រាវ រក​ឃើញ​កំហុស​មួយចំនួន ព្រមទាំង​បាន​ចាប់ខ្លួន មន្ត្រី​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចំនួន​២​រូប បញ្ជូន​ទៅកាន់​តុលាការ ។​

​យោងតាម​សេចក្តីប្រកាស​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២០ បានឱ្យដឹងថា «​បន្ទាប់ពី​ទទួលបាន​នូវ​ព័ត៌មាន​ភាពមិនប្រក្រតី​នៃ​ការអនុវត្ត​តួនាទី ភារកិច្ច​បណ្តាលឱ្យ​ស្លាប់​ជនសង្ស័យ​ដោយ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​»​។​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ផ្ទៀងផ្ទាត់​ជា​លទ្ធផល​បាន​រកឃើញ​ការពិត​ដូចខាងក្រោម​:

– ទី​១​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ចំនួន​២​នាក់ បាន​ប្រើ​អំពើហិង្សា​ដោយ​វាយ​ជនសង្ស័យ​ពិតប្រាកដ​មែន​គឺ​
– វរសេនីយ៍ឯក ស ប៊ុន​សឿង អត្តលេខ​
១៩៧៣៩២ មុខងារៈ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​
– អនុសេនីយ៍ទោ ឆ​យ រដ្ឋ​នា អត្តលេខៈ ១៩៧៣៩៩ មុខងារៈ ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញឿន កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ។​

– ទី​២​ការធ្វេសប្រហែស​ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ជាមួយ​ក្រុម​ក្មេង​ដែល​កំពុង​អប់រំ​បន្សាប​គ្រឿងញៀន និង​បណ្តោយ​ឱ្យ​ក្មេង​ទាំងនោះ​វាយ​ធ្វើបាប​ជនសង្ស័យ​ក្រោយពី​ការបញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​តាម​ដីកា​ឃុំខ្លួន​បណ្តោះអាសន្នរ​បស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ជន​ត្រូវ​ចោទ​ឈ្មោះ​ទុយ ស្រស់ បាន​ស្លាប់ ។​

– ទី​៣​ជា​វិធានការ​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២០ មន្ត្រីនគរបាល​យុត្តិធម៌​នៃ​គណៈកម្មការ​ចំពោះ​កិច្ច កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​កសាង​សំណុំរឿង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចំនួន​២​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​ច្បាប់ ។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com