ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នគរបាល​ខណ្ឌ​ពោ​ធ៌​សែន​ជ័យ​បង្ក្រាប​ក្រុមចោរប្លន់​០៣​នាក់​ប្លន់​ប្រដាប់អាវុធ​!!!

នគរបាល​ខណ្ឌ​ពោ​ធ៌​សែន​ជ័យ​បង្ក្រាប​ក្រុមចោរប្លន់​០៣​នាក់​ប្លន់​ប្រដាប់អាវុធ​!!!

ភ្នំពេញ ៖  ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម បានធ្វើ​សកម្មភាព​លួច​ប្លន់​ម៉ូតូ​អស់​លាក់ ខណៈ​ប្រជាពលរដ្ឋ​ប្រទះឃើញ ដែល​ពួកគេ​យក​ម៉ូតូ​ទៅ​លាក់ទុក​ក្នុងព្រៃ មួយ​កន្លែង​ក្នុង​បុរី ព្រីន​ថោន ខណៈ​ដែល​មាន​បំណង​ចង់​យក​ចេញ​វិញ តែ​ត្រូវ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កម្លាំង​នគរបាល​ចុះ​ឡោមព័ទ្ធ ចាប់​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់ និង​ម៉ូតូ​៣​គឿង នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​ភូមិ​ក្បាលដំរី​២  សង្កាត់​កា​កាប​២  ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​មន្ដ្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ខ្មែរ​អច្ឆរិយ​: ដឹងថា នៅ​មុនពេល​កើតហេតុ ក្រុមចោរប្លន់​ប្រដាប់អាវុធ​ខាងលើ បានធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BZ-5958 បានសម្រេច ហើយ​រួច​ជិះ​គេចខ្លួន​ចូល​ក្នុង​ព្រៃ និង​យក​ទៅ​លាក់ទុក​នៅ​ក្នុង​ផ្ទះល្វែង​មួយកន្លែង ដែល​គេ​ទុកចោល លុះ​មកដល់​វេលា​កើតហេតុ ជនសង្ស័យ​ទាំងនោះ​បាន​មក​យក​ម៉ូតូ ក្នុង​គោលបំណង​យកចេញ   តែ​ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​ក៏​រាយការណ៍​ទៅ​នគរបាល ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​កា​កាប​២ សហការ​ជាមួយ​កម្លាំង​ខណ្ឌ​បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​ទាន់ពេលវេលា​។​

​កម្លាំង​នគរបាល បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​ស្ថិត​ក្នុង​ការសង្ស័យ​នៅឡើយ និង​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CW-5779 មួយគ្រឿង​, ម៉ូតូ​ម៉ាក Zoomer-X ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1GG-7230​។​

ដោយឡែក ម៉ូតូ​ដែល​ជនសង្ស័យ​លួចបាន​ហើយ យក​មក​លាក់ទុក​ក្នុង​គុម្ព​ព្រៃ មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BZ-5958​។​

​ក្រោយ​ប្រតិ​បត្ដិកា​រ ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ រួមជាមួយ​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បន្ដ​ការសួរនាំ និង​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕
​ខ្មែរ​អច្ឆរិយ​:

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com