ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​និង​កំពុង​ខិតខំ​ពង្រឹង​យន្តការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​!!!

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​និង​កំពុង​ខិតខំ​ពង្រឹង​យន្តការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​!!!

ព័ត៌មាន​ពី​រាជធានី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​១​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែ​ធ្នូ ឆ្នាំ​២០១៩!!

​ក្នុង​គោលបំណង​កាត់បន្ថយ​ជម្លោះ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាននិងកំពុង​បង្កើន​ការខិតខំ​ព្យាយាម​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៅ​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៩​នា​សណ្ឋាគារ​សុខា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​និង​សំណង់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា (​ក្រសួង​បាន​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យបាន​លឿន​និង​ឱ្យបាន​ច្រើន​ជាង​មុន​ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​បាន​កាន់កាប់​ដីធ្លី​របស់​ខ្លួន​ប្រកបដោយ​ភាពស្របច្បាប់​និង​កាត់បន្ថយ​ជម្លោះ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​) លោក​ឧបនាយករដ្ឋមន្ត្រី​បានលើកឡើង​បន្ថែមថា​: ក្រសួង​បាន​ខិតខំ​ដោះស្រាយ​វិវាទ​ដីធ្លី​គ្រប់​រូបភាព​ដោយ​ប្រើប្រាស់​យន្តការ​គណៈកម្មកា​រ​សូរិយោដី​ក្រុមការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ក្រសួង​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ចល័ត​និង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ធ្វើឲ្យ​ចំនួន​វិវាទ​និង​ការប្ដឹងតវ៉ា​ថយចុះ​ធានាបាន​នូវ​យុត្តិធម៌​និង​ភាពសុខដុមរមនា​នៅក្នុង​សង្គម ។​

​លោក​ថេង ច័ន្ទ​សង្វា រ​រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​និង​សំណង់​បានឱ្យដឹងថា​: ការដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​យន្តការ​គណៈកម្មការ​សុរិយោដី​ទទួល​ពាក្យបណ្តឹង​ចំនួន​២៩០​ករណី​:
– ទទួល​ពី​គណៈកម្មការ​រដ្ឋបាល​ចំនួន​២៣៨​ករណី​អនុវត្ត​បាន​ចំនួន​២៩៤​ករណី​ក្នុងនោះ​ដោះស្រាយ​បញ្ចប់​ចំនួន​១៦៩​ករណី​មាន​៧២៣​គ្រួសារ​ស្មើនឹង​ផ្ទៃដី​ទំហំ​១៣០,៥១​ហិកតា​ច្រានចោល​ពាក្យបណ្តឹង​បន្ទាប់ពី​ស៊ើបអង្កេត​ឃើញថា​ខុស​សមត្ថកិច្ច​ចំនួន​៩៥​ករណី និង​សុំ​ដក​ពាក្យបណ្តឹង​ចំនួន​៣០​ករណី​។

​លោក​បាន​បញ្ជាក់ទៀតថា លទ្ធផល​នេះ​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត​ក្រុង ស្រុក ខណ្ឌ ដោះស្រាយ​បញ្ចប់​ចំនួន​១៤១​ករណី ច្រាន​ចោល​ចំនួន​៨៩​ករណី​ដក​ពាក្យ​ចំនួន​២២​ករណី​និង​បញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត​ចំនួន​៤១​ករណី​ចំណែក​គណៈកម្មការ​សុរិយោដី​ក្រុង ស្រុក ខណ្ឌ​សរុប​លទ្ធផល​ពី​ពេល​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០០៣​រហូតដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​៨៦៤៣​ករណី​។​

​ដោះស្រាយ​ប​ពា្ច​ប់​ដោយ​គណៈកម្មការ​សុរិយោដី​ទាំង​៣​ថ្នាក់​ចំនួន​៤១៣៦​ករណី​ច្រានចោល​ពាក្យបណ្តឹង​បន្ទាប់ពី​ស៊ើបអង្កេត​ឃើញថា​ខុស​សមត្ថកិច្ច​ចំនួន​២៨២០​ករណី​សុំ​ដក​ពាក្យបណ្តឹង​ចំនួន​៩០៨​ករណី​និង​កំពុង​ដោះស្រាយ​ចំនួន​៧៧៩​ករណី​។​លទ្ធផល​នេះ​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត​ក្រុង​ស្រុក ខណ្ឌ អនុវត្ត​បាន​ចំនួន​៣៦២៦​ករណី​ដោយ​ដោះស្រាយ​បញ្ចប់​ចំនួន​១៨៥១​ករណី​ច្រានចោល​ចំនួន​១.០០៤​ករណី​ដក​ពាក្យ​ចំនួន​៤៤៩​ករណី​និង​បញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត​ចំនួន​៣២២​ករណី​។​

​ចាប់ពី​ឆ្នាំ​២០០៥  រហូតដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៩  គណៈកម្មការ​សុរិយោដី​បានបញ្ចប់​វិវាទ​ពាក់ព័ន្ធ​នឹង ២១៧២៥​គ្រួសារ​ស្មើនឹង​ផ្ទៃដី​ចំនួន​៦.៤៥០,៣៧​ហិកតា ការដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​ក្រុមការងារ​ក្រសួង​ទទួល​ពាក្យបណ្តឹង​ចំនួន​៨១៧​ករណី​។​ដោះស្រាយ​សរុប​បាន​ចំនួន​១០៥​ករណី​ក្នុងនោះ​ដោះស្រាយ​បញ្ចប់​ចំនួន​៨១​ករណី​និង​ធ្វើ​លិខិត​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ឬ​បង្វែរ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំនួន​២៤​ករណី ជា​លទ្ធផល​សរុប​គិត​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០១៦​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ក្រសួង​បាន​ទទួល​ករណី​វិវាទ​ចំនួន​២០៣៤​ករណី​ដោះស្រាយបាន​ចំនួន​៤៧៤​ករណី​។​

​ក្នុងនោះ​បាន​បញ្ចប់​ជា​ស្ថាពរ​ចំនួន​២០៨​ករណី​ធ្វើ​លិខិត​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​និង​បង្វែរ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំនួន​២៦៦​ករណី​និង​កំពុង​ដោះស្រាយ​១.៥៦០​ករណី​។ រីឯ​លទ្ធផល​ការដោះស្រាយ​របស់​អាជ្ញាធ​រ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ទទួល​ពាក្យបណ្តឹង​ចំនួន​៨១​ករណី​ដោះស្រាយ​បញ្ចប់​ចំនួន​២​ករណី​បង្វែរ​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​២​ករណី​។​សរុប​ចាប់​ពី​ដំណើរការ​រហូត​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ទទួល​បាន​ចំនួន​១៨៩៦​ករណី​ដោះស្រាយ​សរុប​បាន​ចំនួន​១.៧៦៦​ករណី​បង្វែរ​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​២​ករណី​និង​កំពុង​ដោះស្រាយ​ចំនួន​១២៨​ករណី​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com