ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម ត្រូវបាន​តុលាការ​ដោះលែង​ហើយ​ពេលនេះ​!!!

លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម ត្រូវបាន​តុលាការ​ដោះលែង​ហើយ​ពេលនេះ​!!!

ភ្នំពេញ ៖  លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ដោះលែង​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​តុលាការ ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន ខ្មែរ​អច្ឆរ​យ​: ឲ្យដឹង​នៅ​មុន​នេះ​បន្តិច​។​

​មន្ដ្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា «​ត្រូវ​ហើយ​លោក គឹម សុខ ត្រូវបាន​តុលាការ​ដោះ​លែងឲ្យ​ចេញពីព​ន្ធនា​គារ​នៅ​ថ្ងៃនេះ ក្រោយ​អនុវត្ត​ការ​ជាប់​ទោស​ដល់​ថ្ងៃ​កំណត់​»​។​

​លោក គឹម សុខ ដែល​សាធារណជន​មួយចំនួន​ហៅថា «​អ្នកវិភាគ​សង្គម​» កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧ ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញ​ទ្ធី សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់​ចំនួន​៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​ដើមបណ្តឹង​៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ​ជាអាទិ៍​។

​ការផ្តន្ទាទោស​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក គឹម សុខ បាន​ញុះញង់ និង​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី​៕
​ខ្មែរ​អច្ឆរិយ​:

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com