ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ បាន​បង្ក្រាប​ចាប់​សាច់ជ្រូក​ស្អុយ​ខូច​គុណភាព​ដុត​កំទេចចោល​!!!

មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ បាន​បង្ក្រាប​ចាប់​សាច់ជ្រូក​ស្អុយ​ខូច​គុណភាព​ដុត​កំទេចចោល​!!!

​ព័ត៌មាន​ពី​ខេត្ត​បន្ទាយមានជ័យ ៖
​ចេញផ្សាយ​ថ្ងៃ​ពុធ ១៤​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ​២០១៩!!

​នៅ​ថ្ងៃ​ពុធ​១៤​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែ​ធ្នូ ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​បន្ទាយមានជ័យ​បាន​សហការ​ជាមួយ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​បង្ក្រាប​និង​ចាប់​បាន​សាច់ជ្រូក​ជ្រូក​ទំងន់ ៤២៥​គីឡូក្រាម ដែល​មាន​សភាព​ស្អុយរលួយ ខូច​បរិមាណ គុណភាព​ន​។​

​លោក ហ៊ុយ ទូច ប្រធាន​ការិល័​យ​បសុពេទ្យ​ខេត្ត​បានឲ្យដឹងថា ផលិតផល​ទាំងនោះ គឺ​នាំ​ចូល​មក​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ដោយ​ដឹក​តាម​ឡាន​តាក់ស៊ី​ម៉ាក Highlander ពាក់​ស្លាក​លេខ​ភ្នំពេញ 2AO-6235 ដែល​មាន​ម្ចាស់​ឈ្មោះ ណូ ច​ន្នី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​តា​បាំង ឃុំ​ម្រាប ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដែល​វត្ថុតាង​ទាំងអស់នេះ គឺ​សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​គយ​ចល័ត ធ្វើការ​ស្ទាក់​ឃាត់​ចាប់បាន​នៅ​ចំណុច សាលា​ក្រហម ជិត​ស្ពាន​ទឹកថ្លា តាម​ផ្លូវជាតិ​លេខ​៥ ដែល​ឈ្មួញ​បម្រុង​យក​ទៅ​ចែកចាយ​នៅ​ខេត្ត​ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ​។​

​ដោយឡែក លោក ភួង សិទ្ធី មន្ត្រី​បសុពេទ្យ​ប្រចាំការ​នៅ​សត្តឃាត​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះ​ធ្វើ​ជីវ​សុវត្ថិភាព​នៅលើ​សម្ភារ ឧបករណ៍ប្រើប្រាស់ និង​មធ្យោបាយ​នៅក្នុង​បរិវេណ​សត្តឃាត ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត គោលបំណង​ដើម្បី​ការពារ​ជំងឺឆ្លង​ផ្សេងៗ និង​ធានាបាន​នូវ​អនាម័យ​ល្អ​គ្មាន​មេរោគ នៅ​បរិវេណ​សត្តឃាតដ្ឋាន ។​

​ចំពោះ​សាច់ជ្រូក​ដែល​មន្ត្រី​ជំនាញ​សហការ​ចាប់​បាន​ខាងលើ​នោះ​ត្រូវបាន​យក​ទៅ​ដុត​កំទេចចោល​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ «​ខ្មែរ​អច្ឆរិយ​:»
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២៥០៥៣៤៤/០៩៣៤៤៥៥៥៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com