ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ប្រជាជន​១៩២​គ្រួសារ រស់នៅ​ភូមិ​ទួល​ស្វាយ​.​ឃុំ​ដា​ក់ដាំ​.​ស្រុក​អូររាំង​.​ខេត្ត​មណ្ឌលគិរី នាំគ្នា​សាទរ​ចំពោះ​អាជ្ញាធម៌​ស្រុក​បាន​ធ្វើ​ផ្លូវ​ប្រវែង​២៥​គីឡូម៉ែត្រ​ជូន​ពួកគាត់​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​!!!

ប្រជាជន​១៩២​គ្រួសារ រស់នៅ​ភូមិ​ទួល​ស្វាយ​.​ឃុំ​ដា​ក់ដាំ​.​ស្រុក​អូររាំង​.​ខេត្ត​មណ្ឌលគិរី នាំគ្នា​សាទរ​ចំពោះ​អាជ្ញាធម៌​ស្រុក​បាន​ធ្វើ​ផ្លូវ​ប្រវែង​២៥​គីឡូម៉ែត្រ​ជូន​ពួកគាត់​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​-​ស្រុក​អូររាំង​
​ចេញផ្សាយ​ថ្ងៃ​អង្គារ ៥​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក​
​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤​ខែ​មករា ឆ្នាំ​២០២០

​ផ្លូវ​ប្រវែង​២៥​គីឡូម៉ែត្រ​លាតសន្ធឹង​ពី​ឃុំ​ដាក់​ដាំ​ទៅដល់​ភូមិ​ទួល​ស្វាយ ដែល​កន្លង​មក​រង​នូវ​ការខូចខាត​ស្ទើរ​ទាំងស្រុង​នោះ​ប្រជាពលរដ្ឋ​យើង​មាន​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​ទៅមក នៅ​ពេល​ថ្មីៗ​នេះ​បន្ទាប់ពី​លោក សៀក មុន្នី ត្រូវបាន​ផ្ទេរតំណែង​មក​ជា​អភិបាលស្រុក​អូររាំង ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្ដម ស្វាយ សំ​អ៊ាង​អភិបាល នៃ​គណ​អភិបាលខេត្ត​លោក​តែងតែ​មាន​ប្រសា​ស​ថា ទីណា​ប្រជាពលរដ្ឋ​ខ្លួន​មាន​ទុក្ខ​លំបាក​ត្រូវតែ​មាន​ក្រុមការងារ​ចុះ​ជួយ​ដោះស្រាយ​និង​ឧប្បត្ថម្ភ​ឲ្យខាងតែបាន​ជូន​ពួកគាត់​។​

​ជាក់ស្ដែង​លោក សៀក មុន្នី បានឲ្យ​អង្គភាព​សារព័ត៌មាន​និងគ​ហ​ទំព័រ​ខ្មែរ​”​អច្ឆរិយ​:”​យើង​ដឹង​ថា​ផ្លូវ​ដែល​មាន​ការខូចខាត​ប្រវែង​ខាងលើ​ពេលនេះ​ត្រូវបាន​អាជ្ញា​ធម៌​ស្រុក​អូររាំង រួមជាមួយ​អាជ្ញាធម៌​ក្នុង​មូលដ្ឋាន​របស់​លោកបា​ន​ធ្វើការ​ជុស​ជុល​កសាង​ដើម្បី​ដាក់​ជូន​ប្រជាពលរដ្ឋ​យើង​បាន​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ទៅវិញទៅមក​សំរាប់ធ្វើ​ដំណើរ​និង​ដឹកជញ្ជូន​ផល​អនុ​ផលដំណាំ​កសិកម្ម​ក្នុង​ស្រុក​ទៅ​លក់​នៅ​ទីផ្សារ​ពិសេស​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​យើង​ពេល​មាន​ជម្ងឺ​ឈឺ​ស្កាត់​យប់​ប្រលប់បា​ន​ទាន់ពេលវេលា​។​

​លោក សៀក មុន្នី បាន​បន្ត​ឲ្យដឹង​ទៀតថា ផ្លូវ​ប្រវែង​២៥​គីឡូម៉ែត្រ​នេះ​គឺ​បាន​ជុស​ជុល​កសាង​រួចរាល់​ប្រវែង​២១​គីឡូម៉ែត្រ​ដែល​មាន​ថវិកា​របស់​ខេត្ត ស្រុក និង​សប្បុរសជន​ចូលរួម​ដោយ​សទ្ធា​ជ្រះថ្លា ហើយ​បច្ចុប្បន្ន​នេះ​នៅសល់​ប្រវែង​៤​គីឡូម៉ែត្រ​ទៀត​កំពុង​បន្ត​រក​ថវិកា​ដើម្បី​កសាង​បង្ហើយ​និង​បន្ត​កសាង​ផ្ល​វ​ក្នុងស្រុក​បន្ថែមទៀត​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ក្នុង​មូលដ្ឋាន​របស់​លោក​គ្រប់គ្រង​។​

​ជា​ចុងក្រោយ​នេះ​ប្រជាពលរដ្ឋ​សូម​ថ្លែង​អំណ​គុណ​ដល់​អជ្ញាធម៌​ខេត្ត ស្រុក​ដែល​បាន​ខិតខំ​ដោយ​យកចិត្តទុកដាក់​អស់​កម្លាំងកាយ​ចិត្ត​គិតគូ​ដល់​សុខទុក្ខ​លំបាក​ធ្វើឲ្យ​ពួកគាត់​មាន​ជំនឿ​ជឿជាក់​ក្នុង​ការដឹកនាំ​បន្ត​សូម​ជូនពរ​សុខៈភាព​ល្អ​ជ័យជំនះ​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com