ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​សៀក មុន្នី​: បាន​ដឹកនាំ​ក្រុម​ស​.​យ​.​ស​.​ស កងកម្លាំង​ទាំង​បី មន្ត្រី​ជំនាញ​ជុំវិញ​ស្រុក ព្រមទាំង​សិស្សានុសិស្ស​សម្អាត​បរិស្ថាន​តាម​ដង​ផ្លូវជាតិ​លេខ​៧៦@!!!

លោក​សៀក មុន្នី​: បាន​ដឹកនាំ​ក្រុម​ស​.​យ​.​ស​.​ស កងកម្លាំង​ទាំង​បី មន្ត្រី​ជំនាញ​ជុំវិញ​ស្រុក ព្រមទាំង​សិស្សានុសិស្ស​សម្អាត​បរិស្ថាន​តាម​ដង​ផ្លូវជាតិ​លេខ​៧៦@!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ ១០​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២០

​នៅ​ថ្ងៃ​សៅរ៍​៩​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២០ នៅ​ស្រុក​អូររាំង​ទាំងមូល​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​សៀក មុន្នី អភិបាលស្រុក​ក្រ​ដឹកនាំ​ដោយ​លោក ម្លាំង ឆន អភិបាលរង​ស្រុក​បាន​ដឹកនាំ​ក្រុម​ស​.​យ​.​ស​.​ស កង​ម្លាំង​ទាំង​បី​មន្ត្រី​ជំនាញ​ជុំវិញ​ស្រុក ព្រម​ទាំង​សិស្ស​ចំនួន​១០០​នាក់​រៀបចំ​សម្អាត​បរិស្ថាន​តាម​ដង​ផ្លូវជាតិ​លេខ​៧៦@​ចាប់ពី​ចំណុច​ព្រៃ​តំណម​ភូមិ​ពូ​ហ្យា​ម​រហូតដល់​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង និង​បាន​សម្អាត​ព្រៃ​តាម​ដង​បង្គោល​អគ្គិសនី​ដើម្បី​ត្រៀម​ដាក់​អំពូល​ភ្លើង​សូ​ឡា​ផងដែរ​។​

​លោក​សៀក មុន្នី បាន​ថ្លែងប្រាប់​ថា ជា​រៀងរាល់ឆ្នាំ​ដើម្បី​ឲ្យ​ស្រុក​ទាំងមូល​មាន​សោភ័ណភាព ផាសុខភាព បិរ​ស្ថាន​ល្អ​ក្នុង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក៏​ដូចជា​ការបង្ហាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដែល​មក​ទស្សនា​លេង​កំសាន្ត​ក្នុង​ខេត្ត​ដោយ​គ្មាន​ការប៉ះពាល់​ដល់​អារម្មណ៍​ពួកគាត់​ផងដែរ​ដូច្នេះ​នៅក្នុង​ស្រុក​បាន​ប្រារព្វ​ពិធី​នេះ​មិន​ដែល​ខកខាន​ឡើយ​។​

​លោក​បាន​បន្ថែមទៀតថា ដើម្បី​ប្រឡងប្រណាំង​នូវ​ទីក្រុង​ស្អាត​លោក​បាន​ធ្វើ​ការអប់រំ​ដល់​កងកម្លាំង​មន្ត្រីក្រោមឱវាទ និង​ប្រជាពលរដ្ឋ​ត្រូវតែ​រួម​សាមគ្គី​គ្នា​សម្អាត​សំរាម​និង​ថែរក្សា​បរិស្ថាន​ឲ្យបាន​ល្អ​ប្រសើ​រ​ពិសេស​ក្នុង​រដូវចូលឆ្នាំ​ចិន​ខាងមុខ​នេះ​មេត្តា​រួមគ្នា​
​កំ​ុ​ចោល​សំរាម​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​បរិស្ថាន​សង្គម​យើង​។​

​ជា​ចុងក្រោយ​លោក​សូម​គោរព​ជូនពរ​សុខភាព​ល្អ​ជ័យជំនះ​គ្រប់​ភារកិច្ច ធ្វើដំណើរ​ទៅ​មក​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ​មាន​សេចក្ដីសុខ​កុំឲ្យ​មាន​គ្រោះថ្នាក់​អ្វី​កើត​មាន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com