ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​សៀក មុន្នី​: ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ចេញ​ពី​មុខ​វត្ត​សែន​មនោ​រម្យ ឆ្ពោះទៅ​ភូមិ​ពូ​រាំង​ប្រវែង​៣ ៥០០​ម៉ែត្រ​ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល​!!!

លោក​សៀក មុន្នី​: ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ចេញ​ពី​មុខ​វត្ត​សែន​មនោ​រម្យ ឆ្ពោះទៅ​ភូមិ​ពូ​រាំង​ប្រវែង​៣ ៥០០​ម៉ែត្រ​ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍ ៧​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២០

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៦​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០ ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ប្រវែង​៣ ៥០០​ម៉ែត្រ​ចេញ​ពី​មុខ​វត្ត​សែន​មនោ​រម្យ​ឆ្ពោះទៅ​ភូមិ​ពូ​រាំង​ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល​ដាក់ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក្រោម​អធិបតីភាព​លោក សៀក មុន្នី អភិបាលស្រុក និង​លោកស្រី ឆៃ ណាវី សមាជិក​ក្រុមប្រឹក្សា​ស្រុក ព្រមទាំង​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន​ជាច្រើន​នាក់​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។​

​ថ្លែង​ក្នុង​កម្មវិធី​នេះ​លោក សៀក មុន្នី អភិបាលស្រុក​បាន​ប្រាប់ថា ផ្លូវ​ប្រវែង​៣៥០០​ម៉ែត្រ​ដែល​ត្រូវបាន​ជួសជុល​នាពេលនេះ​ដោយសារ​តែ​ផ្លូវ​ចាស់​មាន​ការខូចខាត​ស្ទើរ​ទាំងនា​រដូវវស្សា​កន្ល​ង​មក​មាន​ភ្លៀង​ធ្លាក់​ហូរ​កាត់​ច្រុះ​ដាច់​បណ្ដាលឲ្យ​មាន​ការលំបា​ក​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ដោយ​មើលឃើញ​ពី​សុខទុក្ខ​លំបាក​ដល់​ពល​រដ្ឋ​របស់​ខ្លួន​ក្នុង​មូលដ្ឋាន​លោក​បាន​ចំណាយ​ថវិកា​រមូល​នីធិ​របស់ស្រុក និង​ថវិកា​មួយចំនួន​បានមកពី​សប្បុរសជន​បន្ថែម​ដើម្បី​ជួលជុល​ឲ្យបាន​រួចរាល់​នាពេល​ខាងមុ​ខ​នេះ​ដើម្បី​ដាក់​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​បាន​ល្អ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ក៏ដូចជា​ការដឹកជញ្ជូន​ផលដំណាំ​ផ្សេងៗ​។​

​លោក សៀក មុន្នី បាន​បន្ថែម​ឲ្យ​អង្គភាព​សារ​ព័ត៌មាន​និង​គ​ហ​ទំព័រ​ខ្មែរ​”​អច្ឆរិយ​:”​យើង​ដឹង​ថា​លោក​និង​ក្រុមការងារ​បន្ត​កសាង​ផ្លូវ​ថ្មី​និង​ជួសជុល​បន្ថែម​ទៀត​ចំពោះ​ផ្លូវ​ចាស់ៗ​មាន​ការខូចខាត​ក្នុង​មូលដ្ឋាន​ដោយ​មាន​ការចូលរួម​សហកា​រ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ជុំវិញ​ស្រុក អាជ្ញា​ធម៌​ឃុំ សង្កាត់​និង​ប្រជាពលរដ្ឋ​ដើម្បី​មាន​ការងាយស្រួល​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​រវាង​ឃុំ​សង្កាត់​មួយ​ទៅ​ឃុំ​សង្កាត់​មួយទៀត​មាន​សី​វា​បំរើ​ពលរដ្ឋ​យើង​បាន​ល្អប្រសើរ​និង​ទាន់​ពេលវេលា​។​

​ជា​ចុងក្រោយ​នេះ​លោក​បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ដែល​បាន​ខិតខំ​អស់​កម្លាំងកាយ​ចិត្ត​បំរើ​ប្រជាពលរដ្ឋ​និង​បាន​ជំរុញ​បន្ថែម​ទៀត​មាន​សាមគ្គី​ផ្ទៃក្នុង​ការងារ​ដោយ​ផ្សាភ្ជាប់​ជាមួយ​ពលរដ្ឋ​ជា​ម្ចាស់​សន្លឹកឆ្នោត​ដែល​កន្លង​មក​ធ្វើឲ្យ​ពួកគាត់​មាន​ជំនឿ​ជឿជាក់​ក្នុង​ការដឹកនាំ​បន្ត​ទៀត​សូម​ជូនពរ​សុខៈភាព​ល្អ​ជ័យជំនះ​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com